ចាប់ពីថ្ងៃ១៤ ដល់២០មេសា តំបន់មួយចំនួនមានភ្លៀងនិងផ្គរ រន្ទះ និងខ្យល់កន្ត្រាក់
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ ក្រសួងធនធានទឹក និងឧតុនិយមបានបញ្ជាក់នៅថ្ងៃទី១៣ មេសា ឆ្នាំ២០២១ថា ចាប់ពីថ្ងៃទី១៤ ដល់២០ មេសា ឆ្នាំ២០២១ខាងមុខនេះ…
រាជធានីភ្នំពេញ ៖ ក្រសួងធនធានទឹក និងឧតុនិយមបានបញ្ជាក់នៅថ្ងៃទី១៣ មេសា ឆ្នាំ២០២១ថា ចាប់ពីថ្ងៃទី១៤ ដល់២០ មេសា ឆ្នាំ២០២១ខាងមុខនេះ…
រាជធានីភ្នំពេញ ៖ ក្រសួងធនធានទឹក និងឧតុនិយមបានបញ្ជាក់នៅថ្ងៃទី១៣ មេសា ឆ្នាំ២០២១ថា ចាប់ពីថ្ងៃទី១៤ ដល់២០ មេសា ឆ្នាំ២០២១ខាងមុខនេះ តំបន់មួយចំនួនរបស់កម្ពុជានឹងមានភ្លៀងធ្លាក់ពីតិចទៅច្រើន ហើយមានផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ផងដែរ ។
យោងតាមសេចក្តីជូនដំណឹងស្តីពីស្ថានភាពធាតុអាកាសចាប់ពីថ្ងៃទី១៤-២០ ខែមេសា ឆ្នាំ២០២១ របស់ក្រសួងធនធានទឹកបានលើកឡើងថា ជ្រលងនៃសម្ពាធទាបឥណ្ឌាជាមួយ និងខ្យល់អាគ្នេយ៍បក់នាំសំណើមពីសមុទ្រចិនខាងត្បូង មកលើព្រះរាជាណាចក្រកម្ពុជា ។
ក្រសួងបន្តថា ស្ថានភាពបែបនេះនឹងធ្វើឲ្យបណ្តាខេត្តនៅតំបន់វាលទំនាបកណ្ដាលមានសីតុណ្ហភាពអប្បបរមា មានពី ២៤-២៦អង្សាសេ នឹងសីតុណ្ហភាពអតិបរមាមានពី៣២-៣៤អង្សាសេនឹងអាចមានភ្លៀងធ្លាក់រាយប៉ាយក្នុងកម្រិតខ្សោយទៅបង្គួរក្នុងនោះក៏មានផ្នែកខ្លះនៃបណ្តាខេត្តនៅភាគខាងត្បូង និងភាគពាយ័ព្យអាចមានភ្លៀងច្រើន ។
ចំណេកបណ្តាខេត្តជាប់ជួរភ្នំដងរែក និងខ្ពង់រាបឦសានមានសីតុណ្ហភាពអប្បបរមា មានពី២៤-២៦អង្សាសេ និងសីតុណ្ហភាពអតិបរមាមានពី៣២-៣៤ អង្សាសេនឹងអាចមានភ្លៀងក្នុងកម្រិតពីខ្សោយទៅមធ្យម ។
ដោយឡែកតំបន់មាត់សមុទ្រមានសីតុណ្ហភាពអប្បបរមាមានពី ២៤-២៦ អង្សាសេនឹងសីតុណ្ហភាពអតិបរមាមានពី៣១-៣៣ អង្សាសេ នឹងអាចមានភ្លៀងធ្លាក់ពីមធ្យមទៅច្រើន ។
ជាមួយគ្នានេះក្រសួងបានអំពាវនាវ សូមសាធារណជនជ្រាបជាព័ត៌មាន និងសូមបន្តប្រុងប្រយ័ត្នចំពោះបាតុភូតផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ដែលអាចកើតមានញឹកញាប់ ជាពិសេសបណ្តាខេត្តនៅតំបន់វាលទំនាបកណ្តាល ៕
ចែករំលែកព័តមាននេះ