ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រដូវកាន់​​បិណ្ឌនិង​​ភ្ជុំបិណ្ឌ​ ​ដឹងថាស្រុកខ្មែរ​​មានវត្តនិង​​ព្រះសង្ឃចំនួន​ប៉ុន្មានអត់ ?

8 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖​ យោងតាមកម្រង​ឯកសារ​ស្តីពីស្ថិតិវត្ត ​ វិហារ សាលា​ ​និង​សមណសិស្ស-​និស្សិត​របស់​ក្រសួង​ធម្មការ​​និងសាសនាបាន​​បង្ហាញឲ្យដឹងថា​ នៅទូទំាង​

រាជធានីភ្នំពេញ ៖​ យោងតាមកម្រង​ឯកសារ​ស្តីពីស្ថិតិវត្ត ​ វិហារ សាលា​ ​និង​សមណសិស្ស-​និស្សិត​របស់​ក្រសួង​ធម្មការ​​និងសាសនាបាន​​បង្ហាញឲ្យដឹងថា​ នៅទូទំាង​ព្រះរាជា​ណាចក្រ​កម្ពុជា ​​មាន​វត្តសរុប​៤៥៥៣វត្ត ​​(មហានិកាយ ៤៣៨០វត្ត)​​ និង​ ព្រះសង្ឃសរុប ​៥៣២៥៧អង្គ​ ( មហា​និកាយ៥១៨៧២អង្គ )​ ​តួលេខនេះ​គិតត្រឹមឆ្នំា​២០១២​-២០១៣ ។

បើតាមឯកសារ​ដដែល​ ​រាជធានី​-ខេត្ត​ដែលមានវត្តច្រើន​ជាងគេគឺ​ខេត្តកំពង់ចាម​​មាន​វត្តសរុប ​៥៩៤វត្ត​ (មហានិកាយ៥៥៧វត្ត)​ ​ព្រះសង្ឃសរុប​ ​៦៧៤៦អង្គ ​​(ធម្មយុត្តិក​និកាយ​​១៦៧អង្គ)​​ ព្រៃវែង ​​៥០០វត្ត​ (មហានិកាយ ៤៨៣វត្ត) ​​ព្រះសង្ឃ ​ ​៣៤៦៤អង្គ​(មហានិកាយ​៣៣៩៥អង្គ) ​​កណ្តាល ​៣៤៦វត្ត​​ (ធម្មយុត្តិកនិកាយ៣២១វត្ត) ​​ព្រះសង្ឃ​៤៥៣៧អង្គ​​ ​(មហានិកាយ ៤២៧២អង្គ)​ ​បាត់ដំបង ​​៣២៦វត្ត ​ព្រះសង្ឃ​៤៩៩៩អង្គ តាកែវ​ ​៣២៤វត្ត ​ព្រះសង្ឃ ​​៣១៩៥អង្គ កំពង់ស្ពឺ​ ​២៨៧វត្ត​ ​ព្រះសង្ឃ២៨៦៩អង្គ ​កំពត​២៣៨វត្ត​ ​ព្រះសង្ឃ១៩៩៤អង្គ​​ ស្វាយរៀង​២៣៦វត្ត ​ព្រះសង្ឃ១៦២៦អង្គ​ ​កំពង់ធំ ២៣០​វត្ត ​ព្រះសង្ឃ​ ២៤៩៨អង្គ ​ ​សៀមរាប​ ២២៤វត្ត ​​ព្រះសង្ឃ៣៦០២អង្គ ​​បន្ទាយមានជ័យ​២២៤វត្ត​ ​ ព្រះសង្ឃ២៨៦៩អង្គ​ ​កំពង់ឆ្នាំ​ ២០៣វត្ត​ ​ព្រះសង្ឃ២៤៩៩អង្គ ​​ពោធិសាត់ ១៧២វត្ត ​​ព្រះសង្ឃ១៤៥៨អង្គ ​រាជធានីភ្នំពេញ​ ​១៤៦វត្ត ​(មហានិកាយ១៤១វត្ត) ព្រះសង្ឃ​​​​៧០៣៩អង្គ(មហានិកាយ​៦៩១៤អង្គ)​ ​ក្រចេះ ១៣៨វត្ត ​​ព្រះសង្ឃ៩០៥អង្គ​ ព្រះវិហារ៧៩វត្ត​​ ព្រះសង្ឃ៥២៩អង្គ ​​ឧត្តរមានជ័យ​​ ៦៧វត្ត ព្រះសង្ឃ៤៧៤អង្គ​ ស្ទឹង​ត្រែង ​៥២វត្ត​ ​ព្រះសង្ឃ២៤២អង្គ​ ​កោះកុង៤៨វត្ត​ ​ព្រះសង្ឃ៣៨៣អង្គ ​​ព្រះសីហនុ​៣៧វត្ត​ ​ព្រះសង្ឃ៥០៧អង្គ​​ ប៉ៃលិន២៥វត្ត ​​ព្រះសង្ឃ៣៨៣អង្គ​ ​រតនគិរី២៤វត្ត ព្រះសង្ឃ​​​២១១អង្គ ​​មណ្ឌលគិរី១៩វត្ត ​ ​១០៤អង្គ​ ​និងខេត្តកែប១៤វត្ត ​​ព្រះសង្ឃ១២៤អង្គ ៕