ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អតីតយុទ្ធជនកម្ពុជា ខេត្តបន្ទាយមានជ័យ ជាង ៥០០០នាក់ ទូទាំងខេត្ត ទទួលបានការចាក់​វ៉ាក់សាំងកូវីដ

3 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ៖ ឯកឧត្តម  នាយឧត្តមសេនីយ៍ គន់ គីម ទេសរដ្ឋមន្ត្រី នឹងជាអគ្គលេខាធិការ​សមាគមអតីតយុទ្ធជនកម្ពុជា  បានអញ្ជើញពិនិត្យ  និងសំណេះសំណាល ជាមួយបងប្អូនអតីតយុទ្ធជនកម្ពុជា …

ខេត្តបន្ទាយមានជ័យ៖ ឯកឧត្តម  នាយឧត្តមសេនីយ៍ គន់ គីម ទេសរដ្ឋមន្ត្រី នឹងជាអគ្គលេខាធិការ​សមាគមអតីតយុទ្ធជនកម្ពុជា  បានអញ្ជើញពិនិត្យ  និងសំណេះសំណាល ជាមួយបងប្អូនអតីតយុទ្ធជនកម្ពុជា  ខេត្តបន្ទាយមានជ័យ  ដែលទទួលបានការចាក់វ៉ាក់សាំង  ស៊ីណូវ៉ាក  (SINOVAC)  នៅមន្ទីរពេទ្យបង្អែក​ក្រុងសិរីសោភ័ណ  ថ្ងៃទី៩ ខែមេសា ឆ្នាំ២០២១។

ក្នុងឱកាសសំណេះសំណាលជាមួយបងប្អូនអតីតយុទ្ធជន  ដែលមកចាក់វ៉ាក់សាំងនោះដែរ  ឯកឧត្តម  នាយឧត្តមសេនីយ៍គន់ គីម ទេសរដ្ឋមន្ត្រី នឹងជាអគ្គលេខាធិការសមាគម អតីតយុទ្ធជនកម្ពុជា  បានលើកឡើងថា ក្រោមការគិតគូរយកចិត្ត​ទុកដាក់ពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដឹកនាំប្រកបដោយគតិ​បណ្ឌិតខ្ពស់របស់សម្តេចតេជោ  ហ៊ុន  សែន  នាយករដ្ឋមន្ត្រី  នៅដំណាក់កាលនៃការឆ្លងរាលដាលជំងឺ​កូវីដ-១៩  ពិសេសបងប្អូនជាអតីតយុទ្ធជនកម្ពុជា ដោយសម្តេច បានផ្តល់​អាទិភាពជូនដល់បងប្អូន ទទួលបានការចាក់វ៉ាក់សាំងការពារពីការចម្លងជម្ងឺកូវីដ-១៩។

ឯកឧត្តម  ក៏បានបញ្ជាក់ថា សម្តេច បាន​​ខិត​ខំសព្វបែបយ៉ាងដើម្បីបងប្អូនប្រជាជន  ពិសេសក្រោយពេលទទួលបានវ៉ាក់សាំង  សម្តេច ក៏បានប្រកាសចាក់ជូនបងប្អូន មន្រ្តីរាជការ សង្គមស៊ីវិល ពលរដ្ឋ ទទួលបានវ៉ាក់សាំងដោយឥតគិតថ្លៃ ។

ជាមួយគ្នានោះដែរ ឯកឧត្តម  នាយឧត្តមសេនីយ៍  គន់ គីម  ក៏បានអំពាវនាវ​ឲ្យបងប្អូនអតីតយុទ្ធជន  បងប្អូន​ពលរដ្ឋទូទៅ  សូមបន្តចូលរួមអនុវត្តវិធានការអនាម័យឲ្យបានខ្ជាប់ខ្ជួន  ការពារពីការចម្លងពី ជំងឺ​កូវិដ-១៩។ ដោយត្រូវប្រកាន់ភ្ជាប់​នូវអនុសាសន៍របស់សម្តេចតេជោ “៣ការពារ ៣កុំ” ដើម្បីចូលរួមប្រយុទ្ធប្រឆាំងជម្ងឺកូវីដ-១៩ ចូលក្នុងសហគមន៍។ ពិសេសនៅថ្ងៃបុណ្យចូលឆ្នាំ ដែលនឹងមកដល់នាពេលប៉ុន្មានថ្ងៃខាងមុខ សូមអនុវត្តតាមវិធានការ សរាចរណ៍ណែនាំ​របស់រាជរដ្ឋាភិបាល កុំមានការជួបជុំ ប្រមូលផ្គុំមនុស្សច្រើន ត្រូវរក្សាអនាម័យ រក្សាគម្លាតសង្គម កុំចេញក្រៅផ្ទះបើមិនចាំបាច់ ដែលនេះជាវិធានការយ៉ាងល្អប្រសើរក្នុងចូលរួមប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩។

អតីតយុទ្ធជនកម្ពុជាខេត្តបន្ទាយមានជ័យ ដែលទទួលបានចាក់ការវ៉ាក់សាំង បានបង្ហាញពីក្តីសប្បាយចិត្ត ដោយមានការ​យកចិត្តទុកដាក់ពីប្រមុខរាជរដ្ឋភិបាល​ ដែលតែងតែគិតគូរពួកគាត់ជាអតីតយុទ្ធជន  បាត់បង់សមត្ថភាព មានឱកាសទទួល​បានវ៉ាក់សាំងកាពារជម្ងឺកូវីដ-១៩។

​ពួកគាត់ ក៏បានថ្លែងអំណរគុណយ៉ាងខ្លាំងចំពោះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងសម្តេចគតិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន នឹងជូនពរសម្តេចទាំងទ្វេរ ទទួលបាននូវសុខភាពល្អបរិបូណ៌ ចៀសផុតពីជំងឺ​ដ៏កាចសាហាវ និងជាម្លប់ដ៏ត្រជាក់ សម្រាប់ប្រជាជនកម្ពុជា ក្រោមដំបូលសន្តិភាព ដែលសម្តេចខិតខំតស៊ូ បានមកដោយលំបាក។ 

​របាយការណ៍​របស់​គណៈកម្មការ សមាគមអតីតយុទ្ធជនកម្ពុជា ខេត្តបន្ទាយមានជ័យ បានបញ្ជាក់ថា បងប្អូនអតីតយុទ្ធជន និងគ្រួសារអតីតយុទ្ធជន ដែលទទួលបានការចាក់វ៉ាក់សាំង សម្រាប់ទូទាំងខេត្តមានចំនួនសរុប ៥​៤៧៦នាក់។ ក្នុងនោះ អតីតយុទ្ធជននៅក្នុងក្រុងសិរីសោភ័ណ ៩៣៣នាក់ ស្រុកមង្គលបូរី ៧០៣នាក់ ស្រុកអូរជ្រៅ ៣២៤នាក់ ស្រុកព្រះនេត្រព្រះ ៥២នាក់ ស្រុកភ្នំស្រុក ៥០៩នាក់ ស្រុកស្វាយចេក  ៣៧៦នាក់ ស្រុកថ្មពួក ៥៦៧នាក់ ស្រុកម៉ាឡៃ ១០១២នាក់ ក្រុងប៉ោយប៉ែត ៥០០នាក់៕   ​ដោយ៖ ណុប រក្សា

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ