បន្តរកមនុស្ស១៣នាក់ ដែលឆ្លងកូវីដ ហើយ ពេទ្យរកមិនឃើញនៅភ្នំពេញ!
- ភ្នំពេញ
ភ្នំពេញ៖ នៅយប់ថ្ងៃទី១១ ខែមេសានេះ រដ្ឋបាលរាជធានីភ្នំពេញ បានប្រកាសអត្តសញ្ញាណអ្នកជំងឺកូវីដ១៩ ចំនួន ១៣នាក់ ដែលធ្វើតេស្ត ចេញលទ្ធផលកើតកូវីដ១៩ហើយ តែដាក់អាសយដ្ឋាន…
ភ្នំពេញ៖ នៅយប់ថ្ងៃទី១១ ខែមេសានេះ រដ្ឋបាលរាជធានីភ្នំពេញ បានប្រកាសអត្តសញ្ញាណអ្នកជំងឺកូវីដ១៩ ចំនួន ១៣នាក់ ដែលធ្វើតេស្ត ចេញលទ្ធផលកើតកូវីដ១៩ហើយ តែដាក់អាសយដ្ឋាន…
ភ្នំពេញ៖ នៅយប់ថ្ងៃទី១១ ខែមេសានេះ រដ្ឋបាលរាជធានីភ្នំពេញ បានប្រកាសអត្តសញ្ញាណអ្នកជំងឺកូវីដ១៩ ចំនួន ១៣នាក់ ដែលធ្វើតេស្ត ចេញលទ្ធផលកើតកូវីដ១៩ហើយ តែដាក់អាសយដ្ឋាន និងលេខទូរស័ព្ទមិនត្រឹមត្រូវ នាំឲ្យពេទ្យរកមិនញឃើញ។
សេចក្ដីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញ បង្ហាញថា នៅថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២១ ករណីវិជ្ជមានកូវីដ-១៩ ចំនួន ១៣រូប ដែលជាករណីឆ្លងក្នុងសហគមន៍ ក្រុមគ្រូពេទ្យពុំទាន់រកទីតាំងឃើញ ព្រោះពួកគាត់ ពុំបានផ្ដល់នូវព័ត៌មានលម្អិត ដូចជាលេខទូរស័ព្ទ និងអាសយដ្ឋានពិតប្រាកដ។ អ្នកទាំងនោះ ជាអាជីវករផ្សារអូរឫស្សី និងជាកម្មកររោងចក្រកាត់ដេរ ឌីន ហាន។ អ្នកទាំង ១៣ នាក់ គឺជាអ្នកជំងឹចំនួន៥៦នាក់ ក្នុងសហគមន៍ដែលពុំបានដាក់អាស័យដ្ឋានច្បាស់លាស់ តែអាជ្ញាធរបានស្រាវជ្រាវរកជាបន្តបន្ទាប់ រហូតនៅសល់ ១៣នាក់នេះ ។
រដ្ឋបាលរាជធានីភ្នំពេញ បានប្រកាសអំពាវនាវដល់សាច់ញាតិ ឬអ្នកដែលស្គាល់អ្នកជំងឺខាងក្រោម សូមជូនដំណឹងដល់ពួកគាត់អោយទៅទទួលការព្យាបាល។
ចែករំលែកព័តមាននេះ