ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ត្រឹម​១ថ្ងៃ! បទល្មើស​៣​ករណី​ផ្សេង​គ្នាត្រូវបង្ក្រាប​

2 ឆ្នាំ មុន
  • ព្រះវិហារ

​ខេត្តព្រះវិហារ ៖ ត្រឹម​​រយៈពេល​តែ​មួយ​ថ្ងៃ​សោះ នៅ​ថ្ងៃ​ទី​១១ ខែមេសា ឆ្នាំ​២០២១​នេះ លោក វុ​ធ សា​វី ព្រះរាជអាជ្ញា​រង…

​ខេត្តព្រះវិហារ ៖ ត្រឹម​​រយៈពេល​តែ​មួយ​ថ្ងៃ​សោះ នៅ​ថ្ងៃ​ទី​១១ ខែមេសា ឆ្នាំ​២០២១​នេះ លោក វុ​ធ សា​វី ព្រះរាជអាជ្ញា​រង ខេត្តព្រះវិហារ បាន​ដឹកនាំ​កម្លាំង​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្តព្រះវិហារ ចុះ​បង្ក្រាប​៣​ទីតាំង​ព្រម​គ្នា​ រួមមាន ទី​១-​កន្លែង​លេងល្បែង​ស៊ី​សង បៀរ ទី​២-​ចាប់​មេ​ឆ្នោត លក់​កន្ទុយលេខ​វៀតណាម​ខុសច្បាប់ និង​ទី៣-​កន្លែង​ក្លឹ​ប​KTV ល្មើស​នឹង​វិធាន​របស់​ក្រសួងសុខាភិបាល​ផង ថែម​ទាំង​មាន​បុគ្គលិក​ប្តឹង​ថៅកែ​KTV ពី​បទ​គំរាមកំហែង​បុគ្គលិក​អោយ​បំពេញ​ល​ក្ខ័​ខ័​ណ្ឌ ។

តាម​ការ​បញ្ជាក់​ពី​លោក វុ​ធ សា​វី ព្រះរាជអាជ្ញា​រង តំណាង​អយ្យការ​អម​សាលាដំបូង​ខេត្តព្រះវិហារ បានអោយ​ដឹង​ថា ក្រោយ​ពី​ទទួល​បាន​គោលការណ៍ និង​មានការ​អនុញ្ញាត​ពី​​លោក​ ទី សុ​វិ​ន​ថា​ល់ ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត បាន​ចាត់​អោយ​លោក​ផ្ទាល់ ដឹកនាំ​កំលាំង​មន្ត្រី​កងរាជអាវុធហត្ថ​ខេត្តព្រះវិហារ ដើម្បី​ចុះ​បង្ក្រាប​កន្លែង​ប្រព្រឹត្ត​បទល្មើស​៣​ទីតាំង​ខាងលើ ស្ថិត​នៅ​ភូមិសាស្ត្រ​ខេត្តព្រះវិហារ ។

លោក​បន្ត​ថា ដោយសារ​ពួក​គាត់​មិន​គោរព​តាម​វិធានការ​របស់​ក្រសួងសុខាភិបាល ខណៈ​រដ្ឋាភិបាល​កំពុង​តែ​មមាញ​ញឹក​នឹង​ការ​ទប់ស្កាត់​ជំងឺ​កូ​វិ​ដ​១៩​ដ៏​កាច​សាហាវ​មួយ​នេះ ដូច្នេះ​លោក​ត្រូវ​តែ​ពង្រឹង​ច្បាប់​ដើម្បី​ការពារ​កុំអោយ​មានការ​ឆ្លង​ជំងឺ​កាច​សាហាវ​ផង និង ដើម្បី​ផលប្រយោជន៍​រួម​របស់​ប្រជាជន​យើង ។

ក្នុង​ប្រតិបត្តិការ​បង្ក្រាប​នោះ​លោក​ឃាត់ខ្លួន​មនុស្ស​ប្រុស​ស្រី​សរុប​បាន​២៤​នាក់ និង​សម្ភា​រះ​មួយ​ចំនួន ។ រី​ឯង​មនុស្ស​កំពុង​សាកសួរ​នៅ​កងរាជអាវុធហត្ថ​លេខ​ត្ត​ព្រះ​វិហារ ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ