ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​​នៅក្រុងបាវិតអនុវត្ត​វិធានការ​រដ្ឋបាល​ជា​បណ្តោះអាសន្ន ដើម្បី​ទប់​ស្កាត់​ការ​រីក​រាលដាល​ជំងឺ​កូ​វី​ដ​–១៩

3 ឆ្នាំ មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង​៖​ កាលពី​​ថ្ងៃ​ថ្ងៃ​ទី​៧ ​មេសា​ឆ្នាំ​២០២១​ លោក​លឹ​ម សៀង​ហេង អភិបាលក្រុង និង​ជា​ប្រធាន​គណៈ​បញ្ជាការ​ឯកភាព​រដ្ឋបាល​ក្រុង​បា​វិតនេះ បាន​ដឹកនាំ​កម្លាំង​ចុះ​អនុវត្ត​វិធានការ​រដ្ឋបាល​ជា​បណ្តោះអាសន្ន ដើម្បី​ទប់ស្កាត់​ការ​រីក​រាលដាល​ជំងឺ​កូ​វី​ដ​–១៩ ក្នុងភូមិ​សាស្ត្រ​ក្នុង​ក្រុង​បា​វិត​។…

ខេត្តស្វាយរៀង​៖​ កាលពី​​ថ្ងៃ​ថ្ងៃ​ទី​៧ ​មេសា​ឆ្នាំ​២០២១​ លោក​លឹ​ម សៀង​ហេង អភិបាលក្រុង និង​ជា​ប្រធាន​គណៈ​បញ្ជាការ​ឯកភាព​រដ្ឋបាល​ក្រុង​បា​វិតនេះ បាន​ដឹកនាំ​កម្លាំង​ចុះ​អនុវត្ត​វិធានការ​រដ្ឋបាល​ជា​បណ្តោះអាសន្ន ដើម្បី​ទប់ស្កាត់​ការ​រីក​រាលដាល​ជំងឺ​កូ​វី​ដ​–១៩ ក្នុងភូមិ​សាស្ត្រ​ក្នុង​ក្រុង​បា​វិត​។

ក្នុង​ឱកាស​នោះ​ ក៏​មានការ​ចូលរួម​ពី​សំណាក់​លោក​វណ្ណ សុ​មុន្នី អភិបាលរង​ក្រុង លោក​អធិការ​នគរបាល​ក្រុង លោក​មេបញ្ជាការ​កងរាជ​អាវុធ​ហត្ថ​ក្រុង​និង​អាជ្ញាធរ​ដែល​ពាក់​ព​ន្ធ័​ផង​ដែរ​។ សូម​បញ្ជាក់​ថា យោង​តាម​សេចក្តីសម្រេច​លេខ​៤៤​សសរ ស្តី​ពី​ការ​ហាមឃាត់​ការ​ធ្វើ​ដំណើរ និង​ការ​បិទ​រមណីយដ្ឋាន​ទេសចរណ៍​នៅ​ទូ​ទាំង​ប្រទេស​ជា​បណ្តោះអាសន្ន​ដើម្បី​ទប់ស្កាត់​ការ​ឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វី​ដ​–១៩ របស់​រាជរដ្ឋាភិបាល​កម្ពុជា សេចក្តីសម្រេច​លេខ ០២៥​សសរ ស្តី​ពី​ការ​អនុវត្ត​វិធានការ​រដ្ឋបាល​ជា​បណ្តោះអាសន្ន ដើម្បី​ទប់ស្កាត់​ការ​រីក​រាលដាល​ជំងឺ​កូ​វី​ដ​–១៩​នៅ​ក្នុងភូមិ​សាស្ត្រ​ក្រុង​បា​វិត ខេត្តស្វាយរៀង​របស់​រដ្ឋបាល​ខេត្តស្វាយរៀង ។

​លោក​លឹ​ម​ សៀង​ហេង​ បាន​ដឹកនាំ​កម្លាំង​សមត្ថកិច្ច​ចុះ​អនុវត្ត​វិធាន​រដ្ឋបាល​ជា​បណ្តោះ​អា​សន្ន ​ដើម្បី​ទប់ស្កាត់​ការ​ឆ្លង​ជម្ងឺ​កូ​វី​ដ​១៩ ដោយ​ក្រុង
​បា​វិត ជា​ពិសេស​ នៅ​កាស៊ីណូ​បា​វិត​-​ម៉ុ​កបាយ ​ក្រុង​បា​វិត មាន​អ្នក​វិជ្ជមាន​កូ​វី​១៩​ច្រើន​រហូត​ដល់​ជាង​១០០​នាក់​ គឺជា​បុគ្គលិក​កាស៊ីណូ​ហើយ​ បើ​គិត​ទូ​ទាំង​ខេត្តស្វាយរៀង​សរុប​១២៩​នាក់ ​៕​​ ដោយ៖ វ៉ាន់ ប៊ុនធឿន

អត្ថបទសរសេរ ដោយ