វាសនា​ជន​ដៃដល់​ស​ម្លា​.​ប់​ក្មេង​ប្រុស​អាយុ​១០​ឆ្នាំ ក្រោយ​សារភាព​ចម្លើយ​ពិត​ពី​ដំណើររឿង(វីដេអូ) – Koh Santepheap Daily

ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វាសនា​ជន​ដៃដល់​ស​ម្លា​.​ប់​ក្មេង​ប្រុស​អាយុ​១០​ឆ្នាំ ក្រោយ​សារភាព​ចម្លើយ​ពិត​ពី​ដំណើររឿង(វីដេអូ)

1 ខែ មុន
  • Phnom Penh

រាជធានី​ភ្នំពេញ ៖ លោក ប្លង់ សុផល ព្រះរាជអាជ្ញា​រង​នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​៩ ខែមេសា ឆ្នាំ​២០២១ នេះ…

រាជធានី​ភ្នំពេញ ៖ លោក ប្លង់ សុផល ព្រះរាជអាជ្ញា​រង​នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​៩ ខែមេសា ឆ្នាំ​២០២១ នេះ បាន​សម្រេច​ធ្វើការ​ចោទប្រកាន់​ជន​ជា​ឃាត​.​ករស​ម្លា​.​ប់​ក្មេង​ប្រុស​អាយុ​១០​ឆ្នាំ ពី​បទ​.​ឃាត​.​កម្ម​ដោយ​មាន​ទារុណ​.​កម្ម អំពើ​ឃោរ​.​ឃៅ ឬ​អំពើ​រំ​លោ​.​ភ​សេពសន្ថវៈ​. តាម​មាត្រា​២០៥ នៃ​ក្រមព្រហ្មទណ្ឌ ។

Picture

បទល្មើស​ដូច​មាន​ចែង​តាម​មាត្រា​ខាងលើ​នេះ ជន​ណា​ដែល​បាន​ប្រព្រឹត្ត​នូវ .​អំពើ​ឃាត​.​កម្ម​ដោយ​មាន​ទារុណ​.​កម្ម អំពើ​ឃោរ​.​ឃៅ ឬ​អំពើ​រំ​លោ​.​ភ​សេពសន្ថវៈ ជា​ឃាត​.​កម្ម​ដែល​កើត​ក្នុង​ពេល ឬ​ក្រោយ​ពេល​ប្រព្រឹត្ត​អំពើ​ទារុណ​.​កម្ម ឬ អំពើ​ឃោរ​.​ឃៅ ឬ អំពើ​រំ​លោ​.​ភ​សេពសន្ថវៈ​នោះ ច្បាប់​តម្រូវ​ឲ្យ​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ អស់​មួយ​ជីវិត ។

Picture

ដូច្នេះ​ជនសង្ស័យ​ជា​ឃាត​.​ករ​មានឈ្មោះ អុ​ន ភា​មុន ភេទ​ប្រុស អាយុ​៣០​ឆ្នាំ ដែល​មាន​ទីលំនៅ​ក្រោយ​វត្ត​ជ្រោយ​អំពិល ភូមិ​ជ្រោយ​អំពិល សង្កាត់​ក្បាលកោះ ខណ្ឌ​ច្បារ​អំពៅ រាជធានី​ភ្នំពេញ ពិតជា​នឹង​ត្រូវ​តែ​ជាប់គុក​អស់​មួយ​ជីវិត ជាក់​ជា​មិន​ខាន ។ សំណុំរឿង​នេះ បន្ទាប់​ពី​មានការ​ចោទប្រកាន់​ជា​ផ្លូវការ​ហើយ​តំណាង​អយ្យការ​បាន​ចាត់​បញ្ជូន​ទៅ​ខាង​ចៅក្រម​ស៊ើបសួរ ដើម្បី​សម្រេច​ឃុំខ្លួន​ជនសង្ស័យ​ដាក់​ពន្ធនាគារ​ជា​បណ្តោះអាសន្ន ។

Picture

សូម​រម្លឹក​ថា កាលពី​ថ្ងៃ​ទី​៧ ខែមេសា ឆ្នាំ​២០២១ លោក​វរសេនីយ៍ឯក ម៉ៅ សឿ​ត អធិការ នគរបាល​ខណ្ឌ​ច្បារ​អំពៅ បាន​ថ្លែងប្រាប់​អ្នក​សារព័ត៌​ឲ្យ​ដឹង​ថា ក្រោយ​ការ​សាកសួរ​លើ​ឃាត​.​ករ (​ជា​បងថ្លៃ​ជីដូនមួយ​) ពាក់ព័ន្ធ​កា​រស​ម្លា​.​ប់​កុមារ​អាយុ​១០​ឆ្នាំ ស្លា​.​ប់​ក្នុង​ព្រៃ​ត្រែង តាម​បណ្តោយ​ផ្លូវ​ថៃ​ហ្គឺ ក្នុងភូមិ​របោះ​អង្កាញ់​១ សង្កាត់​ព្រែក​ឯង នោះ ជនសង្ស័យ​បាន​ឆ្លើយ​សារភាព​ថា «​ខ្លួន​ពិតជា​បាន​ធ្វើ​សកម្មភាព​រំ​លោ​.​ភ​សេពសន្ថវៈ​លើ​ក្មេង​ប្រុស​ឈ្មោះ ជា ប៊ុ​ន​ហេង អាយុ​១០​ឆ្នាំ មាន​ទីលំនៅ​ក្នុង​សង្កាត់​ក្បាលកោះ ខណ្ឌ​ច្បារ​អំពៅ នោះ​ពិតប្រាកដ​មែន​» ។

Picture

លោក​អធិការ​បាន​បន្ត​ថា ដើមចម គឺ​ឃាត​.​ករ​បាន​រៀបចំ​គម្រោង​ស​ម្លា​.​ប់​ក្មេង​ប្រុស​រង​គ្រោះ គឺ​ដោយសារ​រូបគេ​ខឹងសម្បា​ជាមួយ​ឪពុក​ម្តាយ​កុមារ​រង​គ្រោះ​ដែល​តែងតែ​មើលងាយមើលថោក​រូបគេ​ថា ជា​មនុស្ស​ខ្ជិល​មិន​ចេះ​រកស៊ី និង​គ្មាន​ការងារ​ធ្វើ ។

Picture

សូម​រម្លឹក​ទៀត​ថា នៅ​វេលា​រសៀល​ថ្ងៃ​ទី​៣១ ខែមីនា ឆ្នាំ​២០២១ ឃាត​.​ករ​ជា​សាច់ថ្លៃ បាន​រៀបចំ​គម្រោង​ជា​ស្រេច ដើម្បី​នាំ​យក​រង​គ្រោះ​ទៅ​រំ​លោ​.​ភ​ស​ម្លា​.​ប់ បន្ទាប់​ពី​ដឹង​ថា ក្មេង​ប្រុស​នោះ​កំពុង​ជិះ​កង់​លេង​តែ​ម្នាក់ឯង​នៅ​ក្នុង​វត្ត ជនសង្ស័យ​បាន​ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក MSX ពណ៌​ស ស្លាក​លេខ ភ្នំពេញ 1FJ- 8384 ដោយ​ទៅ​បបួល​ជន​រង​គ្រោះ​រក​ទិញ​ប្រហិត​ញ៉ាំ​នៅ​ម្តុំ​ផ្លូវ​ថៃ​ហ្គ័​រ ។

Picture

ក្រោយ​ពី​ទិញ​ប្រហិត​រួច​ហើយ ជនសង្ស័យ​បាន​ជិះ​ម៉ូតូឌុប​ជន​រង​គ្រោះ​ចេញ​ទៅ នឹង​នាំ​គ្នា​ញ៉ាំ​ប្រហិត​នៅ​លើ​ម៉ូតូ​បណ្តើរ ។ ខណៈ​ពេល​កំពុង​ជិះ​ម៉ូតូ​ជាមួយ​គ្នា​នោះ ជន​រង​គ្រោះ​បាន​វាយ​ក្បាល​ជនសង្ស័យ​ពីក្រោយ​ចំនួន​២​ដៃ ជា​ហេតុ​ធ្វើ​ឲ្យ​ជនសង្ស័យ​កើត​ចិត្ត​ខឹង​ខ្លាំង គួប​ផ្សំ​លើ​គំនុំ​ចាស់​ដែល​មាន​ក្នុង​ចិត្ត​ស្រាប់​ផង​នោះ ទើប​ជនសង្ស័យ​បាន​ជិះ​ម៉ូតូ​ទៅ​ឈប់​នៅ​កន្លែង​ស្ងាត់​មួយ ហើយ​គេ​ក៏​បាន​និយាយ​លួងលោម​បញ្ចុះបញ្ចូល​ជន​រង​គ្រោះ​ឲ្យ​ចុះ​ទៅ​បេះ​ក្រអៅឈូក​ជាមួយ​គេ ពេល​នោះ​ជនសង្ស័យ​ក៏​ធ្វើ​សកម្មភាព​ស្រាត​ខោ​ជន​រង​គ្រោះ ប៉ុនប៉ង​រំ​លោ​.​ភ​សេពសន្ថវៈ តែ​ត្រូវ​ក្មេង​ប្រុស​នោះ​ប្រកែក ទើបបាន​ធ្វើ​ឲ្យ​ជនសង្ស័យ​វាយ​ជន​រង​គ្រោះ​២​ដៃ​ដួល​ទៅ​នឹង​ដី​ផ្កាប់​មុខតែ​ម្តង ។

Picture

ភ្លាម​ៗ​នោះ ជនសង្ស័យ​ស្ទុះ​ទៅ​កាច់​មែកឈើ​ធំ​ល្មម យក​មក​ធ្វើ​សកម្មភាព​វាយ​ក្បាល​ជន​រង​គ្រោះ​បន្ថែម​ទៀត និង​ប្រើ​ឈើ​ដដែល​ចាក់​ត្រង់​ពោះ បណ្តាល​ឲ្យ​ក្មេង​ប្រុស​នោះ​ស្លា​.​ប់​នៅ​តែ​ម្តង ។ បន្ទាប់​ពី​ស​ម្លា​.​ប់​ក្មេង​ប្រុស​នោះ​ហើយ ជនសង្ស័យ​ធ្វើ​សកម្មភាព​រំ​លោ​.​ភ​ម្តងទៀត តែ​ដោយសារ​រូបគេ​ភ័យ​ពេក ការ​រំ​លោ​.​ភ​សេពសន្ថវៈ​មិន​បាន​សម្រេច​ទេ ។

Picture

បន្ទាប់​ពី​ស​ម្លា​.​ប់​ក្មេង​ប្រុស​នោះ​ហើយ ជនសង្ស័យ​បាន​ជិះ​ម៉ូតូ​គេចខ្លួន ទៅ​សំងំ​ក្នុងផ្ទះ​នៅ​ក្រោយ​វត្ត​ជ្រោយ​អំពិល នឹង​ធ្វើ​ដូច​ជាគ្មាន​រឿង​អ្វី​កើតឡើង​បន្តិច​សោះ ។ ហើយ​នៅ​យប់​ថ្ងៃ​ដែល​ជនសង្ស័យ​បាន​ស​ម្លា​.​ប់​បាន​សម្តែង​ធ្វើ​ជា​ចិត្តល្អ​ជួយ​ជូន​ឪពុក​ម្តាយបង្កើត​របស់​ជន​រង​គ្រោះ ដើរ​រក​ក្មេង​ប្រុស ក្រោយ​ពី​បាត់​ខ្លួន​មិនឃើញ​ចូល​ផ្ទះ ។

Picture

សូម​បញ្ជាក់​ថា ក្រោយ​ពេល​បាត់​ខ្លួន​ជន​រង​គ្រោះ អាណាព្យាបាល​ក្មេង​ប្រុស​នោះ​បាន​ទៅ​ដាក់​ពាក្យបណ្តឹង​ដល់​សមត្ថកិច្ច ទើប​ដល់​ថ្ងៃ​ទី​៥ ខែមេសា ឆ្នាំ​២០២១ កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​ក្រសួងមហាផ្ទៃ ដឹកនាំ​ដោយ​លោក​ឧត្តមសេនីយ៍ទោ ជាវ វិបុល បាន​ចុះ​ទៅ​សហការ​ជាមួយ​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​រាជធានី​ភ្នំពេញ និង​នគរបាល​ខណ្ឌ​ច្បារ​អំពៅ ដោយ​មានការ​ជ្រោមជ្រែង​ពី​សំណាក់​អង្គភាព​ការពារ​កុមារ (CPU) ស្រាវជ្រាវ​រហូត​ឈាន​ដល់​ការ​ឃាត់ខ្លួន​តែ​ម្តង តាម​រយៈ​កាមេរ៉ា​សុវត្ថិភាព ។

Picture

បន្ទាប់​ពី​ឃាត់ខ្លួន​ហើយ នា​រសៀល​ថ្ងៃ​ទី​៦ ខែមេសា កម្លាំង​សមត្ថកិច្ច​ក៏​បាន​នាំ​ខ្លួន​ជនសង្ស័យ​ទៅ​ធ្វើ​ត្រាប់ អំពី​សកម្មភាព​វា​យស​ម្លា​.​ប់​ក្មេង​ប្រុស​រង​គ្រោះ និង​រំ​លោ​.​ភ​សេពសន្ថវៈ​នៅ​កន្លែង​កើតហេតុ ខណៈ​មាន​មនុស្ស​កុះករ​ទៅ​ចោមរោម​មើល ។

សូម​បញ្ជាក់​ទៀត​ថា សព​ក្មេង​ប្រុស​អាយុ​១០​ឆ្នាំ​រូប​នោះ ត្រូវ​បាន​ប្រជាពលរដ្ឋ​អ្នក​ដើរ​រក​ឃ្មុំ ប្រទះ​ឃើញ​ដេក​ស្លា​.​ប់​ទាំង​អាក្រាត​កាយ ក្នុង​ព្រៃ​ត្រែង​មួយ​កន្លែង ស្ថិត​ក្នុង​ដី​ឡូ​តិ៍​គ្មាន​លេខ តាម​បណ្តោយ​ផ្លូវ​ថៃ​ហ្គ័​រ ស្ថិត​ក្នុងភូមិ​របោះ​អង្គា​ញ់​១ សង្កាត់​ព្រែក​ឯង ខណ្ឌ​ច្បារ​អំពៅ រា​ធានី​ភ្នំពេញ កាល​វេលា​ម៉ោង​១១​និង​៣០​នាទី ថ្ងៃ​ទី​២ ខែមេសា ឆ្នាំ​២០២១ ដោយ​សភាព​ហើម​ស្អុយរលួយ មើល​លែង​ចង់​ស្គាល់​ទៅ​ហើយ​ដែរ ។ ប៉ុន្តែ​យ៉ាងណា​ក្តី សព​នោះ​ក៏​ត្រូវ​បាន​អាណាព្យាបាល​កំណត់​ថា ជា​កូនប្រុស​របស់​គាត់ និង​បាន​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​ផង​ដែរ ៕

Picture
Picture
Picture