សម្តេច​តេ​ជោ ឆ្លើយ​តប​ស្ត្រី​មួយ​រូប​ដែល​ស្នើ​សុំ​បន្ត​បម្រាម​គោចរ​(៨​យប់​-៥​ព្រឹក​) ឲ្យ​បាន​២​ឆ្នាំ – Koh Santepheap Daily

ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​តេ​ជោ ឆ្លើយ​តប​ស្ត្រី​មួយ​រូប​ដែល​ស្នើ​សុំ​បន្ត​បម្រាម​គោចរ​(៨​យប់​-៥​ព្រឹក​) ឲ្យ​បាន​២​ឆ្នាំ

1 ខែ មុន

រាជធានី​ភ្នំពេញ ៖ ក្នុង​ឱកាស​សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​កម្ពុជា ថ្លែង​សារ​ពិសេស​ជូន​ជនរួមជាតិ ពាក់ព័ន្ធ​ស្ថានភាព​ជំងឺ​កូ​វី​ដ​១៩ នៅ​កម្ពុជា នៅ​ព្រឹក​ថ្ងៃ​ទី​១០…

រាជធានី​ភ្នំពេញ ៖ ក្នុង​ឱកាស​សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​កម្ពុជា ថ្លែង​សារ​ពិសេស​ជូន​ជនរួមជាតិ ពាក់ព័ន្ធ​ស្ថានភាព​ជំងឺ​កូ​វី​ដ​១៩ នៅ​កម្ពុជា នៅ​ព្រឹក​ថ្ងៃ​ទី​១០ ខែមេសា ឆ្នាំ​២០២១​នេះ សម្តេច​តេ​ជោ ហ៊ុន សែន ក៏​បាន​ថ្លែង​ថា កន្លង​មក​រាជរដ្ឋាភិបាល ខិតខំ​ប្រឹងប្រែង​ក្នុង​ការ​កាត់​ផ្តាច់​ឫសគល់ នៃ​វីរុស​កូ​វី​ដ​-១៩ សម្រាប់​ព្រឹត្តិការណ៍​សហគមន៍ ២០​កុម្ភៈ ក៏​បាន​អនុវត្ត​នូវ​វិធានការ​ដាក់​បម្រាម​គោចរ មិន​ឲ្យ​មានការ​ដើរហើរ​ពេល​យប់ ដើម្បី​ទប់ស្កាត់​ការ​ឆ្លង និង​ការ​រីក​រាលដាល នៃ​វីរុស​កូ​វី​ដ​-១៩ ។

សម្តេច​ក៏​បាន​លើក​ឡើង​ថា សម្រាប់​វិធានការ​«​បម្រាម​គោចរ » នៃ​ការ​បិទ​ការ​ធ្វើ​ដំណើរ​ពេល​យប់ ចាប់ពី​ម៉ោង​៨​យប់ ដក់​ម៉ោង​៥​ព្រឹក​តទៅ រយៈពេល​១៤​ថ្ងៃ នៅ​រាជធានី​ភ្នំពេញ និង​ខេត្ត គឺជា​វិធានការ​ចាំបាច់​បំផុត ព្រោះថា កន្លង​មក ដោយសារ​តែ​មានការ​ធ្វេសប្រហែស លើ​អ្នក​ដែល​ធ្វើ​ដំណើរ​ផឹក​-​ស៊ីពេល​យប់​ព្រលប់ ធ្វើ​ឲ្យ​ផ្ទុះ​ឡើង​នូវ​ការ​ឆ្លង ពី​កន្លែង​មួយ​ទៅ កន្លែង​មួយ ដូច្នេះ​ការ​ថ្លោះ​ថ្លោ​យ​នា​ពេល​នេះ ដោយសារ​តែ​បញ្ហា​អភិបាលកិច្ច ត្រូវ​ពង្រឹង​អភិបាលកិច្ច នៅ​គ្រប់​ទីកន្លែង​ទាំងអស់ អភិបាលកិច្ច​លើ​ការ​ធ្វើ​ច​ត្តា​ឡី​ស័ក ការ​អនុវត្ត​វិធានការ​រក្សា​គម្លាត ការ​ពាក់​ម៉ាស់ ។ ការ​ពាក់​ម៉ាស់​ក្លាយជា​កាតព្វកិច្ច នៅ​ពេល​ដែល​អ្នក​ចេញ​ទៅ​ក្រៅ ហើយ​ការ​ផាកពិន័យ នឹង​ត្រូវធ្វើ​នៅ​ពេល​ខាង​មុខ​នេះ ។

ជាមួយ​គ្នា​នោះ​ផង​ដែរ សម្តេច​តេ​ជោ ហ៊ុន សែន បាន​រម្លឹក​ដល់​ស្ត្រី​មួយ​រូប ដែល​បាន​ចូល​ខ​មិន (Comment) ក្នុង​ការ ផ្សាយ​ផ្ទាល់​របស់​សម្តេច​នៅ​រាត្រី​ទី​១ នៃ​ការ​អនុវត្ត​បម្រាម​គោចរ ដោយ​ស្ត្រី​រូប​នោះ បាន​ស្នើ​ថា «​ចង់​សុំ​សម្តេច​បន្ត​ច្បាប់​នេះ​២​ឆ្នាំ ព្រោះ​សប្បាយចិត្ត ប្តី​ចូល​ផ្ទះ​លឿន​» សម្តេច​ក៏​បាន​ឆ្លើយ​តប​ថា ក្មួយ​ស្រី ឫ​ប្អូនស្រី បើ​ប្តី​ធន់​ហ្នឹង ! គឺថា មិនមែន​ជា​វិធីសាស្ត្រ​ល្អ​ទេ ។ សម្តេច​បន្ត​ថា កន្លង​មក​យើង​ធ្វេសប្រហែស​ត្រង់​កន្លែង​ហ្នឹង សិក្សា​មើល ច្រើន​តែ​ចេញពី​កន្លែង​មួយ​ទៅ​កន្លែង​មួយ ពេល​យប់​នេះឯង កូន​ខ្លះ​មិន​ស្តាប់បង្គាប់ នាំ​ជំងឺ​ចូល​ផ្ទះ ស្លាប់​ម្តាយ ស្លាប់​ឪពុក ។ ដូច្នេះ​ត្រូវ​ពង្រឹង​អភិបាលកិច្ច​គ្រប់គ្រង​ឲ្យ​បាន​ល្អ ជា​ពិសេស​កន្លែង​ធ្វើ​ច​ត្តា​ឡី​ស័ក ៕

Picture
Picture