ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រោះ​ចៃដន្យ​! យក​ថ្នាំ​កណ្តុរ​ច្រឡំ​ស្មាន​តែ​ជា​ស្រា ឆក់​យក​ជីវិត​ស្ត្រី​ម្នាក់

3 ឆ្នាំ មុន
  • ក្រចេះ

ខេត្តក្រចេះ ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា ស្ត្រី​វ័យ​៥០​ឆ្នាំ​ម្នាក់​បាន​ស្លា​.​ប់ ដោយសារ​ផឹកថ្នាំ​កណ្តុរ​ច្រឡំ​ថា​ជា​ស្រា បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​ព្រឹក​ថ្ងៃ​ទី​១០ ខែមេសា ឆ្នាំ​២០២១ ស្ថិត​នៅ​ស្រុក​សំបូរ​។ លោក…

ខេត្តក្រចេះ ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា ស្ត្រី​វ័យ​៥០​ឆ្នាំ​ម្នាក់​បាន​ស្លា​.​ប់ ដោយសារ​ផឹកថ្នាំ​កណ្តុរ​ច្រឡំ​ថា​ជា​ស្រា បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​ព្រឹក​ថ្ងៃ​ទី​១០ ខែមេសា ឆ្នាំ​២០២១ ស្ថិត​នៅ​ស្រុក​សំបូរ​។

លោក ជ្រិ​ន សុធា អធិការ​នគរបាល​ស្រុក​សំបូរ បាន​ឲ្យ​ដឹង​ថា ៖ ករណី​ពុល​ថ្នាំ​កណ្តុរ​នេះ បាន​កើតឡើង​នៅ​ចំណុច​អូរ​ស្ទឹង​ឆ្លាំង ស្ថិត​ក្នុងភូមិ​វ​ឌ្ឍ​នះ ឃុំ​វ​ឌ្ឍ​នះ ស្រុក​សំបូរ ខេត្ដក្រចេះ ដោយ​ជន​រង​គ្រោះ មានឈ្មោះ ហួត ជី​ម ភេទ​ស្រី អាយុ​៥០​ឆ្នាំ ជា​ជនជាតិ​ខ្មែរ មាន​ទីលំនៅ​ចំណុច​កើតហេតុ​ខាងលើ បាន​ច្រឡំ​យក​ដប​ថ្នាំ​កណ្តុរ ស្មាន​តែ​ជា​ដប​ស្រា រួច​ក៏​យក​មក​ចាក់​ផឹក បណ្តាល​ឲ្យ​ពុល​ស្លា​.​ប់​តែ​ម្តង​។ ហើយ​ចំពោះ​មូលហេតុ គឺ​ដោយសារ​តែ​ជន​រង​គ្រោះជា​មនុស្ស​ផឹកស្រា​ស្រវឹង​ជា​ប្រចាំ​ថ្ងៃ​។

លោក​អធិការ​បញ្ជាក់​ថា​៖ ក្រោយ​ពី​សមត្ថកិច្ច​ទទួល​ព័ត៌មាន​បាន​ភ្លាម​ៗ ក៏​បាន​ចាត់​កម្លាំង​ប៉ុស្តិ៍​ឃុំ​វ​ឌ្ឍ​នះ​ចុះ​ទៅ​ពិនិត្យ​ដល់​កន្លែង​កើតហេតុ និង​ពិនិត្យ​លើ​សាកស​.​ព​ជន​រង​គ្រោះ​ឃើញ​ថា ពិតជា​បាន​ស្លា​.​ប់​ដោយសារ​យក​ថ្នាំ​កណ្តុរ​ផឹក​ពិតប្រាកដ​មែន​។ បន្ទាប់​មក​សាកស​.​ព​ជន​រង​គ្រោះ​ត្រូវ​បាន​សមត្ថកិច្ច​ប្រគល់​ជូន​ក្រុម​គ្រួសារ​ធ្វើបុណ្យ​តាម​ប្រពៃណី​។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ