ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យុវជន​កូន​អ្នកមាន​ដាក់​រថយន្ដ​តម្រៀប​គ្នាជា​រូប​បេះដូង​ដើម្បី​សុំ​គូស្នេហ៍​រៀប​ការ

8 ឆ្នាំ មុន

សារព័ត៌មាន​បរទេស​កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ផ្សាយ​ថា យុវជន​ចិន​ម្នាក់ ជា​កូន​អ្នកមាន​ស្ដុកស្ដម្ភ បាន​បង្កើត​ក្ដី​រំភើប​ដល់​គូស្នេហ៍ ដោយ​យក​រថយន្ដ​ទំនើប​ជា​ច្រើន​គ្រឿង​ដាក់​តម្រៀប​ជា​រូប​បេះដូង សុំ​នាង​រៀប​ការ ។

សារព័ត៌មាន​បរទេស​កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ផ្សាយ​ថា យុវជន​ចិន​ម្នាក់ ជា​កូន​អ្នកមាន​ស្ដុកស្ដម្ភ បាន​បង្កើត​ក្ដី​រំភើប​ដល់​គូស្នេហ៍ ដោយ​យក​រថយន្ដ​ទំនើប​ជា​ច្រើន​គ្រឿង​ដាក់​តម្រៀប​ជា​រូប​បេះដូង សុំ​នាង​រៀប​ការ ។

យុវជន​នោះ​ជា​អតីត​និស្សិត​នៅ​មហាវិទ្យាល័យ​មួយ​ក្នុង​ក្រុង​ទូ​ហាវ ខេត្ត​ក្វា​ង​ចូ​វ ប្រទេស​ចិន បាន​ប្រើប្រាស់​រថយន្ដ​១១​គ្រឿង ដាក់​តម្រៀប​ជា​រូប​បេះដូង ដើម្បី​សុំ​មិត្ត​ស្រី​រៀប​ការ ។

ពួក​គេ​ទាំង​២​នាក់​បាន​សេពគប់​គ្នា​តាំងពី​នៅ​រៀន​ក្នុង​ថ្នាក់មធ្យមសិក្សា និង​បច្ចុប្បន្ន​ខាង​ស្រី​ជា​និស្សិត​ឆ្នាំ​ទី​១ រីឯ​ខាង​ប្រុស​ចាក​ចេញពី​មហាវិទ្យាល័យ​ទាំង​កណ្ដាល​ទី ។
សម្រាប់​ព្រឹត្តិការណ៍​នោះ យុវជន​ជា​កូន​អ្នក​មានបាន​ចុច​សុ​ី​ផ្លេ​នៅ​ក្នុង​ក្បួន​រថយន្ដ​ទំនើប និង​បើក​ចម្រៀង​សុំ​ស្នេហ៍ ដើម្បី​បង្កើត​ភាព​ភ្ញាក់ផ្អើល​ដល់​មិត្ត​ស្រី​ដែល​រៀន​នៅ​បន្ទប់​ជាន់​លើ​ឱ្យ​ចុះ​មក​ក្រោម ។

ទោះជា​បែប​ណា​ក្ដី​និស្សិត​ស្រី​រូប​នោះ មិន​បាន​បង្ហាញ​អាការ​ភ្ញាក់ផ្អើល​ទេ ។ នៅ​ពេល​ជួប​គ្នា ភាគី​បុរស​បាន​សុំ​នារី​ជា​គូស្នេហ៍​រៀប​ការ ។ ខណៈ​ភាគី​ខាង​ស្រី​ឆ្លើយ​ថា «​យល់ព្រម​» ហើយ​ភាគី​ខាង​ប្រុស​បាន​បំពាក់​ចិញ្ចៀន​ភ្ជាប់ពាក្យ ។

យុវជន​ជា​កូន​អ្នក​មានបាន​និយាយ​ថា មូលហេតុ​ដែល​រូបគេ​ធ្វើ​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ដោយ​ប្រើ​រថយន្ដ​ទំនើប​ជា​ច្រើន​គ្រឿង​តម្រៀប​ជា​រូប​បេះដូង​សុំ​គូស្នេហ៍​រៀប​ការ​នោះ ព្រោះ​រូបគេ​ខ្លាច​គូស្នេហ៍​ងាក​ទៅ​ស្រលាញ់​ប្រុស​ផ្សេង​នៅ​ក្នុង​ថ្នាក់រៀន ។

យុវជន​នោះ និង​គូស្នេហ៍​បាន​ព្រមព្រៀង​នឹង​គ្នា​ថា​រង់ចាំ​រហូត​ដល់​រៀន​ចប់ ទើប​រៀប​ការ ប៉ុន្តែ​ខាង​ប្រុស​ទ្រាំ​មិន​បាន ទើប​សម្រេចចិត្ត​សុំ​រៀប​ការ​មុន​កំណត់ ៕