ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហេតុ​អ្វី​ក៏​ទេវតា​ឆ្នាំ​ថ្មី​ឆ្នាំឆ្លូវ​មិន​ជិះ​គោ​បែរជា​ជិះ​សត្វ​លា ?

3 ឆ្នាំ មុន

យោង​តាម​ការ​វាយតម្លៃ​ស្ថានភាព​ជាក់ស្តែង គឺ​មាន​ពលរដ្ឋ​ខ្មែរ​យើង​មិន​តិច​ទេ​ដែល​នៅ​តែ​មានការ​យល់​ច្រឡំ​ពី​ទំ​នៀ​មទម្លាប់​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ជាតិខ្មែរ​ដែល​ទាក់ទង​ទៅ​នឹង​សត្វ​ជា​យានជំនិះ​បុត្រី​ទាំង​៧​អង្គ​របស់​កបិល​មហា​ព្រហ្ម ដែល​ពួក​គេ​តែងតែ​យល់​ថា ទេពធីតា​រៀង​រាល់​ឆ្នាំ​ក្នុង​ពិធី​ចូល​ឆ្នាំ​ថ្មី ទេវតា​ឆ្នាំ​ថ្មី ដែល​នឹង​យាង​មក​ថែរក្សា​មនុស្សលោក​នេះ​នឹង​ជិះ​សត្វ​តំណាង​ឱ្យ​ពង្ស​ធាតុ​នៃ​សត្វ​តាម​ឆ្នាំ​នីមួយ​ៗ ឧទាហរណ៍ៈ ទេវតា​ឆ្នាំ​ថ្មី ឆ្នាំឆ្លូវ ត្រូវ​តែ​ជិះ​គោ…

យោង​តាម​ការ​វាយតម្លៃ​ស្ថានភាព​ជាក់ស្តែង គឺ​មាន​ពលរដ្ឋ​ខ្មែរ​យើង​មិន​តិច​ទេ​ដែល​នៅ​តែ​មានការ​យល់​ច្រឡំ​ពី​ទំ​នៀ​មទម្លាប់​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ជាតិខ្មែរ​ដែល​ទាក់ទង​ទៅ​នឹង​សត្វ​ជា​យានជំនិះ​បុត្រី​ទាំង​៧​អង្គ​របស់​កបិល​មហា​ព្រហ្ម ដែល​ពួក​គេ​តែងតែ​យល់​ថា ទេពធីតា​រៀង​រាល់​ឆ្នាំ​ក្នុង​ពិធី​ចូល​ឆ្នាំ​ថ្មី ទេវតា​ឆ្នាំ​ថ្មី ដែល​នឹង​យាង​មក​ថែរក្សា​មនុស្សលោក​នេះ​នឹង​ជិះ​សត្វ​តំណាង​ឱ្យ​ពង្ស​ធាតុ​នៃ​សត្វ​តាម​ឆ្នាំ​នីមួយ​ៗ ឧទាហរណ៍ៈ ទេវតា​ឆ្នាំ​ថ្មី ឆ្នាំឆ្លូវ ត្រូវ​តែ​ជិះ​គោ ជា​យានជំនិះ ព្រោះ​តំណាង​ឆ្នាំ​ទាំង​១២​គឺ​ឆ្នាំឆ្លូវ មាន​សត្វ​គោ​ជា​តំណាង​ប្រចាំឆ្នាំ​នេះ ។

ការ​យល់​ឃើញ​បែប​នេះ​មិន​ទាន់​ត្រឹមត្រូវ​ទេ ព្រោះ​បុត្រី​កបិល​មហាព្រហ្ម​មាន​តែ​៧​អង្គ បើសិនជា​មាន​យានជំនិះ​តាម​ពង្ស​ធាតុ​ឆ្នាំ ដែល​មាន​សត្វ​ទាំង​១២​ជា​តំណាង តើ​ត្រូវធ្វើ​ដូច​ម្ដេច​នឹង​ជិះ​អស់នោះ បើ​ទេពធីតា​មាន​តែ​៧​អង្គ​ហ្នឹង ដូច្នេះ​មាន​ន័យ​ថា បុត្រី​ទាំង​៧​អង្គ​នៃ​កបិល​មហាព្រហ្ម​មាន​យានជំនិះ​រៀង​ៗ​ខ្លួន មិនមែន​សត្វ​ដែល​ជា​ពង្ស​ធាតុ​ទាំង​១២​នោះ​ឡើយ ។

រីឯ​សង្ក្រាន្ត​ឆ្នាំ​ថ្មី ឆ្នាំឆ្លូវ ចូល​ចំ​ថ្ងៃ​ពុធ ៣​កើត ខែ​ពិសាខ ត្រូវ​នឹង​ថ្ងៃ​ទី ១៤ មេ​សា គ​.​ស ២០២១ គឺ​ត្រូវ​នឹង​វេន​ទេពធីតា​មួយ​ព្រះ​អង្គ ជា​បុត្រី​ទី​៤ នៃ​កបិល​មហាព្រហ្ម ដែល​ទ្រង់មាន គ​ទ្រ​ភៈ (​សត្វ​លា​) ជា​ពាហនៈ មិនមែន​សត្វ​គោ​នោះ​ទេ ។

ដើម្បី​ស្រាយចម្ងល់នេះឱ្យកាន់តែ​ងាយ​យល់​ស្រួល​ចាំ សូម​ធ្វើការ​ពន្យល់​ដូច្នេះ​ថា សត្វ​ទាំង​១២ គឺ​តំណាង​ឱ្យ​ពង្ស​ធាតុ​មនុស្ស ដែល​ត្រូវ​កើត​ចំ​ឆ្នាំ​ណា ឧទាហរណ៍ៈ អ្នក​កើត​ចំ​ឆ្នាំឆ្លូវ គឺ​មាន​សត្វ​គោ ជា​សត្វ​តំណាង​ឆ្នាំ​របស់​ខ្លួន, ឯ​ទេវតា​ជា​បុត្រី​ទាំង​៧​អង្គ​ឯណោះ​​វិញ គឺ​មាន​យានជំនិះ​ផ្សេង​ៗ​ពី​គ្នា មិនមែន​ជា​សត្វ​ទាំង​១២​នៃ​ពង្ស​ធាតុ​មនុស្ស​នោះ​ឡឺ ។

សូម​ខេមរជន​គ្រប់​រូប​ចង​ចាំ​អំពី​យានជំនិះ​របស់​បុត្រី​កបិល​មហាព្រហ្ម​ទាំង​៧​អង្គ​ដូច​តទៅ ១-​ថ្ងៃអាទិត្យ ចំ​វេន បុត្រី​ទី​១ ព្រះ​នាង ទុ​ង្ស​ទេវី មាន​សុបណ្ណរាជ ជា ពាហនៈ (​ស្ដេច​គ្រុឌ​), ២-​ថ្ងៃ ចន្ទ ចំ​វេន បុត្រី​ទី​២ ព្រះ​នាង គោ​រាគ​ទេវី មាន​ព្យគ្ឃៈ ជា​ពាហនៈ (​សត្វ​ខ្លា​), ៣-​ថ្ងៃ​អង្គារ ចំ​វេន បុត្រី​ទី​៣ ព្រះ​នាង គោ​រាក្ស​សា​ទេវី មាន​អស្ស​តរៈ (​សត្វ​សេះ​) ឬ សុករៈ (​ជ្រូក​) ជា​ពាហនៈ​, ៤-​ថ្ងៃ​ពុធ ចំ​វេន បុត្រី​ទី​៤ ព្រះ​នាង ម​ណ្ឌា​ទេវី មាន​គ​ទ្រ​ភៈ ជា​ពាហនៈ (​សត្វ​លា​), ៥-​ថ្ងៃ​ព្រហស្បតិ៍ ចំ​វេន បុត្រី​ទី​៥ ព្រះ​នាង កិ​រិ​ណី​ទេវី មាន​គជសារ ជា​ពាហនៈ (​សត្វ​ដំរី​), ៦-​ថ្ងៃ​សុក្រ ចំ​វេន បុត្រី​ទី​៦ ព្រះ​នាង កិ​មិ​រា​ទេវី មាន​ម​ហិ​សា​រាជ ជា​ពាហនៈ (​សត្វ​ក្របី​) និង​៧-​ថ្ងៃ​សៅរ៍ ចំ​វេន បុត្រី​ទី​៧ ព្រះ​នាង ម​ហោ​ទ​រា​ទេវី មាន​មយូរា ជា​ពាហនៈ (​ក្ងោក​) ៕ សាន សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ