ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តើ​គួរ​យក​អ្វី​ទៅ​លាង​ជម្រះ​នូវ​ទ​ង្វើ​អាក្រក់​តាម​ផ្លូវ​កាយវាចា​ចិត្ត ?

3 ឆ្នាំ មុន

កម្ម​អាក្រក់​បី​យ៉ាង ឬ​ហៅ​ថា​ទុច្ចរិត​កម្ម​ដូច្នេះ​ក៏​បាន មាន​បី​យ៉ាង​គឺ កាយទុច្ចរិត ប្រព្រឹត្ត​អាក្រក់​តាម​ផ្លូវ​កាយ​១, វចីទុច្ចរិត ប្រព្រឹត្ត​អាក្រក់​តាម​ផ្លូវ​វាចា​១ និង​មនោ​ទុច្ចរិត ប្រព្រឹត្ត​អាក្រក់​តាម​ផ្លូវចិត្ត​១ ។…

កម្ម​អាក្រក់​បី​យ៉ាង ឬ​ហៅ​ថា​ទុច្ចរិត​កម្ម​ដូច្នេះ​ក៏​បាន មាន​បី​យ៉ាង​គឺ កាយទុច្ចរិត ប្រព្រឹត្ត​អាក្រក់​តាម​ផ្លូវ​កាយ​១, វចីទុច្ចរិត ប្រព្រឹត្ត​អាក្រក់​តាម​ផ្លូវ​វាចា​១ និង​មនោ​ទុច្ចរិត ប្រព្រឹត្ត​អាក្រក់​តាម​ផ្លូវចិត្ត​១ ។

ទ​ង្វើ​អាក្រក់​តាម​ផ្លូវ​កាយ វាចា និង​ចិត្ត​នេះ បណ្តាល​ឲ្យ​កើត​មាន​សេចក្តី​ទុក្ខ​សព្វប្រការ​នៅ​ក្នុង​ចិត្ត តែ​ប្រសិនបើ​យើង​លាង​ជម្រះ​ទ​ង្វើ​កខ្វក់​អាក្រក់​នេះ​ចេញ​ចាក​សន្តាន​យើង​បាន សេចក្តី​ទុក្ខ​ក៏​អស់​ទៅ​ដែរ ។ របៀប​នៃ​ការ​លាង​ជម្រះ​ទុច្ចរិត​ទាំង​បី​នេះ​គឺ តាម​ផ្លូវ​កាយ​និង​វាចា​ត្រូវ​លាង​សម្អាត​ដោយ​សីល លាង​សម្អាត​ទ​ង្វើ​អាក្រក់​តាម​ផ្លូវ​ចិត្តបាន​ដោយ​កា​រស​ម្រួ​ម​ឥន្ទ្រិយ សតិសម្បជញ្ញៈ និង​សមាធិ លាង​សម្អាត​ទ​ង្វើ​កខ្វក់​នៃ​សន្តាន​ឆោតល្ងង់​បាន​ដោយ​បញ្ញា ។

ពេល​នោះ​យើង​ក៏​ស្អាត​បរិសុទ្ធ​រួច​ផុត​ចាក​ទ​ង្វើ​កខ្វក់​អាក្រក់​ផ្សេង​ៗ សល់​តែ​កាយវាចា​ចិត្ត​ដែល​ស្អាត បន្ទាប់​ពី​នោះ សេចក្តីសុខ​ដ៏​បរិសុទ្ធ​មិន​ប្រែប្រួល​ក៏​កើតឡើង​ឯង ។ បុគ្គល​បែប​នេះ​ទើប​ព្រះ​មាន​ព្រះ​ភាគ​ពោល​ថា ជា​មនុស្ស​មាន​សេចក្តីសុខ​ពេញលេញ​ដោយ​បរិបូណ៌ ៕ សាន សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ