ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អតីត​យុទ្ធ​ជន​ជាង​១​ពាន់នាក់​ក្នុង​ខេត្តក្រចេះ ទទួល​​​ការ​ចាក់​​វ៉ាក់សាំង​ប្រឆាំង​ជំងឺ​​កូ​វី​ដ​-១៩​

3 ឆ្នាំ មុន
  • ក្រចេះ

ខេត្តក្រចេះ ៖ លោក វ៉ា ថន អភិបាលខេត្ត​ក្រចេះ ​បានអោយ​បណ្ដា​អ្នក​សារព័ត៌មាន​ដឹង​ថា តាម​គោលការណ៍​របស់​រាជរដ្ឋាភិបាល​កំណត់​នោះ គឺ​ចាក់​វ៉ាក់សាំង បង្ការ​ជម្ងឺ​កូ​វី​ដ​១៩…

ខេត្តក្រចេះ ៖ លោក វ៉ា ថន អភិបាលខេត្ត​ក្រចេះ ​បានអោយ​បណ្ដា​អ្នក​សារព័ត៌មាន​ដឹង​ថា តាម​គោលការណ៍​របស់​រាជរដ្ឋាភិបាល​កំណត់​នោះ គឺ​ចាក់​វ៉ាក់សាំង បង្ការ​ជម្ងឺ​កូ​វី​ដ​១៩ មួយ​ជំហាន​ម្ដង​ៗ ហើយ​ការ​ចាក់​វ៉ាក់សាំង​នៅ​ថ្ងៃនេះ គឺ​ចាក់​វ៉ាក់សាំង​ស៊ី​ណូ​វ៉ា​ក់ ដែល​បាន​រៀបចំ​ផែនការ​ចាក់​ជូន​អតីត​យុទ្ធ​ជន​ក្នុង​ខេត្តក្រចេះ សរុប​ទូ​ទាំង​ខេត្ត ចំនួន ១.១២៧​នាក់ ដោយ​បែងចែក​ទៅ​តាម​ក្រុង​/​ស្រុក ក្នុង​នោះ​ក្រុង​ក្រចេះ ជាង ៣ រយ​នាក់ ស្រុក​ចិត្រ​បុរី ជាង ១ រយ​នាក់ ស្រុក​សំបូរ ជាង​១ រយ​នាក់ ស្រុក​ព្រែក​ប្រសព្វ ជាង ២​រយ​នាក ស្រុក​ឆ្លូង ជាង ១​រយ​នាក់ និង​ស្រុក​ស្នួល ជាង ១​រយ​នាក់​។ ដែល ៦​ស្រុក​ក្រុង​នោះ​ដែរ មាន​ទីតាំង​ចាក់​ចំនួន ១១​ទីតាំង​និង ១២​ក្រុម​ចាក់ ។

លោក​បន្ត​ថា វត្តមាន​អ​តី​យុទ្ធ​ជន​នៅ​ជុំវិញ​ខេត្ត ដែល​បាន​អញ្ជើញ​មក​ទទួល​ចាក់​វ៉ាក់សាំង​នៅ​ថ្ងៃនេះ គឺជា​ការ​ល្អ​សម្រាប់​ពួក​គាត់ ដែល​ពួក​គាត់​បាន​យល់​ដឹង​តាម​ការ​ផ្សព្វផ្សាយ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ក្រសួងសុខាភិបាល រួម​និង​អាជ្ញាធរ​គ្រប់​លំដាប់ថ្នាក់​នៅ​ក្នុង​ខេត្ត​របស់​យើង ក្នុង​ការ​ការពារ​សុវត្ថិភាព​របស់​គាត់​កុំឱ្យ​ឆ្លង​នូវ​ជំងឺ​-១៩ ។

ជាមួយ​គ្នា​នោះ ក្រុមការងារ ក៏​បាន​រៀបចំ​សណ្ដាប់ធ្នាប់​ជូន​ពួក​គាត់​បាន​យ៉ាង​ល្អ​ប្រសើរ​ទាំង​កំ​លាត​សុវត្ថិភាព និង​កុំ​ឲ្យ​មាន​ភាព​រញ៉េរញ៉ៃ ហើយ​ចំពោះ​វ៉ាក់សាំង គឺ​នៅ​តែ​បន្ត​ចាក់​ជា​ជំហាន​ៗ បន្ត​ទៀត​រហូត​ទាល់តែ​គ្រប់​ចំនួន ។ ដោយ៖ ប៊ុ​ន លី​ន​ណា​​

អត្ថបទសរសេរ ដោយ