ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ល្បែងស៊ីសង​ធំនៅច្រកទ្វារ​អូរយ៉ាដាវ

10 ឆ្នាំ មុន

ខេត្តរតនគិរី ៖ ​រោងល្បែងស៊ីសង​គ្រប់ប្រភេទដ៍ធំមួយ​នៅក្នុងភូមិប៉ក់ធំ ឃុំប៉ក់ញ៉ៃ ​ស្រុកអូរយ៉ាដាវ​ ដែលទើបនឹងបង្កើត​បានរយៈពេលជាងមួយខែ​​ ​ដោយមានការត្រូវ​រ៉ូវគ្នា​ជាមួយអាជ្ញាធរដែនដីគ្រប់ជាន់ថ្នាក់​ ធ្វើឲ្យប្រជាពលរដ្ឋ ​ជាពិសេសស្រ្តីមេផ្ទះមួួចំនួនធំ ​មានការក្តៅក្រហាយ​យ៉ាងខ្លំាងដោយ​សារប្តីយកកសិកផល​​ទៅលក់នៅប្រទេស​វៀតណាម​ចេញមកវិញ​ចូលលេងល្បែង​ចាញ់ខ្ទេចខ្ទីអស់ ។

បើតាមសេចក្តី​រាយការណ៍បានឲ្យដឹងថា​ ​រោងល្បែងមួយនេះចេញ​ពីទីរួមខេត្តរតនគិរីចម្ងាយ​ជាង៧០គីឡូម៉ែត្រ ​ស្ថិតនៅលើភ្នំតូច១​ ហៅទួលសេវា ​ធ្វើរបងព័ទ្ឋជុំវិញ​និងមាន​អ្នកយាមកាម​យ៉ាងតឹងរឹង ។

រោងល្បែងស៊ីសងមួយនេះ​ គេសង្កេតឃើញ​មានលេងដូចជាយូគី ​បៀ អាប៉ោង​ និងល្បែងជល់មាន់​ បើកលេងរៀងរាល់ថ្ងៃ ​ដោយមានអ្នក​ញៀន​​ល្បែងចូលលេងក្នុងមួយ​ថ្ងៃៗ​​មិនក្រោម១០០នាក់នោះទេ ។

ប្រភពបានបន្តថា ​ភាគច្រើនអ្នកចូល​លេងល្បែងជាជនជាតិខ្មែរ ​និងជនជាតិវៀតណាម​មានតិចតួច​ ដែលឆ្លងដែនចូលមកលេង ។

ទាក់ទិនទៅនឹងរោងល្បែង​ស៊ីសង​ខាងលើនេះ​ តាមប្រភពពីមន្រ្តីរាជការ​តូចតាចក្នុងស្រុកអូរយ៉ាដាវ​បានលួចខ្សឹបថា​ ថៅកែរោងល្បែង​នេះឈ្មោះ ​សាន ជាអ្នកមាន​ទ្រព្យសម្បត្តិ​រស់នៅ​រាជធានីភ្នំពេញ ។

ព័ត៌មានលម្អិតនឹង​មានផ្សាយជូន​នៅលើសារព័ត៌មានកោះសន្តិភាព ៕