ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នឹកស្មានមិនដល់! បុរសម្នាក់ នៅភ្នំពេញ ចាក់វ៉ាក់សាំងកូវីដ១៩ ទទួលបានប្រាក់រង្វាន់​ ៥លានរៀល ដោយមិនដឹងខ្លួន!

2 ឆ្នាំ មុន
  • ភ្នំពេញ

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១២  ខែមេសា  ឆ្នាំ២០២១  លោកជំទាវវេជ្ជបណ្ឌិត  ឱ  វណ្ណឌីន  រដ្ឋលេខាធិការ ក្រសួងសុខាភិបាល  និងជាប្រធានគណកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ …

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១២  ខែមេសា  ឆ្នាំ២០២១  លោកជំទាវវេជ្ជបណ្ឌិត  ឱ  វណ្ណឌីន  រដ្ឋលេខាធិការ ក្រសួងសុខាភិបាល  និងជាប្រធានគណកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩  ក្នុងក្របខណ្ឌទូទាំងប្រទេស  (គ.វ.ក-១៩)  នឹងនាំយកថវិកាចំនួន  ៥លានរៀល ដែលជាប្រាក់រង្វាន់ ត្រូវឆ្នោតចាក់វ៉ាក់សាំងកូវីដ-១៩   និងជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចអគ្គមហាសេនាបតីតេជោ  ហ៊ុន  សែន  នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា  ទៅប្រគល់ជូនដល់ជ័យលាភី​ចាក់វ៉ាក់សាំងកូវីដ-១៩  ទីមួយលាន  តាមការណែនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោនាយករដ្ឋមន្ត្រី។ ​

លោកជំទាវ ឱ វណ្ណឌីន បន្តថា អ្នកត្រូវឆ្នោតនោះ គឺជា​អ្នកស្ម័គ្រចិត្តចាក់វ៉ាក់សាំងទីមួយលាន ដែល​នឹងទទួលបានអំណោយ​ដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ  ហ៊ុន  សែន  នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ នោះគឺ​នៅថ្ងៃទី១១  ខែមេសា  ឆ្នាំ២០២១  គណកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩  ក្នុងក្របខណ្ឌទូទាំងប្រទេស  បានរកឃើញអ្នក ដែលស្ម័គ្រចិត្តចាក់វ៉ាក់សាំងទីមួយលាន  ដែលមានដូចខាងក្រោម៖ លោក  ប៉ាន់  សុវណ្ណរិទ្ធិ  ភេទប្រុសអាយុ  ៣៦ឆ្នាំ  មានទីលំនៅ  ផ្ទះល្វែងលេខ២  ព្រែកព្រីង២  សង្កាត់ចោមចៅខណ្ឌពោធិសែនជ័យ។ លោក ប៉ាន់ សុវណ្ណរិទ្ធ ជាអ្នកលក់ដូរតាមហាង បានទៅចាក់វ៉ាក់សាំង នៅសាលាសន្ធរម៉ុក សង្កាត់ទឹកល្អក់១ រាជធានីភ្នំពេញ និង​មានភរិយា ជាស្ត្រីមេផ្ទះ និងមានកូន ៣នាក់  (ស្រី១ ប្រុស ២)។

លោកជំទាវ ឱ វណ្ណឌីន បានគូសបញ្ជាក់​ថា  អ្នកចាក់វ៉ាក់សាំងលេខរៀងទី១ គឺ​កូន​ប្រុស​ច្បងរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី គឺ​ឯកឧត្តមឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើង​គោក។ រីឯអ្នកដែលមានលេខរៀងចាក់វ៉ាក់សាំងកូវីដ-១៩ ទីមួយលាន គឺលោក ប៉ាន់ សុវណ្ណរិទ្ធិ ជាអ្នកលក់ដូរនៅ​រាជធានីភ្នំពេញ។

លោកជំទាវ ឱ វណ្ណឌីន បានប្រកាសអំពាវនាវ សូមបងប្អូនប្រជាពលរដ្ឋស្ម័គ្រចិត្តទៅចាក់វ៉ាក់សាំង ទៅតាមវេនរៀងៗខ្លួន ឱ្យបានគ្រប់គ្នា ដើម្បីការពារភាពធ្ងន់ធ្ងរនៃជំងឺកូវីដ-១៩ កាត់បន្ថយនូវអត្រាសម្រាកពេទ្យ និងកាត់បន្ថយអត្រាស្លាប់ ដោយសារជំងឺដ៏កាចសាហាវនេះ។

លោកជំទាវ ក៏បានប្រកាសអំពាវនាវ​ដល់ប្រជាពលរដ្ឋខ្មែរទាំងអស់ថា «ចូលឆ្នាំនៅផ្ទះ (New Year at Home)!»៕