ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដល់ម៉ោង​បម្រាម​គោចរហើយ កំពុងកកស្ទះ​ចរាចរណ៍​ខ្លាំង ម្តុំ​ស្ពាន​អាកាស​ក្បាលថ្នល់​និង​ស្ពាន​ព្រះ​មុនី​វង្ស

2 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ដល់​ម៉ោង​៨​យប់​ថ្ងៃ​ទី​០៨ មេ​សា ២០២១​នេះ ដល់​បម្រាម​គោចរហើយ នៅតែមានការ​កកស្ទះ​ចរាចរណ៍​យ៉ាង​ខ្លាំង នៅ​ស្ពាន​អាកាស​ក្បាលថ្នល់​និង​ស្ពាន​ព្រះ​មុនី​វង្ស​, ម្តុំ​ផ្សារ​ច្បារ​អំពៅ​, ផ្លូវ​ព្រះ​នរោត្តម​,…

រាជធានី​ភ្នំពេញ ៖ ដល់​ម៉ោង​៨​យប់​ថ្ងៃ​ទី​០៨ មេ​សា ២០២១​នេះ ដល់​បម្រាម​គោចរហើយ នៅតែមានការ​កកស្ទះ​ចរាចរណ៍​យ៉ាង​ខ្លាំង នៅ​ស្ពាន​អាកាស​ក្បាលថ្នល់​និង​ស្ពាន​ព្រះ​មុនី​វង្ស​, ម្តុំ​ផ្សារ​ច្បារ​អំពៅ​, ផ្លូវ​ព្រះ​នរោត្តម​, ផ្លូវជាតិ​លេខ​១. ផ្លូវជាតិ​លេខ​២, ផ្លូវ​ព្រះ​មុនី​វង្ស និងផ្លូវមួយចំនួនទៀត នៅក្បែរតំបន់នោះ ។

រដ្ឋបាល​រាជធានី​ភ្នំពេញ ក៏​បាន​ប្រកាស​កាលពី​ម្សិលមិញ ស្តី​ពី​ការ​បិទ​ស្ពាន​ព្រះ​មុនី​វង្ស​ចាស់​ចំនួន ០៣​ថ្ងៃ ដែល​នឹង​ត្រូវធ្វើ​ឡើង​ចាប់ពី​ម៉ោង ៨:០០​ព្រឹក ថ្ងៃ​ទី​៨ ដល់​ថ្ងៃ​ទី​១០ ខែមេសា ឆ្នាំ​២០២១ ដើម្បី​ធ្វើការ​ជួសជុល ។ ចំពោះ​ការ​ធ្វើ​ចរាចរ​នឹង​ត្រូវធ្វើ​ទៅ​-​មក នៅ​លើ​ស្ពាន​ព្រះ​មុនី​វង្ស​ថ្មី ។

ការដ្ឋាន​នឹង​ចាប់ផ្តើម​ដំណើរការ​ជួសជុល​កម្រាល​ស្ពាន ដោយ​ត្រូវ​កាយ​បក​កៅស៊ូ​ចាស់​ចេញ រួច​អ៊ុត​កៅស៊ូ​ថ្មី ដែល​ការងារ​នេះ​ចាំបាច់​ត្រូវ​បិទ​ចរាចរ​លើ​ស្ពាន​ព្រះ​មុនី​វង្ស​ចាស់​ស់​ជា​បណ្តោះអាសន្ន​រយៈពេល​៣​ថ្ងៃ ។ ផុត​រយៈពេល​នេះ​នឹង​បើក​ចរាចរ​លើ​ស្ពាន​ព្រះ​មុនី​វង្ស​ចាស់​ជា​ធម្មតា​ឡើង​វិញ ។

ប្រជាពលរដ្ឋ ម្ចាស់​រថយន្ត និង​ទោចក្រយានយន្ត​គ្រប់​ប្រភេទ ដែល​ធ្វើ​ដំណើរ​ឆ្លងកាត់​ស្ពាន​ព្រះ​មុនី​វង្ស​ចាស់ ត្រូវ​ពង្វាង​ចរាច​ទៅ​ស្ពាន​ព្រះ​មុនី​វង្ស​ថ្មី ដែល​ស្ពាន​ព្រះ​មុនី​វង្ស​ថ្មី​នេះ នឹង​ដាក់​ឱ្យធ្វើ​ចរាចរ​ទ្វេ​ទិស​ជា​បណ្តោះអាសន្ន​។ ទន្ទឹម​នឹង​នេះ​ប្រជាពលរដ្ឋ ម្ចាស់​រថយន្ត និង​ទោចក្រយានយន្ត​គ្រប់​ប្រភេទ ដែល​ធ្វើ​ចរាចរ​លើ​ផ្លូវជាតិ​លេខ​១ អាច​ពង្វាង​ចរាចរ​ទៅ​ផ្លូវ​ក្រវាត់ក្រុង​ទី​២ (​ផ្លូវ​ថៃ​ហ្គ័​រ​) ដើម្បី​ចៀសវាង​ការ​កកស្ទះ​ចរាចរ​នៅ​ទីតាំង​ការដ្ឋាន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ