ខេត្តស្វាយរៀង ៖ មានគ្រោះថ្នាក់ចរាចរណ៍ដ៏អាក្រក់មួយរវាងរថយន្តហាយឡែនឌ័រនិងម៉ូតូហុងដាវ៉េវបុកគ្នាពេញទំហឹង បណ្តាលឲ្យ២នាក់បងប្អូនរងរបួសធ្ងន់ កាលពីវេលាម៉ោង៦នាទី១០យប់ថ្ងៃទី៣០ កញ្ញា ២០១៥ នៅភូមិបុស្ស ឃុំមេសថ្ងក ស្រុកចន្ទ្រា ។
មន្ត្រីនគរបាលបានឱ្យដឹងថា រថយន្តបង្កម៉ាកហាយឡែនឌ័រ ពណ៌ស ពាក់ស្លាកលេខភ្នំពេញ២AG-២០៣៦ បើកបរដោយឈ្មោះ ងិន សុតារា ភេទប្រុស អាយុ៥០ឆ្នាំ រស់នៅរាជធានីភ្នំពេញ ។ ចំណែកអ្នករងគ្រោះជិះម៉ូតូមានគ្នា២នាក់ ម៉ាកហុងដាវ៉េវគ្មានស្លាកលេខ បើកបរដោយឈ្មោះ សុខ គារ ភេទប្រុស អាយុ២០ឆ្នាំ រងរបួសធ្ងន់ និងប្អូនស្រី រួមដំណើរឈ្មោះ សុខ ស្រីពេជ អាយុ៧ឆ្នាំ រងរបួសធ្ងន់សន្លប់នៅនឹងកន្លែង អ្នកទាំងពីមានទីលំនៅភូមិទួលក្រសាំង ឃុំរការខ្ពស់ ស្រុកស្អាង ខេត្តកណ្តាល ត្រូវបានសមត្ថកិច្ចបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកស្រុកប្រតិបត្តិជីភូ ។
ក្រោយកើតហេតុ សមត្ថកិច្ចចុះវាស់វែង រួចនាំយករថយន្ត និងម៉ូតូទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកចន្ទ្រា រង់ចាំការដោះស្រាយតាមច្បាប់ ៕




ចែករំលែកព័តមាននេះ