ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចុះ​បិទ​ភោជនីយដ្ឋាន​«​ស្រី​ពេជ្រ ម្លប់​ស្វាយ​» នៅ​ស្រុក​ស្អាង​លួចបើក​អាជីវកម្ម

3 ឆ្នាំ មុន
  • កណ្តាល

ខេត្តកណ្តាល ៖ នា​រសៀល​ថ្ងៃ​ទី​១០ ខែមេសា ឆ្នាំ​២០២១ នេះ លោក​ឧត្តម​ស​នី​យ៍​ទោ ឈឿ​ន សុចិត្ត ស្នងការ​នគរបាល​ខេត្តកណ្តាល…

ខេត្តកណ្តាល ៖ នា​រសៀល​ថ្ងៃ​ទី​១០ ខែមេសា ឆ្នាំ​២០២១ នេះ លោក​ឧត្តម​ស​នី​យ៍​ទោ ឈឿ​ន សុចិត្ត ស្នងការ​នគរបាល​ខេត្តកណ្តាល និង​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ​បាន​ចុះ​បិទ​ទីតាំង​ភោជនីយដ្ឋាន​មួយ​កន្លែង​ឈ្មោះ «​ស្រី​ពេជ្រ ម្លប់​ស្វាយ​» ស្ថិត​នៅ​ភូមិ​សា្វ​យ​តានី ឃុំ​ព្រែក​គយ ស្រុក​ស្អាង ខេត្តកណ្តាល ។

ការ​សម្រេច​បិទ​នេះ​បន្ទាប់​ពី​ពិនិត្យ​ឃើញ​ថា ភោជនីយដ្ឋាន «​ស្រី​ពេជ្រ ម្លប់​ស្វាយ​» បាន​លួចលាក់​បើក​អាជីវកម្ម​បំពាន​សេចក្តីជូនដំណឹង​របស់​ក្រសួងសុខាភិបាល និង​រដ្ឋបាល​ខេត្តកណ្តាល​ស្តី​ពី​ការ​បិទ​ភោជនីយដ្ឋាន​ជា​បណ្តោះអាសន្ន ដើម្បី​រួមចំណែក​ទប់ស្កាត់​ការ​រីក​រាលដាល​នៃ​ជំងឺ​កូ​វី​ដ​-១៩ ក្នុង​សហគមន៍ ។

ក្នុង​នោះ​សមត្ថកិច្ច បាន​នាំ​ធ្វើការ​នាំ​ខ្លួន​បុគ្គលិក​ចំនួន​៩​នាក់ ស្រី​៧​នាក់ យក​ទៅ​ដាក់​នៅ​ទីតាំង​ច​ត្តា​ឡី​ស័ក​ដែល​រដ្ឋបាល​ស្រុក​ស្អាង និង សមត្ថកិច្ច​បាន​រៀបចំ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ