ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឆក់យកជីវិតម្នាក់ ក្រោយ​ឡានស្លាក​លេខ​ ន​.​ប ​ពន្លះជាមួយម៉ូតូលាន់ដូចរន្ទះ​

3 ឆ្នាំ មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង​ ៖ ​គ្រោះថ្នាក់​ចរាចរណ៍​រវាង​រថយន្ត​​បុកជា​មួយ​​ម៉ូតូ​ បណ្តាល​ឱ្យ​​បុរស​ម្នាក់​ស្លាប់​ភ្លាម​ៗ​នៅ​នឹង​កន្លែង​ ខណៈ​​ករណី​នេះ​​បានកើតឡើង​កាលពី​វេលា​ម៉ោង​២​និង​៤០​នា​ទី​រសៀល​ថ្ងៃ​ទី​១០​ ខែមេសា​ ឆ្នាំ​២០២១​ លើ​កំណាត់​ផ្លូវជាតិ​លេខ​១​ ត្រង់​ចំណុច​បង្គោល​គីឡូ​​ម៉ែត្រ​លេខ១៣០-១៣១ ស្ថិត​ក្នុងភូមិ​ស្វាយ​តឿ…

ខេត្តស្វាយរៀង​ ៖ ​គ្រោះថ្នាក់​ចរាចរណ៍​រវាង​រថយន្ត​​បុកជា​មួយ​​ម៉ូតូ​ បណ្តាល​ឱ្យ​​បុរស​ម្នាក់​ស្លាប់​ភ្លាម​ៗ​នៅ​នឹង​កន្លែង​ ខណៈ​​ករណី​នេះ​​បានកើតឡើង​កាលពី​វេលា​ម៉ោង​២​និង​៤០​នា​ទី​រសៀល​ថ្ងៃ​ទី​១០​ ខែមេសា​ ឆ្នាំ​២០២១​ លើ​កំណាត់​ផ្លូវជាតិ​លេខ​១​ ត្រង់​ចំណុច​បង្គោល​គីឡូ​​ម៉ែត្រ​លេខ១៣០-១៣១ ស្ថិត​ក្នុងភូមិ​ស្វាយ​តឿ សង្កាត់​ស្វាយ​តឿ ក្រុង​ស្វាយ​រៀង​ ខេត្ត​ស្វាយរៀង​ ។

​បើ​តាម​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ភាគី​ខាង​រថយន្ដ​​មួយគ្រឿង​ម៉ាកកាមរី​ ពណ៌​ស ពាក់​ផ្លា​ក​លេខ នគរបាល​ 2.1463 អ្នកបើកបរ​មិន​ស្គាល់​អត្តសញ្ញាណ បាន​​រត់គេច​ខ្លួន​បាត់​​ពី​កន្លែង​កើតហេតុ​ភ្លាម​ៗ ​បន្សល់​ទុក​រថយន្ដ​នៅ​កន្លែង​កើតហេតុ​។ ចំណែកភាគី​ខាងម៉ូតូ​មួយ​គ្រឿង​ម៉ាក​ហុងដា​ ធុន​សេ​១២៥ ពណ៌​ខ្មៅ ពាក់​ផ្លា​ក​លេខ ​ស្វាយ​រៀង ១J-១៤៦៣ បើកបរ​ដោយ​ឈ្មោះ​ជា សុភា​ស់​មុន្នី​រ័​ត្ន ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ​ មុខរបរ​កម្មករ​រោងចក្រ រស់នៅ​ភូមិ​រមាំង​ថ្កោល ឃុំ​រមាំង​ថ្កោល ស្រុក​ស្វាយ​ទាប​ខេត្តស្វាយរៀង បានបាត់បង់ជីវិត ។​

តាម​ប្រភព​​ដដែល​បាន​បន្ត​ថា មុន​ពេល​កើតហេតុ​ គេ​ឃើញ​ជន​រង​គ្រោះ​បើកបរ​​ម៉ូតូ​​មួយគ្រឿង​ឆ្លងផ្លូវ​ពី​ជើង​ទៅ​ត្បូង ​ស្រប​ពេល​នោះ​ក៏​មាន​រថយន្ត​១​គ្រឿង​ពាក់​ស្លាក​លេខ​ ន​.​ប​ បើក​ពី​ទិ​​ស​ខាង​លិចទៅ​កើត​យ៉ាង​លឿន​ក៏​បុក​ម៉ូតូ​ជន​រង​គ្រោះ​ចំពាក់​កណ្តាល​ម៉ូតូ​លាន់​ដូច​រន្ទះ​ប៉ើង​ទាំង​ម៉ូតូ​ខ្ទាតចម្ងាយ​ជិត​២០​ម៉ែត្រ​​ទៅ​ដល់​របង​ផ្ទះ​អ្នកស្រុក​ រីឯ​ជន​រង​គ្រោះ​ខ្ទាត​ផ្លោង​ឡើង​លើ​ធ្លាក់​មក​បោក​ក្បាល​និង​ថ្នល់ បណ្តាល​ឱ្យ​​បែកក្បាល​​បាត់បង់ជីវិត​​ភ្លាម​ៗ​នៅ​កន្លែង​កើតហេតុ​ ចំណែក​ម៉ូតូរងការ​​ខូចខាត​ធ្ងន់​ធ្ងរ ។​ ដោយឡែក​អ្នក​​​បើកបរ​រថយន្ត​បានរត់គេចខ្លួនបាត់​

ក្រោយ​ពី​សមត្ថកិច្ច​ធ្វើការ​វាស់វែង​រួច ក៏​​យក​រថយន្ត និង​ម៉ូតូ​ទៅ​​រក្សា​ទុក​នៅ​ការិយាល័យ​នគ​បាល​ចរាចរណ៍​នៃ​ស្នងការដ្ឋាន​នគ​បាល​ខេត្តស្វាយរៀង​រង់ចាំ​ដោះស្រាយ​នៅ​ពេល​ក្រោយ​។ ចំណែក​ស.ព​ជន​រង​គ្រោះ​បាន​ប្រគល់​អោយ​ក្រុម​គ្រួសារ​ធ្វើបុណ្យ​តាម​ប្រពៃណី​។

សមត្ថកិច្ច​បាន​សន្និដ្ឋាន​ថា មូលហេតុ គឺ​អ្នកបើកបរ​ម៉ូតូ​ឆ្លងផ្លូវ​ពី​ជើង​ទៅ​ត្បូង​មិន​គោរព​សិទ្ធិ​អាទិភាព​ ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ