ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ត្រី១រូបនៅខេត្តស្វាយរៀងបាត់បង់ជីវិត​ដោយសារ​ជំងឺកូវីដ​១៩

3 ឆ្នាំ មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង ៖ នៅ​ព្រឹក​ថ្ងៃ​ទី​១១ ​មេ​សា​ ឆ្នាំ​២០២១​ នេះ ​បន្ទាប់ពី​ក្រសួងសុខាភិបាល​បាន​​បញ្ជាក់​​ថា ស្ត្រី​ចំណាស់​មួយរូប​​​នៅ​ខេត្តស្វាយរៀង បានបាត់បង់ជីវិត​ដោយសារជំងឺកូវីដ​​​​១៩ រដ្ឋបាល​ខេត្តស្វាយរៀង​​បាន​សម្តែងក្តី​​សោកស្ដាយ​ជា​ពន់ពេក…

ខេត្តស្វាយរៀង ៖ នៅ​ព្រឹក​ថ្ងៃ​ទី​១១ ​មេ​សា​ ឆ្នាំ​២០២១​ នេះ ​បន្ទាប់ពី​ក្រសួងសុខាភិបាល​បាន​​បញ្ជាក់​​ថា ស្ត្រី​ចំណាស់​មួយរូប​​​នៅ​ខេត្តស្វាយរៀង បានបាត់បង់ជីវិត​ដោយសារជំងឺកូវីដ​​​​១៩ រដ្ឋបាល​ខេត្តស្វាយរៀង​​បាន​សម្តែងក្តី​​សោកស្ដាយ​ជា​ពន់ពេក និង​សូម​ចូលរួម​រំលែក​នូវ​មរណទុក្ខ​ដ៏​ក្រៀមក្រំ​ជាមួយ​គ្រួសារ​ស.ព ចំពោះ​ការ​បាត់បង់​សាច់ញាតិ​ជាទី​​ស្រឡាញ់ ។​

យោង​តាម​ក្រសួងសុខាភិបាល​បានឱ្យ​ដឹង​ថា ស្ត្រីជន​ជាតិខ្មែរ​​មួយរូប អាយុ​៧២​ឆ្នាំ ​រស់នៅ​ភូមិ​ប្រសប់​លាក់ សង្កាត់​បាទី ក្រុង​បា​វិត ខេត្តស្វាយរៀង បាន​ស្លា.ប់​បាត់បង់​ជីវិត​ដោយសារ​ជំងឺ​កូ​វី​ដ​-១៩ កាលពី​វេលា​ម៉ោង​៣​និង​៣០​នាទី​រសៀល​​ថ្ងៃ​ទី​១០ ខែមេសា ឆ្នាំ​២០២១ ។

ក្រសួង​បាន​​បន្ត​ថា​ អ្នកជំងឺ​​មួយរូប​ខាងលើ​ត្រូវ​បាន​រក​ឃើញ​វិជ្ជមាន​កូ​វី​ដ-១៩ ​កាលពី​​ថ្ងៃ​ទី​៤ ខែមេសា ឆ្នាំ​២០២១ ហើយ​ត្រូវ​បាន​ដាក់​ឲ្យ​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​បង្អែក​ស្វាយ​ជ្រុំ ខេត្តស្វាយរៀង ប៉ុន្តែ​ដោយសារ​ស្ថានភាព​ជំងឺ​មាន​រលាក​សួត​ធ្ងន់ធ្ងរ និង​មាន​ជំងឺ​ទឹកនោមផ្អែម​រ៉ាំ​រៃ​ប្រចាំ​កាយ ទើប​តម្រូវ​ឲ្យ​ក្រុម​គ្រូពេទ្យ​ប្រើប្រាស់​ម៉ាស៊ីន​ជំនួយ​ដកដង្ហើម​តាំង​ពី​ថ្ងៃ​ដំបូង​ដែល​ចូល​សម្រាក​ព្យាបាល​ក្នុង​មន្ទីរពេទ្យ ទោះបី​ក្រុម​គ្រូពេទ្យ​បាន​ខិតខំ​ជួយ​សង្គ្រោះ​តាម​បច្ចេកទេស​យ៉ាងណា​ក៏​ដោយ ​ក៏​មិន​អាច​ជួយ​អ្នកជំងឺ​​រូបនេះ​បានឡើយ​ ហើយ​ស្ថានភាព​អ្នកជំងឺ​កាន់តែ​ធ្ងន់ធ្ងរ​​ទៅ​ៗ ដែល​បណ្តាល​ឲ្យ​អ្នកជំងឺ​បាន​ស្លា.ប់​បាត់បង់​ជីវិត​នៅ​ថ្ងៃ​ទី​១០ ខែមេសា ឆ្នាំ​២០២១ វេលា​ម៉ោង៣​និង​៣០​នាទី​រសៀល ។

ក្រសួង​​បាន​គូសបញ្ជាក់​ថា​ តាម​ការ​សន្និដ្ឋាន​របស់​ក្រុម​គ្រូពេទ្យ​ គឺ​ស្ត្រីជន​ជាតិខ្មែរ​ អាយុ​៧២​ឆ្នាំ ​មួយ​រូប​ខាងលើ​នេះ បាន​ស្លា.ប់​បាត់បង់​ជីវិត​ដោយសារ​ខ្សោយ​សួត​ធ្ងន់ធ្ងរ និង​រលាក​សួត​ទាំង​សងខាង ដោយសារ​វីរុស​កូ​វី​ដ​-១៩​។

ជាមួយ​គ្នា​នោះ​ដែរ​ ក្រសួងសុខាភិបាលបានសម្តែងក្តី​សោកស្តាយ​ជា​ពន់ពេក និង​សូម​ចូលរួម​​រំលែកទុក្ខ​យ៉ាង​ក្រៀម​​ជាមួយ​ក្រុម​គ្រួសារ​ស.ព​ផងដែរ​ ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ