ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរសម្នាក់រួចផុតពីការ​សម្លា.ប់របស់សត្វដំរី​ដ៏កាច​​១​ក្បាល

3 ឆ្នាំ មុន
  • មណ្ឌលគិរី

ខេត្ត​មណ្ឌលគិរី ៖ ​បុរស​ជនជាតិ​ដើម​ភាគតិច​ព្នង​ម្នាក់ ​បាន​រួច​ផុត​ពី​ការ​សម្លា.ប់​របស់​សត្វ​ដំរី តែគាត់បាន​រង​របួស​បាក់​ក.​ជើង ហើយត្រូវ​ប​ញ្ជូន​ទៅ​មន្ទីរពេទ្យ​ ដើម្បី​សង្គ្រោះ​។ ជន​រង​គ្រោះ​មានឈ្មោះ ភឿន កា​វី…

ខេត្ត​មណ្ឌលគិរី ៖ ​បុរស​ជនជាតិ​ដើម​ភាគតិច​ព្នង​ម្នាក់ ​បាន​រួច​ផុត​ពី​ការ​សម្លា.ប់​របស់​សត្វ​ដំរី តែគាត់បាន​រង​របួស​បាក់​ក.​ជើង ហើយត្រូវ​ប​ញ្ជូន​ទៅ​មន្ទីរពេទ្យ​ ដើម្បី​សង្គ្រោះ​។ ជន​រង​គ្រោះ​មានឈ្មោះ ភឿន កា​វី ភេទ​ប្រុស អាយុ​២១​ឆ្នាំ ជនជាតិ​ព្នង បច្ចុប្បន្ន​រស់នៅ​ភូមិពូ​ត្រុំ សង្កាត់រ​មនា ក្រុង​សែន​មនោ​រម្យ ខេត្ត​មណ្ឌល​គី​រី​។

សេចក្តី​រាយ​ការ​ណ៍ពី​នគរបាល​ប៉ុស្តិ៍​នគរបាល​រដ្ឋបាលរ​មនា​​ថា កាលពីវេលា​ម៉ោង១២​និង​៤៥​នាទី​ថ្ងៃត្រង់​ថ្ងៃ​ទី​០៩ មេសា​កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាលរ​មនាបាន​ទទួល​ដំណឹង​ថា ​មាន​ដំរីព្រៃ​បាន​ធ្វើការ​បំផ្លិចបំផ្លាញ​ដំណាំ​របស់​ប្រជាពលរដ្ឋ​និង​ផ្ទះ​ចំការ ពួក​គាត់​បាន​សំណូមពរ​កម្លាំង​ប៉ុស្តិ៍ សហការ​ជាមួយ​កម្លាំង​ជំនាញ​បរិស្ថាន​ និង​ប្រជាពលរដ្ឋ​ជា​ម្ចាស់​ដំណាំ​ចុះ​ទៅ​ទីនោះ​។

សេចក្តី​រាយ​ការ​ណ៍​បន្ត​ថា ពេល​ទៅ​ដល់​កន្លែង​កើត​ហេតុបាន​ជួប​ប្រទះ​ដំរីព្រៃ​កំពុង​ធ្វើ​សកម្មភាព​ជាន់​ទន្ទ្រាន​ផលដំណាំ ពេល​នោះ​ដំរី​ឃើញ​មនុស្ស​ទៅ​ដល់ បាន​ដេញ​កម្លាំង​សមត្ថកិច្ច​និង​ប្រជាពលរដ្ឋ​បណ្ដាល​ឲ្យ​ប្រជាពលរដ្ឋ​ម្នាក់​បាន​គ្រោះថ្នាក់​ដោយ​ដួល​បាក់​ករ​ជើង​ខាងឆ្វេង​។

សូមបញ្ជាក់ថា ស្ថិតនៅ​ភូមិសាស្ត្រ​ភូមិ​ពូ​ត្រុំនេះ លោក​កាន់ ពេញ អធិការ​នគរបាល​ក្រុង​សែន​មនោ​រម្យ​បញ្ជាក់​ថា​ ដំរី​១​ក្បាល​នេះ រៀង​រាល់​ឆ្នាំ​គឺ​តែងតែ​ចេញ​មក ជាន់​បំផ្លេចបំផ្លាញ​ផលដំណាំ​របស់​ប្រជាពលរដ្ឋ​។ លោក​បាន​ស្នើ​អោយ​មានការ​ប្រុង​ប្រយ័ត្ន​ខ្ពស់ ព្រោះ​ដំរី​មួយ​ក្បាល​នេះ​ មាន​ច​រិកកាច ដែល​ងាយ​និង​បង្ករ​គ្រោះថ្នាក់​ដល់​អ្នក​ដែល​ទៅ​ក្បែរ ៊។ ដោយ៖ សាយ ករុណា

អត្ថបទសរសេរ ដោយ