ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពិចារណា​ធម៌​៥​យ៉ាង​ក្នុង​សម័យ​ជំងឺសកល

3 ឆ្នាំ មុន

នៅ​ក្នុង​ខ្លឹមសារ​អភិណ្ហ​ប្ប​ច្ច​វេ​ក្ខិ​ត​ព្វ​ដ្ឋា​ន​សូត្រ​បាន​ពន្យល់​ថា ធម៌​ទាំងឡាយ​៥​ប្រការ ដែល​ស្ត្រី​ក្តី បុរស​ក្តី គ្រហស្ថ​ក្តី បព្វជិត​ក្តី គប្បី​ពិចារណា​រឿយ​ៗ ព្រោះ​ជា​ធម៌​មាន​ន័យ​ជ្រៅ​ទៅ​ដោយ​ខ្លឹមសារ​បញ្ហា​ជីវិត ដើម្បី​កាត់​បន្ថយ​ការ​ភ័យខ្លាច​​តក់ស្លុត​រន្ធត់ចិត្តចំពោះជីវិតដែល​ជុំ​ជិត​ទៅ​ដោយ​ជំងឺសកល​ដែលកំពុង​រាតត្បាត​ឥត​ស្រាកស្រាន្ត​ដូច​សព្វ​ថ្ងៃនេះ ។…

នៅ​ក្នុង​ខ្លឹមសារ​អភិណ្ហ​ប្ប​ច្ច​វេ​ក្ខិ​ត​ព្វ​ដ្ឋា​ន​សូត្រ​បាន​ពន្យល់​ថា ធម៌​ទាំងឡាយ​៥​ប្រការ ដែល​ស្ត្រី​ក្តី បុរស​ក្តី គ្រហស្ថ​ក្តី បព្វជិត​ក្តី គប្បី​ពិចារណា​រឿយ​ៗ ព្រោះ​ជា​ធម៌​មាន​ន័យ​ជ្រៅ​ទៅ​ដោយ​ខ្លឹមសារ​បញ្ហា​ជីវិត ដើម្បី​កាត់​បន្ថយ​ការ​ភ័យខ្លាច​​តក់ស្លុត​រន្ធត់ចិត្តចំពោះជីវិតដែល​ជុំ​ជិត​ទៅ​ដោយ​ជំងឺសកល​ដែលកំពុង​រាតត្បាត​ឥត​ស្រាកស្រាន្ត​ដូច​សព្វ​ថ្ងៃនេះ ។ ធម៌​៥​យ៉ាងនោះ​គឺ​:

១- ជរា សេចក្តី​ចាស់​គ្រាំគ្រា ។

២- ព្យាធិ ការ​ឈឺ​ថ្កាត់ ។

៣- មរណៈ គឺ​សេចក្តី​ស្លា​.​ប់ ។

៤- សេចក្តី​ព្រាត់ប្រាស​និរាស​ចាក​សត្វ​និង​សង្ខារ​ជាទី​ស្រឡាញ់​ពេញចិត្ត ។

៥- មនុស្ស​-​សត្វ គ្រប់​រូប​មានកម្ម​ជា​របស់​ខ្លួន ជា​អ្នក​ឱ្យ​ផល ជា​កំណើត ជា​ផៅ​ពង្ស ជាទី​ពំនាក់​អាស្រ័យ ។ ទោះបីជា បុគ្គល​សាង​កម្ម​ល្អ​ក្តី អាក្រក់​ក្តី បុគ្គល​អ្នក​សាង​នោះ​រមែង​ជា​អ្នក​ទទួល​នូវ​ផល​នៃ​កម្ម​នោះ​ពុំខាន​ឡើយ ។

ហេតុនេះ​សូម​សាធុជន​សាង​តែ​សេចក្តី​ល្អ ឈរ​លើ​សុចរិតធម៌​ជា​និច្ច ព្រោះ​ជីវិត​មនុស្ស​យើង​សព្វថ្ងៃ ជា​ជីវិត​ប្រឈម​នឹង​ហានិភ័យ​ច្រើន​ប្រៀប​បាន​នឹង​កំពុង​ឈរ​នៅ​មាត់ជ្រោះ​ព្រោះ​ជំងឺ​សកល​កំពុង​តែ​រាតត្បាត​នោះ​ឯង ៕ សាន សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ