ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រក​ឃើញ​អ្នក​កើត​ជំងឺ​កូ​វី​ដ​-១៩ជា​លើក​ដំបូងក្នុង​ស្រុក​ស្នួល ​ខេត្តក្រចេះ​​

3 ឆ្នាំ មុន
  • ក្រចេះ

ខេត្ត​ក្រចេះ​ ៖ បើ​យោង​តាម​សេចក្តីជូនដំណឹង​របស់​រដ្ឋបាល​ខេត្តក្រចេះ ​ស្តី​ពី​ការ​រក​ឃើញ​វិជ្ជមាន​ជំងឺ​កូ​វី​ដ​-១៩ កាលពី​ថ្ងៃ​ទី​១២ ខែមេសា ឆ្នាំ ២០២១​នេះ នៅ​មណ្ឌល​ច​ត្តា​ឡី​ស័ក​មន្ទីរពេទ្យ​បង្អែក​ស្នួល ដែល​ជា​ការ​រក​ឃើញ​អ្នក​កើត​ជំងឺ​កូ​វី​ដ​-១៩ជា​លើក​ដំបូង​គេ​បង្អស់​សំរាប់​ខេត្តក្រចេះ…

ខេត្ត​ក្រចេះ​ ៖ បើ​យោង​តាម​សេចក្តីជូនដំណឹង​របស់​រដ្ឋបាល​ខេត្តក្រចេះ ​ស្តី​ពី​ការ​រក​ឃើញ​វិជ្ជមាន​ជំងឺ​កូ​វី​ដ​-១៩ កាលពី​ថ្ងៃ​ទី​១២ ខែមេសា ឆ្នាំ ២០២១​នេះ នៅ​មណ្ឌល​ច​ត្តា​ឡី​ស័ក​មន្ទីរពេទ្យ​បង្អែក​ស្នួល ដែល​ជា​ការ​រក​ឃើញ​អ្នក​កើត​ជំងឺ​កូ​វី​ដ​-១៩ជា​លើក​ដំបូង​គេ​បង្អស់​សំរាប់​ខេត្តក្រចេះ ទៅ​លើក​ម្មការ​នី​រោងចក្រ «ឌី​ន​ហាន»​ម្នាក់ ។

ខ្លឹមសារ​នៃ​លិខិត​ជូនដំណឹង​បាន​បញ្ជាក់​ថា ៖ យោង​តាម​លទ្ធផល​វិភាគ​សំណាក់​ពី​មន្ទីរពេទ្យ​ព្រះ​កេតុមាលា បាន​បង្ហាញ​លទ្ធ​ផល​អ្នក​វិជ្ជមាន​ជំ​ងី​កូ​វី​ដ​-១៩លើក​ដំបូង​០១​ករណី នៅ​ក្នុងស្រុក​ស្នួល ខេត្តក្រចេះ លើ​ឈ្មោះ​ជុំ ច​ន្ធី ភេទ​ស្រី អាយុ២៩ឆ្នាំ ​ជា
ក​ម្មការ​នី​រោងចក្រ«ឌី​ន​ហាន» មាន​ទីលំនៅ​បច្ចុប្បន្ន​ភូមិ​វាល​បី​ចក្រី​ហេង ឃុំ​ក្រ​ញូ​ង​សែន​ជ័យ ស្រុក​ស្នួល ខេត្តក្រចេះ​។

លិខិត​នេះ ​បាន​បញ្ជាក់​បន្ត​ថា​៖ ឈ្មោះ ជុំ ច​ន្ធី ដែល​បាន​ធ្វើ​ដំណើរ​វិល​ត្រឡប់​មក​ពី​រាជធានី​ភ្នំពេញ មក​ដល់​ភូមិ​វាល​បី​ចក្រី​ហេង ឃុំ​ក្រ​ញូ​ង​សែន​ជ័យ ស្រុក​ស្នួល ខេត្តក្រចេះ កាលពី​ថ្ងៃ​ទី​០៣ ខែមេសា ឆ្នាំ ២០២១ ហើយ​ត្រូវ​បាន​មន្ត្រី​ជំនាញ​សុខាភិបាល និង​អាជ្ញាធរ​មូលដ្ឋាន​បាន​ដាក់​ឲ្យ​ធ្វើ​ច​ត្តា​ឡី​ស័ក​នៅផ្ទះ​។ បន្ទាប់​ពី​ទទួល​បាន​ព័ត៌មាន​ថា​រោងចក្រ​ឌី​ន​ហាន មាន​ករណី​ផ្ទុះ​កូ​វី​ដ​-១៩ មន្ត្រី​ជំនាញ​សុខាភិបាល​និង​អាជ្ញាធរ​មូលដ្ឋាន​បាន​បញ្ជូន​ឈ្មោះ ជុំ ច​ន្ធី ទៅ​សម្រាក​នៅ​មន្ទីរពេទ្យ​បង្អែក​ស្នួល​។ លុះ​នៅ​ថ្ងៃ​ទី​០៩ ខែមេសា ឆ្នាំ ២០២១ បុគ្គល​នេះ​មាន​អាកា​រៈ​ក្តៅខ្លួន ក្អក និង​ឈឺបំពង់ក មន្ត្រី​ជំនាញ​សុខាភិបាល​បាន​យក​សំណាក​ទៅ​ពិនិត្យ​តេស្ត​រក​មេរោគ កូ​វី​ដ​-១៩ ជា​ផ​ទ្ធ​ផល​គឺ​វិជ្ជមាន​ជំងឺ​កូ​វី​ដ​-១៩​។ បច្ចុប្បន្ន​អ្នកជំងឺ​រូប​នេះ​ត្រូវ​បាន​ក្រុម​គ្រូពេទ្យ​ដាក់​ឲ្យ​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​បង្អែក​ស្នួល​។

គួរ​បញ្ជាក់​ថា​៖ រដ្ឋបាល​ខេត្តក្រចេះ​បាន​អំពាវនាវ​ជូន​សាធារណជន និង​បងប្អូន​ប្រជាពលរដ្ឋ​ដែល​បាន​ពាក់ព័ន្ធ​ដោយ​ផ្ទាល់ ឬ​ដោយ​ប្រយោល​ជាមួយ​អ្នក​វិជ្ជមាន​ជំងឺ​កូ​វី​ដ​-១៩ ខាងលើ សូម​ទៅ​ជួប​គ្រូពេទ្យ​ជា​បន្ទាន់​ដើម្បី​ពិនិត្យ​សុខភាព និង​យក​សំណាក់​តេស្ត​រក​ជំងឺ​កូ​វី​ដ​-១៩ ។ ដោយ៖ ប៊ុ​ន លី​ន​ណា​​

អត្ថបទសរសេរ ដោយ