ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រក​ឃើញ​វិជ្ជមាន​កូ​វី​ដ១៩ ​​ចំនួន​៥​នាក់​ទៀត ក្នុង​ខណ្ឌ​ទួល​គោក

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ អ្នក​វិជ្ជមាន​កូ​វី​ដ​១៩​ចំនួន​៥​នាក់​ទៀត ត្រូវ​បាន​រក​ឃើញ​ជា​បន្តបន្ទាប់ នៅ​ទីតាំង​ផ្សេង​ៗ​គ្នា​ចំនួន​៤​កន្លែង​នៅ​ក្នុង​មូលដ្ឋាន ខណ្ឌទួលគោក ហើយ​ក្រុម​គ្រូពេទ្យ និង​អាជ្ញាធរ​ខណ្ឌទួលគោក​ចុះ​ទៅ​យក​ទៅ​ព្យាបាល​ជា​បន្តបន្ទាប់ នៅ​វេលា​រសៀល​និង​យប់​ថ្ងៃ​ទី​០៨ ខែ មេ​សា…

រាជធានី​ភ្នំពេញ​៖ អ្នក​វិជ្ជមាន​កូ​វី​ដ​១៩​ចំនួន​៥​នាក់​ទៀត ត្រូវ​បាន​រក​ឃើញ​ជា​បន្តបន្ទាប់ នៅ​ទីតាំង​ផ្សេង​ៗ​គ្នា​ចំនួន​៤​កន្លែង​នៅ​ក្នុង​មូលដ្ឋាន ខណ្ឌទួលគោក ហើយ​ក្រុម​គ្រូពេទ្យ និង​អាជ្ញាធរ​ខណ្ឌទួលគោក​ចុះ​ទៅ​យក​ទៅ​ព្យាបាល​ជា​បន្តបន្ទាប់ នៅ​វេលា​រសៀល​និង​យប់​ថ្ងៃ​ទី​០៨ ខែ មេ​សា ឆ្នាំ​២០២១​នេះ​។

​តាម​អាជ្ញាធរ​ខណ្ឌទួលគោក​បានអោយ​ដឹង​ថា អ្នកដែល​រក​ឃើញ​វិជ្ជមាន​កូ​វី​ដ​១៩​​ទាំង​​​៥នាក់​​ខាងលើ​នោះ​រួម​មាន​ ១-​ឈ្មោះ​ឡាយ គី​ម​ ភេទ​ស្រី ជា​អាជីវករ​ផ្សារ​អូ​ឬ​ស្សី ស្នាក់​នៅផ្ទះ​លេខ 72 ផ្លូវ​251 ភូមិ​14 សង្កាត់​បឹង​សាឡា​ង ខណ្ឌទួលគោក ត្រូវ​បាន គណ​បញ្ជាការ​ឯកភាព​ខណ្ឌទួលគោក បាន​សហការ​ជាមួយ​ក្រុម​គ្រូពេទ្យ​ចុះ​យក​នៅ​វេលា​ម៉ោង​១​និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​០៨ ខែមេសា ឆ្នាំ​២០២១ ។​ ចំណែក​ទីតាំង​ខាងលើ​រដ្ឋបាល​ខណ្ឌ​ទួ​ល​គោក​បាន​បិទ​ផ្ទះ​បណ្តោះអាសន្ន មិន​អោយ​មាន​​អ្នក​ចេញចូល​។

២-​ឈ្មោះ​មឿ​ត ស្រី​ទូច ភេទ​ស្រី អាយុ​១៧​ឆ្នាំ​, ៣-ឈ្មោះ​ណា​ន ស្រី​លក្ខណ៍ ភេទ​ស្រី អាយុ​១៧​ឆ្នាំ​ ជនជាតិខ្មែរ ។​ អ្នក​ទាំង​២​នាក់​នេះ​ស្នាក់​នៅ​ចំណុច​ផ្ទះ​លេខ​១៨C ផ្លូវ ២៣០​ភូមិ​៧ សង្កាត់​ទឹកល្អក់​៣ ខណ្ឌ​ទួល​គោក រាជធានី​ភ្នំពេញ ត្រូវ​បាន​ក្រុម​គ្រូពេទ្យ​បង្អែក​រាជធានី​ភ្នំពេញ ដោយ​មានការ សម្របសម្រួល ពី​គណៈ​បញ្ជាការ​ឯកភាព​ខណ្ឌ បាន​ចុះ​មក​យក​ទៅ​ព្យាបាល នៅ​វេលា​ម៉ោង​៦​និង​១៣​នាទី​ថ្ងៃ​ទី​៨​ ខែមេសា​ ឆ្នាំ​២០២១ ​។​ ចំពោះ​ទីតាំង​ត្រូវ​បាន​គណៈ​បញ្ជាការ​ឯកភាព បិទ​ហាម​ចេញចូល ឲ្យ ក្រុម​គ្រួសារ មាន​ចំនួន​៧​នាក់​ស្រី​១​នាក់ ធ្វើ​ច​ត្តា​ឡី​នៅ​នឹង​ទី​តាំង​រង់​ចាំ​ចំណាត់ការ​បន្ត​។

៤-ឈ្មោះ លី លាង​ខៃ ភេទ​ប្រុស អាយុ ៥០​ឆ្នាំ ជនជាតិ​ខ្មែរ អាជីវករ​ផ្សារ​អូ​រ​ឬ​ស្សី​ស្នាក់​នៅ​ចំណុច​ផ្ទះ​លេខ​១៣២ ផ្លូវ​១៥៦z ភូមិ​២ សង្កាត់​ទឹកល្អក់​២ ខណ្ឌទួលគោក ត្រូវ​បាន​ក្រុម​គ្រូពេទ្យ​បង្អែក​រាជធានី​ភ្នំពេញ ដោយ មានការ​សម្របសម្រួល ពី​គណៈ​បញ្ជាការ​ឯក ភាព​ខណ្ឌទួលគោក បាន​ចុះ​មក​យក​នៅ​ព្យាបាល​នៅ​វេលា​ម៉ោង​៧​និង​៣៨​នាទី​ថ្ងៃ​ទី​០៨​ខែមេសា​ឆ្នាំ​២០២១ ។ ​ចំពោះ​ទីតាំង ត្រូវ​គណៈ​បញ្ជាការ​ឯកភាព​ខណ្ឌ​ទួល​គោក​ បិទ​ហាម​ចេញចូល ដោយ​អោយ​ក្រុម​គ្រួសារ៤​នាក់​ស្រី​១នាក់​ ធ្វើ​ច​ត្តា​ឡី​នៅ​នឹង​ទីតាំង​រង់ចាំ​ចំ ណាត់​ការ​បន្ត​។

អ្នកជំងឺ​ទី​៥-ឈ្មោះ ហេង ហួត ភេទ​ប្រុស អាយុ​៥៥​ឆ្នាំ ជនជាតិ​ខ្មែរ អា​ជីករ​ផ្សារ​អូ​ឬ​ស្សី​ស្នាក់​នៅ​ចំណុច ផ្ទះ​លេខ​១៦០ ផ្លូវ​១៣៨ ភូមិ​២ សង្កាត់​ទឹកល្អក់​ទី​២ ខណ្ឌទួលគោក​ក្រុម​គ្រូពេទ្យ​មន្ទីរពេទ្យ​បង្អែក​រាជធានី​ភ្នំពេញ ដោយ​មានការ​សម្របសម្រួល ពី​គណៈ​បញ្ជាការ​ឯកភាព​ខណ្ឌទួលគោក បាន​ចុះ​យក​ទៅ​ព្យាបាល​នៅ​វេលា​ម៉ោង​៧​និង​៤៤​នាទី​យប់​ថ្ងៃ​ទី​៨​ ខែមេសា ឆ្នាំ​២០២១​។​ចំពោះ​ទីតាំង ត្រូវ​បាន​គណៈ​បញ្ជាការ​ឯកភាព​ខណ្ឌ បាន​បន្ត​អោយ​បិទ​បណ្តោះ​អាស​ន្ន​ ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ