កម្លាំង​សន្តិសុខ​ ​បំផ្ទុះ​គ្រាប់បែកដៃ​​ជា​ច្រើន​គ្រាប់​ទៅ​ក្នុង​ហ្វូង​បាតុករ ​បណ្តាល​ឱ្យ​​​ជាង៨០នាក់ស្លា​.​ប់ – Koh Santepheap Daily

ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្លាំង​សន្តិសុខ​ ​បំផ្ទុះ​គ្រាប់បែកដៃ​​ជា​ច្រើន​គ្រាប់​ទៅ​ក្នុង​ហ្វូង​បាតុករ ​បណ្តាល​ឱ្យ​​​ជាង៨០នាក់ស្លា​.​ប់

1 ខែ មុន

ប្រទេស​មី​យ៉ា​ន់​ម៉ា ៖ យោង​តាម​ការ​ចេញផ្សាយ​របស់​សារព័ត៌មាន​រ័យ​ទ័​រ នៅ​ថ្ងៃ​ទី​១១ ខែមេសា ឆ្នាំ ២០២១​នេះ​ថា តាម​ការ​ថ្លែងប្រាប់​របស់​ក្រុម​ឃ្លាំមើល នៃ​សមាគម​ជំនួយ​សម្រាប់​អ្នកទោស​ន​យោ​បាយ និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុងស្រុក​មួយ…

ប្រទេស​មី​យ៉ា​ន់​ម៉ា ៖ យោង​តាម​ការ​ចេញផ្សាយ​របស់​សារព័ត៌មាន​រ័យ​ទ័​រ នៅ​ថ្ងៃ​ទី​១១ ខែមេសា ឆ្នាំ ២០២១​នេះ​ថា តាម​ការ​ថ្លែងប្រាប់​របស់​ក្រុម​ឃ្លាំមើល នៃ​សមាគម​ជំនួយ​សម្រាប់​អ្នកទោស​ន​យោ​បាយ និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុងស្រុក​មួយ បាន​និយាយ​ថា​កងកម្លាំង​សន្តិសុខ​មី​យ៉ា​ន់​ម៉ា​បាន​គប់​គ្រាប់បែកដៃ​ជា​ច្រើន​គ្រាប់ ទៅ​លើ​ក្រុម​អ្នក​តវ៉ា នៅ​ក្នុង​ទីក្រុងមួយ​នៅ​ជិត ទីក្រុង​យ៉ាំ​ង​ហ្គោ​ន កាលពី​ថ្ងៃ​សុក្រ ដែល​បាន​សម្លា.ប់​មនុស្ស​ជាង ៨០ នាក់​។

យោង​តាម​សាក្សី​និង​អ្នក​សារព័ត៌មាន​ក្នុងស្រុក បាន​និយាយ​ថា ចំណែក​នៅ​ក្នុង​កន្លែង​ផ្សេង​ទៀត ដូច​ជា​នៅ​ក្នុង​ទីក្រុង Bago ដែល​មាន​ចម្ងាយ​ជាង ៩០ គីឡូម៉ែត្រ ឬ 55 miles ពី​ទីក្រុង​យ៉ាំ​ង​ហ្គោ​ន មិន​ត្រូវ​បាន​រាយការណ៍​ពី​ចំនួន​អ្នក​ស្លា.ប់​នោះ​ទេ ក៏​ព្រោះ​សាកសព​អ្នក​ស្លា.ប់​ត្រូវ​បាន​របប​សន្តិសុខ ដឹក​ទៅ​ទម្លាក់​នៅ​វត្ត Zeyar Muni ហើយ​របប​សន្តិសុខ​ទាំងនោះ បាន​ហ៊ុមព័ទ្ធ ជុំវិញ​តំបន់​នោះ​ផង​ដែរ​។

សមាគម​ជំនួយ​សម្រាប់​អ្នកទោស​ន​យោ​យ និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុងស្រុក​មួយ បាន​ដកស្រង់​សម្តី​អ្នក​បាតុកម្ម​ម្នាក់​បានឱ្យ​ដឹង​ថា កាលពី​ថ្ងៃ​សៅ​រ៍​នេះ​បាតុករ​ប្រមាណ​ជា​ជាង ៨២ នាក់​ត្រូវ​បាន​សម្លា.ប់​។ ក្រុម​សន្តិសុខ​នៃ​របប​យោធា​បាន​ចាប់ផ្តើម​បាញ់​រះ កាលពី​ល្ងាច​ថ្ងៃ​សុក្រ រហូត ដល់​ថ្ងៃ​សៅ​រិ៍ ថ្ងៃ​ត្រង់នេះ​។

អ្នក​រៀបចំ​បាតុករ ម្នាក់​មានឈ្មោះ​ថា Ye Htut បាន​និយាយ​ថា ៖ «​វា​ដូច​ជា​អំពើ​ប្រល័យពូជសាសន៍​អ៉ី​ចឹ​ង ពួក​គេ​កំពុង​បាញ់ ទៅ​គ្រប់​ទិស​ទី មិន​ថា​ជា​ស្រមោល​នោះ​ទេ​» ។

បើ​យោង​តាម​គណនី​នៅ​លើ​បណ្តាញ​សង្គម បានឱ្យ​ដឹង​ថា មាន​អ្នកស្រុក​ជា​ច្រើន នៃ​ទីក្រុង​បាន​កំពុង​រត់​ភៀសខ្លួន​។ ដោយ​ឡែក អ្នកនាំពាក្យ​នៃ​របប​យោធា​យោធា​រដ្ឋប្រហារ មិន​អាច​ទាក់ទង​បាន​ទេ កាលពី​ថ្ងៃ​សៅរ៍​នេះ​។ សមាគម​ជំនួយ​សម្រាប់​អ្នកទោស​ន​យោ​យ​បាន​កត់ត្រា​ចំនួន​អ្នក​ស្លា.ប់ និង​បាតុករ​ជា​រៀងរាល់ថ្ងៃ ដែល​ត្រូវ​បាន​សម្លា.ប់​ដោយ​ក្រុម​របប​សន្តិសុខ​យោធា មានការ​កើន​ឡើង​រហូត​ដល់ ៦១៨ នាក់​ហើយ ចាប់តាំងពី​រដ្ឋប្រហារ​មក និង​អ្នក​បាតុករ ក៏​ដូច​ជា​អ្នកនយោបាយ​ផ្សេង​ទៀត រាប់​ពាន់​នាក់​ត្រូវ​បាន​ចាប់ខ្លួន​។

អ្នកនាំពាក្យ​របប​យោធា លោក Zaw Min Tun បាន​ធ្វើ​សន្និសីទ​សារព័ត៌មាន​មួយ កាលពី​ថ្ងៃ​សុក្រ នៅ​រដ្ឋធានី ណៃ​ពិដោ ថា​យោធា​បាន​កត់ត្រា​ពី​ការ​ស្លាប់​របស់​ជន​ស៊ី​វិល​មាន​ចំនួន ២៤៨ នាក់ និង​ការ​ស្លា.ប់​របស់​ប៉ូ​លី​ស ១៦ នាក់​ហើយ​បាន​និយាយ​ថា គ្មាន​អាវុធ​ស្វ័យប្រវត្តិ​ណាមួយ ត្រូវ​បាន​ប្រើ​ដោយ​កងកម្លាំង​សន្តិសុខ​នោះ​ទេ​។

ដោយឡែក​សារព័ត៌មាន​ក្នុងស្រុក​មួយ​បាន​និយាយ​ថា សម្ព័ន្ធភាព​នៃ​កងទ័ព​ជនជាតិភាគតិច នៅ​ក្នុង​ប្រទេស​មី​យ៉ា​ន់​ម៉ា ដែល​បាន​ប្រឆាំង​នឹង​ការ​បង្ក្រាប​របស់​របប​យោធា បាន​វាយប្រហារ​ស្ថានីយ​ប៉ូ​លី​ស​មួយ​កន្លែង​នៅ​ភាគ​ខាងកើត កាលពី​ថ្ងៃ​សៅរ៍ ហើយ​យ៉ាង​ហោច​ណាស់​មាន​ប៉ូលិស ១០ នាក់​ត្រូវ​បាន​សម្លា.ប់​។

ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុងស្រុក​បាន​បន្ត​ថា ស្ថានីយ៍​ប៉ូ​លី​ស​មួយ​កន្លែង​នោះ​មាន​ទីតាំង នៅ Naungmon ក្នុង​រដ្ឋ Shan ត្រូវ​បាន​វាយប្រហារ​នៅ​ពេល​ព្រឹក​ព្រលឹម ដោយ​ក្រុម​អ្នក​ប្រយុទ្ធ​មក​ពី​សម្ព័ន្ធមិត្ត​មួយ (the Arakan Army) រួម​ជាមួយ​កងទ័ព​រំដោះជាតិ​តាអោ​ង និង​កងទ័ព​សម្ព័ន្ធមិត្ត​ប្រជាធិបតេយ្យ​ជាតិ​មី​យ៉ា​ន់​ម៉ា​។

សារព័ត៌មាន Shan News បាន​និយាយ​ថា​យ៉ាង​ហោច​ណាស់​មាន​ប៉ូ​លី​ស ១០ នាក់​ត្រូវ​បាន​សម្លា.ប់ ខណៈ​ដែល​ស្ថានីយ​ព័ត៌មាន Shwe Phee Myay បាន​រាយការណ៍​ប៉ូ​លី​ស​ស្លា.ប់​កើនឡើង​ដល់ ១៤ នាក់​។

មេដឹកនាំ​របប​យោធា​មី​យ៉ា​ន់​ម៉ា​បាន​និយាយ កាលពី​ថ្ងៃ​សុក្រ​ថា ការ​តវ៉ា​ប្រឆាំង​នឹង​ច្បាប់​របស់​ខ្លួន កំពុង​ថមថយ​ព្រោះ​ប្រជាជន​ចង់បាន​សន្តិភាព ហើយ​ខ្លួន​នឹង​រៀបចំ​ការ​បោះ​ឆ្នោត ក្នុង​រយៈពេល​ពីរ​ឆ្នាំ​ខាង​មុខ​។ សូម​ជម្រាប​ជូន​ផង​ដែរ នៅ​ថ្ងៃ​សុក្រ​នេះ​ដដែល សមាជិក​សភា​មី​យ៉ា​ន់​ម៉ា នៅ​តែ​បន្ត​ជំរុញ​ឱ្យ​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ ចាត់វិធានការ​ប្រឆាំង​នឹង​របប​យោធា​រដ្ឋប្រហារ​នេះ​។

លោកស្រី Zin Mar Aung ត្រូវ​បាន​តែងតាំង​ជា​រដ្ឋមន្ត្រី​ក្រសួងការបរទេស​ស្តីទី នៃ​សមាជិក​សភា តែ​លោកស្រី​ត្រូវ​បាន​បណ្តេញចេញ បាន​ជម្រុញ​ដូចនេះ​ថា ៖ «​អង្គការសហប្រជាជាតិ ត្រូវ​តែ​ដាក់​សម្ពាធ​ដោយ​ផ្ទាល់ និង​ដោយ​ប្រយោល​ទៅ​លើ​របប​យោធា​នេះ​។ ប្រជា​ជន​មី​យ៉ា​ន់​ម៉ា​ទាំងអស់​បាន​ពលី​ជីវិត និង​បាន​ត្រៀមខ្លួន​ជា​ស្រេច​ក្នុង​ការ​ទទួលខុសត្រូវ​រាល់​ការ​ចំណាយ​នានា ដើម្បី​ធ្វើ​យ៉ាងណា​ឱ្យ​មាន​លទ្ធិ​ប្រជាធិបតី និង​សេរីភាព​មក​វិញ​»​។

គួរ​បញ្ជាក់​ផង​ដែរ​ថា លោក Richard Horsey ទីប្រឹក្សា​ជាន់ខ្ពស់​របស់​មី​យ៉ា​ន់​ម៉ា ជាមួយ​ក្រុម​វិបត្តិ​អន្តរជាតិ បាន​បើក​កិច្ចប្រជុំ​ក្រៅផ្លូវការ ដែល​ជា​កិច្ច​ពិភាក្សា​ជា​សាធារណៈ លើក​ដំបូង​របស់​មី​យ៉ា​ន់​ម៉ា​ថា​៖ «​មី​យ៉ា​ន់​ម៉ា​ឈរ​ទៅ​ជិត​ដល់​នៃ​ភាព​បរាជ័យ នៃ​ការ​ដួល​រលំ​រដ្ឋ​ហើយ​»៕