ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រឹក​ឡើង​ប្តី​រកប្រពន្ធ​មិនឃើញ​ក្នុងផ្ទះពេល​ងាក​ទៅ​មើល​ផើង​ទឹក​ទើប​ហួសចិត្ត

3 ឆ្នាំ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ មានការ​ភ្ញាក់ផ្អើល​មួយ​បាន​កើតឡើង នៅ​វេលា​ម៉ោង​6:00 ព្រឹក ថ្ងៃ​ទី​8 ខែមេសា ឆ្នាំ​2021 ដោយសារ​គេ​បាន​ប្រទះ​ឃើញ​ស្ត្រី​ម្នាក់​បាន​ស្លាប់​ផ្កាប់មុខ នៅ​ក្នុង​ផើងផ្កា…

ខេត្តកំពង់ឆ្នាំង ៖ មានការ​ភ្ញាក់ផ្អើល​មួយ​បាន​កើតឡើង នៅ​វេលា​ម៉ោង​6:00 ព្រឹក ថ្ងៃ​ទី​8 ខែមេសា ឆ្នាំ​2021 ដោយសារ​គេ​បាន​ប្រទះ​ឃើញ​ស្ត្រី​ម្នាក់​បាន​ស្លាប់​ផ្កាប់មុខ នៅ​ក្នុង​ផើងផ្កា ស្ថិត​នៅ​ភូមិ​ស្រាង​ខ្ពស់ ឃុំ​ពង្រ ស្រុក​រលាប្អៀរ ។

តាម​ការ​បញ្ជាក់​របស់​សមត្ថកិច្ច​នគរបាល​មូលដ្ឋាន​បាន​ឲ្យ​ដឹង​ថា ស្ត្រី​ដែល​បាន​ស្លាប់​ខាងលើ​មានឈ្មោះ ធុន សា​ម៉​ន អាយុ​៤៨​ឆ្នាំ​មាន​ប្តី​ឈ្មោះ សិន រ៉េ​ត អាយុ​69 ឆ្នាំ ។

ប្រភព​ដដែល​បាន​បន្ត​ថា កាលពី​យប់​ថ្ងៃ​ទី​7 ខែមេសា ស្ត្រី​រង​គ្រោះ​ដេក​នៅ​ខាង​មុខ​ផ្ទះ ចំណែក​ប្ដី​ដេក​នៅ​ខាងក្រោយ​ផ្ទះ ។ លុះ​ព្រឹក​ឡើង ថ្ងៃ​ទី​8 ខែមេសា ប្ដី​បើកទ្វារ​ផ្ទះ​បាត់​ប្រពន្ធ​មិនឃើញ​ងាក​ទៅ​ជ្រុង​ខាងលិច​ផ្ទះ បាន​ប្រទះ​ឃើញ​ប្រពន្ធ​ដេក​ស្លាប់​ផ្កាប់មុខ​ក្នុង​ផើងផ្កា​ដក់​ទឹក​បាត់​ទៅ​ហើយ និង​បាន​រាយការណ៍​ជូន​សមត្ថកិច្ច​នគរបាល ។

បន្ទាប់​មក សមត្ថកិច្ច​ក៏​បាន​ចុះ​ធ្វើ​កោសល្យ​វិ​ច្ច័​យ និង​បាន​សន្និដ្ឋាន​ថា​ស្រី​ខាងលើ​ប្រហែលជា​ខ្យល់គ​ដួល​ក្នុង​ផើង​មានទឹក បណ្តាល​ឱ្យ​ស្លាប់​នៅ​ក្នុង​ផើងផ្កា​មានទឹក ។

ប៉ុន្តែ​បើ​តាម​ប្រជាពលរដ្ឋ​បានឱ្យ​ដឹង​ថា ស្រី​ខាងលើ​ជា​មនុស្ស​ញៀន​ស្រា​ផឹក​រាល់ថ្ងៃ សង្ស័យ​ស្រវឹង​ខ្លាំង​ដើរទៅ​ដួល​ផ្កាប់មុខ​ហើយ​ពុំ​មាន​នរណា​ដឹង​ទើប​បណ្ដាល​ឲ្យ​លង់ទឹក​ស្លាប់ ។ សព​ស្ត្រី​រង​គ្រោះ​ត្រូវ​បាន​ប្រគល់​ឲ្យ​ទៅ​ក្រុម​គ្រួសារ​ធ្វើបុណ្យ​តាម​ប្រពៃណី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ