ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កាច់​សោ​.​ក​ម៉ូតូ​មិន​បាន​សម្រេច​ម្ចាស់​មក​ទាន់​បា.ញ់​មួយ​គ្រា​.​ប់​ហើយ​រត់គេច​ខ្លួន​បាត់

3 ឆ្នាំ មុន
  • កំពង់ចាម

ខេត្តកំពង់ចាម ៖ ជនសង្ស័យ​ប្រុស​ស្រី​មាន​គ្នា​ពីរ​នាក់ ជិះ​ម៉ូតូ​ម៉ាក​សេ​125 មួយ​គ្រឿង​ពណ៌​ខ្មៅ បាន​ធ្វើ​សកម្មភាព​កាច់​សោ​.​ក​ម៉ូតូ​មួយ​គ្រឿង​មិន​បាន​សម្រេច​ដោយ​ម្ចាស់​ម៉ូតូ​ចេញ​មក​ទាន់​ចោរ​បាន​ដក​កាំភ្លើងខ្លី​បាញ់​លើ​ម្ចាស់​ម៉ូតូ​មួយ​គ្រប់ បណ្ដាល​ឲ្យ​រង​របួសធ្ងន់​នៅ​ភូមិ​បឹង​កុក​ទី​២ សង្កាត់​បឹង​កុក ក្រុង​កំពង់ចាម ។…

ខេត្តកំពង់ចាម ៖ ជនសង្ស័យ​ប្រុស​ស្រី​មាន​គ្នា​ពីរ​នាក់ ជិះ​ម៉ូតូ​ម៉ាក​សេ​125 មួយ​គ្រឿង​ពណ៌​ខ្មៅ បាន​ធ្វើ​សកម្មភាព​កាច់​សោ​.​ក​ម៉ូតូ​មួយ​គ្រឿង​មិន​បាន​សម្រេច​ដោយ​ម្ចាស់​ម៉ូតូ​ចេញ​មក​ទាន់​ចោរ​បាន​ដក​កាំភ្លើងខ្លី​បាញ់​លើ​ម្ចាស់​ម៉ូតូ​មួយ​គ្រប់ បណ្ដាល​ឲ្យ​រង​របួសធ្ងន់​នៅ​ភូមិ​បឹង​កុក​ទី​២ សង្កាត់​បឹង​កុក ក្រុង​កំពង់ចាម ។

រហូត​មក​ដល់​រសៀល ថ្ងៃ​ទី​១០ ខែមេសា ឆ្នាំ​២០២១ ក្រុម​ចោរ​ញី​ឈ្មោល​ទាំង​ពីរ​នាក់​នោះ មិន​ទាន់​ត្រូវ​បាន​សមត្ថកិច្ច​ស្រាវជ្រាវ​រក​ឃើញ និង​ចាប់ខ្លួន​នៅឡើយ​ទេ ។

សមត្ថកិច្ច​បាន​រៀបរាប់​ឲ្យ​ដឹង​ថា ម៉ូតូ​ម៉ាក​ឌ្រី​ម ត្រូវ​បាន​ម្ចាស់​ម៉ូតូ​(​ស្រី​) នៅ​ក្លោ​ង​ទ្វារ​ខាង​មុខ ដោយ​គាត់​បាន​ដេក​លើ​អង្រឹង​មើល​ពី​ក្នុង​មក​ក្រៅ​មិន​បាន​ប៉ុន្មាន​ផង​ក៏​មាន​ចោរ​ប្រុស​ម្នាក់ ចូល​មក​កាច់​សោ​.​ក​ម៉ូតូ​ម៉ាក់ dream នោះ ។

ដែល​ហេតុការណ៍​នោះ​បាន​កើតឡើង នៅ​រសៀល​ថ្ងៃ​ទី​៩ មេ​សា មិន​ទាន់​ទាំង​បាន​ជិះ​ចេញ​ផង ត្រូវ​បាន​ស្ត្រី​ម្ចាស់​ម៉ូតូ​រត់​ចេញ​មក​ដណ្ដើម​ម៉ូតូ ហើយ​ក៏​ត្រូវ​បាន​ចោរ​បាញ់​មួយ​គ្រាប់ បណ្ដាល​ឱ្យ​ដួល​ដេក​ទៅ​លើ​ដី​រង​របួសធ្ងន់ ។

សមត្ថកិច្ច​បាន​ប្រាប់​បន្ត​ថា នគរបាល​យុត្តិធម៌​នៃ​អធិការ​រ​ដ្ឋា​ន​ក្រុង​កំពង់ចាម បាន​ទទួល​ព័ត៌មាន​ពី​លោកស្រី មេ​ភូមិ​បឹង​កុក​២​ថា មាន​ករណី​លួច​មាន​ស្ថាន​ទម្ងន់ទោស (​ដោយ​ប្រើ​អាវុធ​ខ្លី​បាញ់​មិន​បាន​សំរេច​) យក​ម៉ូតូ​01​គ្រឿង ម៉ាក​ហុងដា​សេ​125 ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ពោធិ៍សាត់ 1J 2336 លេខ​តួ​+​លេខ​ម៉ាស៊ីន 5499870 កាលពី​វេលា​ម៉ោង​១​និង​៣៥​នាទី​រសៀល នៅ​ចំណុច​បន្ទប់​ជួល ភូមិ​បឹង​កុក​២ សង្កាត់​បឹង​កុក ក្រុង​កំពង់ចាម ខេត្តកំពង់ចាម ។

ជាមួយ​នោះ ជំនាញ​ព្រហ្មទណ្ឌ​ក្រុង​កំពង់ចាម​បាន​សហការ​ជាមួយ​កម្លាំង​នគរបាល​ប៉ុស្តិ៍​បឹង​កុក ជំនាញ​បច្ចេកទេស​ខេត្ត​ជំនាញ​ព្រហ្មទណ្ឌ​ខេត្ត​បាន​ចុះ​ដល់​កន្លែង​កើតហេតុ ពិនិត្យ​ឃើញ​ជន​រង​គ្រោះ​មានឈ្មោះ លឿ​ត ស្រី​លាភ ភេទ​ស្រី អាយុ​២៧​ឆ្នាំ ស្នាក់​នៅ​ភូមិ​បឹង​កុក​៣ សង្កាត់​បឹង​កុក ក្រុង​កំពង់ចាម ខណៈ​ពេល​ជន​រង​គ្រោះ​ចេញ​មក​ទាន់ ត្រូវ​ជនសង្ស័យ​បាញ់​បណ្ដាល​ឱ្យ​រង​របួស​ត្រង់​លើ​ដោះ​ខាងស្ដាំ​១​គ្រាប់ ដួល​ដេក​ក្បែរ​ម៉ូតូ ។

ភ្លាម​ៗ​ចោល​ឈ្មោល​ក៏​បាន​ប្រញាប់រ​ត់ទៅ​ដោយ​មាន​ចោរ​ញី​ម្នាក់​ជិះ​ម៉ូតូ​រង់ចាំ​ឌុ​ប​ជា​ស្រេច​ហើយ ក៏​ជិះ​គេចខ្លួន​បាត់​តែ​ម្តង ។ ជន​រង​គ្រោះ​ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​សហការ​ជាមួយ​សាច់ញាតិ អ្នក​រង​គ្រោះ​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ​ខេត្តកំពង់ចាម ។

នៅ​កន្លែង​កើតហេតុ បន្សល់​ទុក​នៅ​សំបក​គ្រាប់​ចំនួន​១​គ្រាប់ ប្រភេទ THAIARMS (8mm) តាម​ការ​ពិនិត្យ ។

យោង​តាម​សាក្សី​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើត​ខេត្ត​គេ​បានឃើញ​ចោរ​ញី​ឈ្មោល​ជិះ​ម៉ូតូ​ម៉ាក​សេ​125 មួយ​គ្រឿង ព្រមទាំង​ពាក់មួក​សុវត្ថិភាព ដោយ​ចោល​ញី​បាន​ជិះ​ម៉ូតូ​រង​ចាំ​បក្សពួក​របស់​ខ្លួន​នៅ​ឆ្ងាយ​ពី​កន្លែង​កើតហេតុ ។

លុះ​ពេល​ប្លន់​យក​ម៉ូតូ​ពុំ​បាន​សម្រេច​ក៏​រត់​ទៅ​រក​បក្ខពួក​របស់​ខ្លួន​ហើយ​ជិះ​ម៉ូតូ​គេចខ្លួន​បាត់ ។ គេ​ប៉ុន​ទាន់​ដឹង​ថា តើ​ចោល​ញី​ឈ្មោល​ទាំង​ពីរ​នាក់​នោះ​មាន​ប្រភព​ចេញ​មកពីណា​នោះ​ទេ ព្រោះ​កម្លាំង​សមត្ថកិច្ច​កំពុង​តែ​បន្ត​ធ្វើការ​ស្រាវជ្រាវ​បន្ត​ទៀត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ