ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អភិបាលរាជធានី​ភ្នំពេញ ​ប្រាប់ថៅកែរោងចក្រ ឌីន ហាន មិនត្រូវអនុញ្ញាតឱ្យកម្មករ​ ចូល​បម្រើការងារឡើយ បើមិនធ្វើតេស្ត រកមេរោគកូវីដ​

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ​៖​ រដ្ឋបាល​រាជធានីភ្នំពេញ​ នៅយប់ថ្ងៃ​ទី​០៨​ ខែ​មេសា​នេះ​ បាន​ចេញ​សេចក្តី​ណែនាំ​ថា​ ចំពោះមុខនេះ ដើម្បីឈានទៅកាត់ផ្តាច់ប្រភពចម្លង និងដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ក្នុងមូលដ្ឋានរោងចក្រ “ឌីន…

រាជធានីភ្នំពេញ​៖​ រដ្ឋបាល​រាជធានីភ្នំពេញ​ នៅយប់ថ្ងៃ​ទី​០៨​ ខែ​មេសា​នេះ​ បាន​ចេញ​សេចក្តី​ណែនាំ​ថា​ ចំពោះមុខនេះ ដើម្បីឈានទៅកាត់ផ្តាច់ប្រភពចម្លង និងដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ក្នុងមូលដ្ឋានរោងចក្រ “ឌីន ហាន” រដ្ឋបាលរាជធានីភ្នំពេញ សូមធ្វើការណែនាំ ដូចខាងក្រោម៖

១. សូមបងប្អូនកម្មករ-កម្មការិនី និងក្រុមគ្រួសារ ឬ អ្នកស្នាក់នៅក្នុងទីសំណាក់តែមួយ ដែលមិនទាន់ បានអញ្ជើញទៅ​យកសំណាក ត្រូវរួសរាន់ទៅយកសំណាកតេស្តរកមេរោគកូវីដ-១៩ ជាបន្ទាន់ នៅ វិទ្យាល័យបឹងត្របែក វិទ្យាល័យបាក់ទូក ឬ សាលាបឋមសិក្សាសុភមង្គល និងត្រូវអនុវត្តវិធានចត្តាឡីស័ក ក្នុងរយៈពេល ១៤ ថ្ងៃ ឱ្យបានត្រឹមត្រូវ ស្របតាមការណែនាំរបស់ក្រសួងសុខាភិបាល។

២.ចំពោះកម្មករ-កម្មការិនីទាំងឡាយណា ដែលមិនព្រមសហការទៅយកសំណាកតេស្តរកមេរោគ កូវីដ-១៩ តាមការណែនាំនេះ៖ រដ្ឋបាលរាជធានីភ្នំពេញ លើកទឹកចិត្តដល់និយោជក និងគណៈគ្រប់គ្រងរោងចក្រ គឺមិនត្រូវអនុញ្ញាតឱ្យបុគ្គលទាំងនោះ ចូលបម្រើការងារឡើយ នៅពេលដែលរោងចក្រនេះ ត្រូវបានបើកដំណើរ​ការ​ជាប្រក្រតីឡើងវិញ។

៣.អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ដែលមានកម្មករ-កម្មការិនី នៃរោងចក្រ “ឌីន ហាន” កំពុង រស់នៅក្នុងមូលដ្ឋានដែនដី ដែលខ្លួនគ្រប់គ្រង ត្រូវចុះផ្សព្វផ្សាយ ជំរុញឱ្យពួកគាត់ទៅយកសំណាក តេស្តរកមេរោគកូវីដ-១៩ និងត្រូវដាក់កម្លាំងគ្រប់គ្រង ឃ្លាំមើល ណែនាំ និងមានចំណាត់ការឱ្យបានទាន់ពេលវេលា ដើម្បីធានាថា ពួកគាត់ពិតជាបានអនុវត្តយ៉ាងខ្ជាប់ខ្ជួន​តាមវិធានចត្តាឡីស័ក និងការណែនាំរបស់ក្រសួងសុខាភិបាល៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ