ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាជ្ញាធរ​ខណ្ឌដូនពេញ​ចុះ​បង្ក្រាប​ទីតាំង​ល្បែងស៊ីសង​ល្មើស​បំរាម ឃាត់ខ្លួន​១៦​នាក់

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ មន្ត្រី​រដ្ឋបាល​ខណ្ឌដូនពេញ បានឱ្យ​កោះសន្តិភាព​ដឹង​ថា ថ្ងៃ​សៅរ៍ ទី​១០ ខែមេសា ឆ្នាំ​២០២១ វេលា​ម៉ោង​០៧:៣០​យប់ លោក…

រាជធានី​ភ្នំពេញ ៖ មន្ត្រី​រដ្ឋបាល​ខណ្ឌដូនពេញ បានឱ្យ​កោះសន្តិភាព​ដឹង​ថា ថ្ងៃ​សៅរ៍ ទី​១០ ខែមេសា ឆ្នាំ​២០២១ វេលា​ម៉ោង​០៧:៣០​យប់ លោក សុខ ពេញ​វុ​ធ អភិបាល​នៃ​គណៈ​អភិបាល​ខណ្ឌដូនពេញ បាន​ចាត់​អោយ​លោក ម៉ុ​ក ច័ន្ទ​ករុណា អភិបាលរង​ខណ្ឌដូនពេញ ដឹកនាំ​កម្លាំង​គណៈ​បញ្ជាការ​ឯកភាព​រដ្ឋបាល​ខណ្ឌ ចុះ​អនុវត្ត​វិធានការ​រដ្ឋបាល​បិទ​ទីតាំង​ចំនួន​០១ ជា​បណ្តោះអាសន្ន ដែល​បាន​លើ្ម​ស​ពី​គោលការណ៍​ណែនាំ​របស់​រាជរដ្ឋាភិបាល និង​រដ្ឋបាល​រាជធានី​ភ្នំពេញ ។

មន្ត្រី​ដដែល​បាន​បញ្ជាក់​ថា ជា​លទ្ធផល ការ​ចុះ​បង្ក្រាប​ទីតាំង​ល្បែងស៊ីសង តាម​ប្រព័ន្ធ​អ៊ី​ន​ធើ​ណេ​ត ខុសច្បាប់ ស្ថិត​នៅផ្ទះ​លេខ​១៥ ផ្លូវ​លេខ​១៧២ ក្រុម​៥៣ ភូមិ​១០ សង្កាត់​ផ្សារ​ថ្មី​ទី​៣ ខណ្ឌដូនពេញ បាន​ធ្វើ​កំណត់ហេតុ​បិទ​ទីតាំង ដោយ​ដកហូត​កុំព្យូទ័រ​ចំនួន​១១​គ្រឿង ទូរទស្សន៍​ចំនួន​០១​គ្រឿង ម៉ូតូ​ចំនួន ០១​គ្រឿង ( ម៉ាក Scoppy ពណ៌​ស ផ្លា​ក​លេខ PP-1GY 1918 ) កៅអី​ចំនួន​១៧​កៅអី តុ​ចំនួន​១៤​តុ និង​បាន​ឃាត់ខ្លួន​មនុស្ស​ចំនួន​១៦​នាក់ បញ្ជូន​ទៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌដូនពេញ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ