ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចុះ​បិទ និង​បង្ក្រាប​ហាង​កាហ្វេ​២​កន្លែង និង​ល្បែងស៊ីសង​២​កន្លែង​ល្មើស​បម្រាម

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ អាជ្ញាធរ​ខណ្ឌដូនពេញ ក្រោម​ការ​ណែនាំ​របស់ លោក សុខ ពេញ​វុ​ធ ជា​អភិបាល​ខណ្ឌ​នៅ​ថ្ងៃ​ទី​០៩ ខែមេសា ឆ្នាំ​២០២១…

រាជធានី​ភ្នំពេញ ៖ អាជ្ញាធរ​ខណ្ឌដូនពេញ ក្រោម​ការ​ណែនាំ​របស់ លោក សុខ ពេញ​វុ​ធ ជា​អភិបាល​ខណ្ឌ​នៅ​ថ្ងៃ​ទី​០៩ ខែមេសា ឆ្នាំ​២០២១ បាន​ចុះ​អនុវត្ត​វិធានការ​រដ្ឋបាល​ធ្វើ​កំណត់ហេតុ​បិទ​ទីតាំង​ចំនួន​០៤ ជា​បណ្តោះអាសន្ន ដែល​បាន​លើ្ម​ស​ពី​គោលការណ៍​ណែនាំ​របស់​រាជរដ្ឋាភិបាល និង​រដ្ឋបាល​រាជធានី​ភ្នំពេញ ក្នុង​នោះ​មាន​ហាង​កាហ្វេ​ចំនួន​២​កន្លែង និង​ល្បែងស៊ីសង​ចំនួន​២​កន្លែង​ទៀត​ដែល​ល្មើស​បម្រាម​របស់​អាជ្ញាធរ ។

មន្ត្រី​រដ្ឋបាល​ខណ្ឌដូនពេញ​បានឱ្យ​កោះសន្តិភាព​ដឹង​ថា នៅ​ថ្ងៃ​សុក្រ ទី​០៩ ខែមេសា ឆ្នាំ​២០២១ វេលា ម៉ោង​១៥:៣០​នាទី ដល់​ម៉ោង​១៨:៣០​នាទី​យប់ កម្លាំង​គណៈ​បញ្ជាការ​ឯកភាព​រដ្ឋបាល​ខណ្ឌ​ដឹកនាំ​ដោយ លោក ចាន់ គ​ន្ថេ​ត និង លោក យស់ យុ​ទ្ធី អភិបាលរង​ខណ្ឌ បាន​ចុះ​អនុវត្ត​វិធានការ​រដ្ឋបាល​ធ្វើ​កំណត់ហេតុ​បិទ​ទីតាំង​ចំនួន​០៤ ជា​បណ្តោះអាសន្ន ដែល​បាន​លើ្ម​ស​ពី​គោលការណ៍​ណែនាំ​របស់​រាជរដ្ឋាភិបាល និង​រដ្ឋបាល​រាជធានី​ភ្នំពេញ ។

លោក​បន្ត​ថា ការងារ​បង្ក្រាប​ដឹកនាំ​ដោយ លោក ចាន់ គ​ន្ថេ​ត អភិបាលរង​ខណ្ឌ​មាន​ដូច​ខាងក្រោម ៖ ១-​ហាង​កាហ្វេ​យីហោ​ឈ្មោះ ស្រី​ឡែ​ន កាហ្វេ​ធម្មជាតិ ស្ថិត​នៅផ្ទះ​លេខ​៨៤ ផ្លូវ​លេខ​៧០ ភូមិ​១៩ សង្កាត់​ស្រះ​ចក មានការ​ប្រមូលផ្តុំ​គ្នា​មនុស្ស​ច្រើន រដ្ឋបាល​ខណ្ឌ​បាន​ធ្វើ​កំណត់ហេតុ​បិទ​ទីតាំង​នេះ​ជា​បណ្តោះអាសន្ន ។

២-​ហាង​កាហ្វេ​ប្រេ​ន រតនៈ​វិសាល ស្ថិត​នៅផ្ទះ​លេខ​១០៥ ផ្លូវ​៨៦ ភូមិ​២២ សង្កាត់​ស្រះ​ចក មាន​លួចលាក់​បើក​ល្បែងស៊ីសង​តាម​អ៊ី​ន​ធើ​ណេ​ត និង​មានការ​ប្រមូលផ្តុំ​មនុស្ស​ច្រើន ដូចនេះ​រដ្ឋបាល​ខណ្ឌ​បាន​ធ្វើ​កំណត់ហេតុ​បិទ​ទីតាំង​នេះ ហើយ​បាន​ដកហូត​សម្ភារៈ​មួយ​ចំនួន​មាន តុ​០៣ កៅអី​១០ និង​ទូរទស្សន៍​០១ ។

ចំណែក​ការងារ​បង្ក្រាប​ដឹកនាំ​ដោយ​លោក យស យុ​ទ្ធី អភិបាលរង​ខណ្ឌ​មាន​ដូច​ខាងក្រោម ៖ ១-​ចុះ​បង្ក្រាប ទីតាំង​ល្បែងស៊ីសង តាម​ប្រព័ន្ធ អ៉ី​ន​ធើ​ណេ​ត ខុសច្បាប់ ស្ថិត​នៅ ផ្ទះ​លេខ​៥២E0 ផ្លូវ​លេខ ១៤៤ សង្កាត់​ផ្សារ​កណ្តាល​ទី​១ បាន​ធ្វើ​កំណត់ហេតុ​បិទ​ទីតាំង ដកហូត​កុំព្យូទ័រ ចំនួន​១២​គ្រឿង និង​បាន​ឃាត់ខ្លួន​មនុស្ស​ចំនួន​០៤ នាក់ បញ្ជូន​ទៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌដូនពេញ ។

២-​បាន​ចុះ​អប់រំ​ណែនាំ ទីតាំង​សង្ស័យ​កត់​ឆ្នោត ខុសច្បាប់ ចំនួន​០១​ទីតាំង នៅផ្ទះ​គ្មាន​លេខ ផ្លូវ​លេខ​៥ សង្កាត់​ផ្សារ​កណ្ដាល​ទី​១ បាន​ធ្វើ​កំណត់ហេតុ​អប់រំ​ណែនាំ ម្ចាស់​ទីតាំង​ហាម​ប្រព្រឹត្ត​ល្បែងស៊ីសង​ខុសច្បាប់ ក្នុង​ករណី​បើ​មាន​ប្រព្រឹត្ត​បទល្មើស​អ​ជ្ញា​ធរ និង បិទ​ទីតាំង​ឃាត់ខ្លួន​មនុស្ស​បញ្ជូន​ទៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌដូនពេញ​តែ​ម្តង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ