ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​មន្ទីរពេទ្យ​បង្អែក​ស្រុក​ស្វាយ​ជ្រំ​ព្យាបាល​អ្នកជំងឺ​កូ​វី​ដ​១៩ ជា​សះស្បើយ១៧នាក់បន្ថែម និង​អនុញ្ញាតឲ្យចេញពីពេទ្យ

3 ឆ្នាំ មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង ៖ សូម​អរគុណ​កង​ទ័​ព្ធ​អាវ​ស​នៃ​មន្ទីរពេទ្យ​បង្អែក​ស្រុក​ស្វាយ​ជ្រំ បាន​ព្យាបាល​អ្នកជំងឺ​កូ​វី​ដ​១៩ ជា​សះស្បើយ និង​ចេញពី​មន្ទីរពេទ្យ នៅ​ថ្ងៃ​ទី​១០ ខែមេសា ឆ្នាំ​២០២១ មាន​ចំនួន​១៧…

ខេត្តស្វាយរៀង ៖ សូម​អរគុណ​កង​ទ័​ព្ធ​អាវ​ស​នៃ​មន្ទីរពេទ្យ​បង្អែក​ស្រុក​ស្វាយ​ជ្រំ បាន​ព្យាបាល​អ្នកជំងឺ​កូ​វី​ដ​១៩ ជា​សះស្បើយ និង​ចេញពី​មន្ទីរពេទ្យ នៅ​ថ្ងៃ​ទី​១០ ខែមេសា ឆ្នាំ​២០២១ មាន​ចំនួន​១៧ នាក់​បន្ថែម​ទៀត ។

អ្នកជា​សះស្បើយ​ទាំង​១៧​នាក់​ខាងលើ បាន​អនុញ្ញាត​ឲ្យ​បន្ត​ធ្វើ​ច​ត្តា​ឡី​ស័ក​នៅ​តាម​ផ្ទះ ដើម្បី​តាមដាន​សុខភាព និង​យក​វត្ថុ​សំណាក​លើក​ចុង​ក្រោយ​មើល​មេរោគ ។

សូម​បញ្ជាក់ ៖ អ្នកជំងឺ​សរុប​ទាំងអស់​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​បង្អែក​ស្វាយ​ជ្រំ​កន្លង​មក​មាន​៦១​នាក់​ប​ញ្ចូ​ន​ម្នាក់ ជា​សះស្បើយ​៣២​នាក់ និង​កំពុង​សំរាក​ព្យាបាល​ចំនួន​២៨​នាក់ ។

ប្រជាពលរដ្ឋ​រីករាយ និង​ត្រេកអរ ពេល​លឺដំណឹង​អ្នកជម្ងឺ​បានជា​សះស្បើយ​រយៈពេល​២​ថ្ងៃ ចាប់ពី​ថ្ងៃ​ទី​៩ ទី​១០ មេ​សា​ជា​សះស្បើយ​រហូត​៣២​នាក់​ហើយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ