ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គន្លឹះ​សំខាន់​៧​ចំណុច​ជួយ​ឱ្យ​ក្មេង​ឈរ​នឹង​នៅ​ក្នុង​សង្គម

3 ឆ្នាំ មុន

ឪពុក​ម្តាយ​គ្រប់​រូប​គប្បី​បង្ហាត់បង្រៀន បណ្តុះ​ការ​អប់រំ​ដល់​កូន​ឱ្យ​មាន​ភាព​ឆ្លាត​វៃ មាន​ឥរិយាបថ​ល្អ ស្មោះស​ទៀង​ត្រ​ង់ និង​មាន​ភាព​ជា​មនុស្សធម៌ ។ ខាងក្រោម​នេះ​ជា​គន្លឹះ​សំខាន់​៧​ចំណុច​អាច​ជួយ​ឱ្យ​ក្មេង​ឈរ​នឹង​នៅ​ក្នុង​សង្គម ។ ១-​ឪពុក​ម្តាយ​មិន​ត្រូវ​បណ្តោយ​កូន​តាមតែ​ចិត្ត​ចង់​នោះ​ទេ ពិសេស​ការ​ញ៉ាំ​មិនមែន​ជា​រឿង​លេងសើច​នោះ​ទេ…

ឪពុក​ម្តាយ​គ្រប់​រូប​គប្បី​បង្ហាត់បង្រៀន បណ្តុះ​ការ​អប់រំ​ដល់​កូន​ឱ្យ​មាន​ភាព​ឆ្លាត​វៃ មាន​ឥរិយាបថ​ល្អ ស្មោះស​ទៀង​ត្រ​ង់ និង​មាន​ភាព​ជា​មនុស្សធម៌ ។ ខាងក្រោម​នេះ​ជា​គន្លឹះ​សំខាន់​៧​ចំណុច​អាច​ជួយ​ឱ្យ​ក្មេង​ឈរ​នឹង​នៅ​ក្នុង​សង្គម ។

១-​ឪពុក​ម្តាយ​មិន​ត្រូវ​បណ្តោយ​កូន​តាមតែ​ចិត្ត​ចង់​នោះ​ទេ ពិសេស​ការ​ញ៉ាំ​មិនមែន​ជា​រឿង​លេងសើច​នោះ​ទេ ត្រូវ​ញ៉ាំ​ទៀងទាត់​ពេល​រាល់ថ្ងៃ​។

២-​បង្រៀន​កូន​ឲ្យ​ចេះ​គោរព សុភាព​រាបសា និង​វៃឆ្លាត ហើយ​ត្រូវ​ឱ្យ​កុមារ​សម្រេចចិត្ត​ដោយ​ខ្លួនឯង​នូវ​បញ្ហា​របស់​ខ្លួន ។

៣-​បង្រៀន​កូន​ឲ្យ​មានចិត្ត​ស្មោះត្រង់ ប្រកាន់​យក​ភាព​ពិត ចំណែក​ឪពុក​ម្តាយ​មិន​និយាយ​កុហក​ដាច់ខាត ។

៤-​ពេល​កុមារ​ឈាន​ចូល​អាយុ​៥​ឆ្នាំ គួរ​បង្រៀន​ពី​របៀប​ចាយប្រាក់ ។ ឱ្យ​លុយ​កូន​រាល់ថ្ងៃ​តែ​មាន​កំណត់​ជា​និច្ច ។

៥-​ត្រូវ​បង្រៀន​កូន​ឲ្យ​ចេះ​ក្លាហាន ទទួល​តួនាទី​របស់​ខ្លួន បង្រៀន​ក្មេង​ឱ្យ​ចេះ​រង់ចាំ បង្រៀន​អំពី​អត្ថន័យ​នៃ​មនុស្សធម៌ ។ ត្រូវ​តែ​បង្រៀន​កុមារ​ពី​ជីវិត​បើក​ចិត្ត​ឱ្យ​ទូលាយ ចេះ​ឱ្យ​របស់ទ្រព្យ​ដល់​គេ​ខ្លះ​ផង និង​ចេះ​ពី​របៀប​ទទួល​ជំនួយ​ពី​គេ ហើយ​បង្រៀន​កូន​ឲ្យ​ចេះ​ពី​របៀប​និយាយ​ស្ដី​មាន​សុជីវធម៌ ។

៦-​ត្រូវ​បង្រៀន​ឱ្យ​កុមារ​យល់​ថា ការ​បរាជ័យ​គឺជា​រឿង​ធម្មតា ដួល​គឺ​ត្រូវ​ក្រោកឈរ មិន​ចាំបាច់​ឱ្យ​អ្នក​ដទៃ​អាណិតអាសូរ​ទេ ។

៧-​ផ្តល់​ឱកាស​ដល់​កុមារ ស្វែង​យល់​ពី​ខ្លួនឯង រួច​ស្វែង​យល់​ពី​ពិភពលោក​នៅ​ជុំវិញ ។ នោះ​ពិតជា​ការ​ចាំបាច់​ណាស់ ។
ទោះជា​រវល់​យ៉ាងណា ឪពុក​ម្តាយ​គ្រប់​រូប​គួរ​ឆ្លៀតឱកាស​លេង​ជាមួយ​កូន ព្រោះ​ការ​លេង​នឹង​ធ្វើ​ឱ្យ​ក្មេង​សើច​សប្បាយ សំណើច​ពិតជា​សំខាន់​ណាស់ គឺ​ជួយ​ឱ្យ​ក្មេង​ឈរ​នឹង​នៅ​ក្នុង​សង្គម​បាន ៕ សាន សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ