ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពលរដ្ឋ​១៤​គ្រួសារសហការ​គ្នា​ដាំ​ស្លឹកគ្រៃ​គ្រឿងជាង​១​ហិ​កតាទុក​សម្រាប់​កាត់​លក់​

3 ឆ្នាំ មុន
  • ប៉ៃលិន

ខេត្ត​ប៉ៃលិន ៖ គេ​សង្កេត​ឃើញ​ប្រជា​កសិករ​ចំនួន​១៤​គ្រួសារ រស់នៅ​ក្នុង​ឃុំ​ស្ទឹង​ត្រង់ ស្រុក​សា លា​ក្រៅ ខេត្ត​ប៉ៃលិន បាន​សហការ​គ្នា ដាំ​ស្លឹកគ្រៃ​គ្រឿង ជាង​១​ហិ​កតា…

ខេត្ត​ប៉ៃលិន ៖ គេ​សង្កេត​ឃើញ​ប្រជា​កសិករ​ចំនួន​១៤​គ្រួសារ រស់នៅ​ក្នុង​ឃុំ​ស្ទឹង​ត្រង់ ស្រុក​សា លា​ក្រៅ ខេត្ត​ប៉ៃលិន បាន​សហការ​គ្នា ដាំ​ស្លឹកគ្រៃ​គ្រឿង ជាង​១​ហិ​កតា ដើម្បី​ទុក​កាត់​លក់​ឱ្យ​សមាគម​មួយ មានឈ្មោះ​ថា «​សមាគម​មាន​ជ័យ​ស្នួល​ទ្រេត​» មក​ពី​ខេត្តបន្ទាយមានជ័យ ។ ខាង​សមាគម​តែងតែ​ចុះ​ពិនិត្យ​មើល​ទីតាំង​ដាំ​ស្លឹក​ជ្រៃ ជា​ញឹកញយ ដើម្បី​ឱ្យ​កសិករ​ថែទាំ បោចស្មៅ ស្រោច​ទឹក​ជាប់​ជា​ប្រចាំ និង​ធ្វើ​ឱ្យ​ត្រូវ​តាម​លក្ខណ​:​ស្តង់ដា បើ​មិន​ស្តាប់​តាម​ការ​ណែនាំ ខាង​សមាគម​ក៏​មិន​ទទួល​ទិញ​ស្លឹកគ្រៃ​ទាំងនោះ​ដែរ ។

បើ​តាម​សម្តី​បុរស​ម្នាក់ ឈ្មោះ ង៉ែត ណាត អាយុ​៦០​ឆ្នាំ ប្រធាន​បណ្តុំ​បន្លែ រស់នៅ​ភូមិ​ផ្ទះស្បូវ ឃុំ​ស្ទឹង​ត្រង់ ខេត្ត​ប៉ៃលិន តំណាង​ឱ្យ​ប្រជា​កសិករ​ទាំង​១៤​គ្រួសារ បាន​រៀបរាប់​ឱ្យ​ដឹង​ថា ៖ ក្រោយ​ពេល​នាំ​គ្នា​ដាំ​ស្លឹកគ្រៃ​គ្រឿង ជាង​១​ហិ​កតា តំណាង​សមាគម បាន​ចុះ​ទៅ​ជួប​កសិករ​ជា​ញឹកញាប់ និង​ដាស់តឿន​ឱ្យ​គាត់ ជំរុញ​កសិករ ដែល​ផលិត​ដំណាំ​ស្លឹកគ្រៃ​នេះ ធ្វើ​យ៉ាងណា ឱ្យ​បាន​ទាន់​ពេលវេលា ដើម្បី​លក់​យក​ថវិកា​ដោះស្រាយ​ជីវភាព ខណ​:​ពេល​ជំងឺ​កូ​វី​ដ​១៩​កំពុង​វាយលុក​ក្នុង​ប្រទេស​កម្ពុជា មិន​អាច​ឱ្យ​កសិករ ចេញ​ទៅ​ប្រកប​មុខរបរ​ទទួលទាន​ណា​ឆ្ងាយ​បាន​ឡើយ ។

ប្រភព​បន្ត​ទៀត​ថា កសិករ​ទាំងនេះ បាន​ទិញ​ពូជ​ស្លឹកគ្រៃ​គ្រឿង ពី​ក្រុមហ៊ុន ដោយ​ចាប់ផ្តើម​ដាំ​ក្នុង​ម្នាក់​ៗ ចំនួន​១​រ៉ៃ​ទៅ​២​រ៉ៃ (៤០​ទៅ​៨០​ម៉ែត្រ​បួន​ជ្រុង​) ប៉ុណ្ណោះ អត់​មាន​ដាំ​ច្រើន​នោះ​ទេ ព្រោះ​មានការ​ព្រួយបារម្ភ​ក្រែង​ខាង​សមាគម​អត់​ទទួល​ទិញ នាំ​ឱ្យ​ខាតដើម​ទុន​អស់​ច្រើន ។ ការ​ដាំ​ស្លឹកគ្រៃ​នេះ ទទួល​បានការ​ណែនាំ​មក​ពី​មន្ត្រី​នៃ​មន្ទីរ​ពាណិជ្ជកម្ម និង កសិកម្ម​ខេត្ត​ប៉ៃលិន គឺ​ខាង​សមាគម​ជួល​មន្ត្រី​ទាំងនោះ ដោយ​មាន​២​គម្រោង គឺ​គម្រោង​អេ​ម និង គម្រោង​អា​ស្បាយ ។

មន្ត្រី​ខាងលើ ដែល​ចុះ​ទៅ​ធ្វើការ​សម្របសម្រួល​ខាង​សមាគម​ជាមួយ​ប្រជាពលរដ្ឋ​នេះ មិន​ទទួល​បទបញ្ជា​ពី​ប្រធាន​មន្ទីរ​ទេ គឺ​គេ​ជួល​ក្រៅផ្លូវការ​ប៉ុណ្ណោះ ។ រហូត​មក​ដល់​ពេល​នេះ នៅ​ក្នុង​ខេត្ត​ប៉ៃលិន ការ​ដាំ​ស្លឹកគ្រៃ​នេះ មិន​ទាន់​មាន​នរណា​ម្នាក់ ទទួល​បាន​ផល​លក់​ឱ្យ​ខាង​សមគម​នៅឡើយ​ទេ គឺ​ទើបតែ​ចាប់ផ្តើម​ដាំ​បាន​រយ​:​ពេល​ជាង​១​ខែ​ប៉ុណ្ណោះ ។ ទោះបីជា​យ៉ាងណា​ក៏​ដោយ ការ​ដាំ​នេះ មាន​លោក​មេ​ភូមិ​ចូលរួម​ដឹង​ឮ ព្រមទាំង​មេឃុំ​ទទួល​ចុះហត្ថលេខា​លើ​គម្រោង​ខាងលើ​នេះ​ដែរ ដោយ​មិនមែន​ចេះ​តែ​ដើរ​ប្រមូល​ឱ្យ​ប្រជាពលរដ្ឋ ដាំ​ចោល​អត់​គោលដៅ​នោះ​ឡើយ ។

គាត់​បញ្ជាក់​ថា កសិករ​បាន​ទិញ​ពូជ​ស្លឹកគ្រៃ​ពី​សមាគម ក្នុង​១​គីឡូក្រាម តម្លៃ​២០០០​រៀល ហើយ​ពេល​ដាំ​បាន​ផល ខាង​សមាគម​នឹង​ទទួល​ទិញ​ត្រឡប់​ទៅ​វិញ ក្នុង​១​គីឡូក្រាម តម្លៃ​១០០០​រៀល និង​ទិញ​ស្លឹក​១​គីឡូក្រាម តម្លៃ​៨០០​រៀល ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ