ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចុះ​ពិនិត្យ​ការ​អនុវត្ត​ការ​បិទ​ច្រក​ចេញចូល​ខេត្ត និង​ការ​ធ្វើ​ច​ត្តា​ឡី​ស័ក​នៅ​តាម​មណ្ឌល

3 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប ៖ នា​ថ្ងៃ​ទី​៩ ខែមេសា ឆ្នាំ​២០២១ លោក ទៀ សីហា អភិបាល​នៃ​គណៈ​អភិបាលខេត្ត​បាន​ចុះ​ពិនិត្យ​ការ​ធ្វើ​ច​ត្តា​ឡី​ស័ក​នៅ​តាម​មណ្ឌល និង​ពិនិត្យ​សកម្មភាព​ក្រុមការងារ​ចម្រុះ​បិទ​ការ​ចេញ​-​ចូល​ចេញ​នៅ​តាម​ព្រំប្រទល់​រវាង​ខេត្តសៀមរាប​ជាមួយនឹង​ខេត្ត​ជុំវិញ…

ខេត្តសៀមរាប ៖ នា​ថ្ងៃ​ទី​៩ ខែមេសា ឆ្នាំ​២០២១ លោក ទៀ សីហា អភិបាល​នៃ​គណៈ​អភិបាលខេត្ត​បាន​ចុះ​ពិនិត្យ​ការ​ធ្វើ​ច​ត្តា​ឡី​ស័ក​នៅ​តាម​មណ្ឌល និង​ពិនិត្យ​សកម្មភាព​ក្រុមការងារ​ចម្រុះ​បិទ​ការ​ចេញ​-​ចូល​ចេញ​នៅ​តាម​ព្រំប្រទល់​រវាង​ខេត្តសៀមរាប​ជាមួយនឹង​ខេត្ត​ជុំវិញ ។

ជាមួយនឹង​ការ​ចុះ​ពិនិត្យ​នេះ លោក​បាន​យល់​ពី​ការ​ហត់នឿយ​របស់​មន្ត្រី​ពាក់ព័ន្ធ​ដែល​ចេញ​ប្រតិបត្តិការ​តាំងពី​ព្រឹក​ទល់​យប់​រៀងរាល់ថ្ងៃ ដើម្បី​ព្យាបាល​មើលថែ​រក្សា​ការពារ​សុវត្ថិភាព​ជូន​បងប្អូន​ប្រជាពលរដ្ឋ​យើង ។

ក្នុង​ឱកាស​នេះ​ដែរ លោក​អភិបាលខេត្ត​បាន​អំពាវនាវ​ឱ្យ​បន្ត​ចូលរួម​អនុវត្ត​វិធានការ​សុខាភិបាល ប្រឆាំង​នឹង​ជំងឺ​កូ​វី​ដ​-១៩​ទាំងអស់​គ្នា​ដើម្បី​ការពារ​ខ្លួនឯង និង​ក្រុម​គ្រួសារ​ព្រមទាំង​សហគមន៍​យើង ។

ទន្ទឹម​នឹង​នេះ លោក​អភិបាលខេត្ត​ក៏​បាន​ធ្វើការ​លើកទឹកចិត្ត​ដល់ កងកម្លាំង និង​ក្រុមការងារ​សុខាភិបាល​ទាំងអស់​ដែល​បាន​យក ចិត្ត​ទុកដាក់​អនុវត្ត​គោលការណ៍​នានា​របស់​រាជរដ្ឋាភិបាល បទ បញ្ជា​គណៈ​បញ្ជាការ​ឯកភាព​រដ្ឋបាល​ខេត្ត និង​សកម្មភាព​តាមដាន​និង​ស្វែងរក​អ្នក​ពាក់ព័ន្ធ​ផង​ដែរ ។

ត្រូវ​អនុវត្ត​៣​ការពារ​: ត្រូវ​ពាក់​ម៉ាស់​, ត្រូវ​លាងដៃ​, ត្រូវ​គម្លាត​បុគ្គល ។ ៣​កុំ​: កុំ​នៅ​បន្ទប់​បិទ​ជិត​, កុំ​នៅ​កន្លែង​កុះករ​, កុំ​នៅ​ប៉ះពាល់​គ្នា​។ ការពារ​ខ្លួនឯង​ស្មើនឹង​ការពារ​ក្រុម​គ្រួសារ​របស់​លោក​អ្នក ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ