ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ធម៌​១០​យ៉ាង​ជា​អាហារ​ដ៏​កម្រ​ក្នុង​លោក

2 ឆ្នាំ មុន

ពហុស្សូត​គឺជា​អ្នកចេះ​ដឹង​ច្រើន យល់​ហេតុ​គួរ និង​ហេតុ​មិន​គួរ រមែង​ស្ថិត​នៅ​ក្នុង​ធម៌​១០​ប្រការ​នេះ​ជា​ប្រក្រតី ព្រោះថា​ធម៌​ទាំង​១០​យ៉ាងនេះ​ជា​អាហារ​ដ៏​កម្រ​ក្នុង​លោក​គឺ ៖ ១- សេចក្តី​មិន​ខ្ជិល សេចក្តី​ព្យាយាម ជា​អាហារ​របស់​ភោគៈ…

ពហុស្សូត​គឺជា​អ្នកចេះ​ដឹង​ច្រើន យល់​ហេតុ​គួរ និង​ហេតុ​មិន​គួរ រមែង​ស្ថិត​នៅ​ក្នុង​ធម៌​១០​ប្រការ​នេះ​ជា​ប្រក្រតី ព្រោះថា​ធម៌​ទាំង​១០​យ៉ាងនេះ​ជា​អាហារ​ដ៏​កម្រ​ក្នុង​លោក​គឺ ៖

១- សេចក្តី​មិន​ខ្ជិល សេចក្តី​ព្យាយាម ជា​អាហារ​របស់​ភោគៈ

២- ការ​ប្រដាប់ ការ​តាក់តែង ជា​អាហារ​របស់​ពណ៌​សម្បុរ

៣- ការ​ធ្វើ​នូវ​សេចក្តី​សប្បាយ ជា​អាហារ​នៃ​ការ​មិន​មាន​រោគ

៤- សភាព​មិត្ត​ល្អ ជា​អាហារ​របស់​សីល

៥- ការ​សង្រួម​ឥន្ទ្រិយ ជា​អាហារ​របស់​ព្រហ្មចរិយៈ

៦- ការ​មិន​ពោល​ពាក្យ​ខុស ជា​អាហារ​របស់​មិត្ត​ទាំងឡាយ

៧- ការ​ធ្វើ​នូវ​កិរិយា​ស្វាធ្យាយ ជា​អាហារ​នៃ​ភាព​ជា​អ្នកចេះ​ដឹង​ច្រើន

៨- ការ​ស្តាប់ ការ​សាកសួរ ជា​អាហារ​របស់​បញ្ញា

៩- ការ​ប្រកប​រឿយ​ៗ ការ​ពិចារណា ជា​អាហារ​របស់​ធម៌​ទាំងឡាយ

១០- សេចក្តី​ប្រតិបត្តិ​ល្អ ជា​អាហារ​នៃ​ឋានសួគ៌ ។

ធម៌​ទាំង​ដប់​យ៉ាងនេះ ព្រះ​មាន​ព្រះ​ភាគ​ត្រាស់​សម្តែង​ហើយ​នៅ​ក្នុង​គម្ពីរ​អ​ង្គុ​ត្តរ​និកាយ ទសក​និបាត ៕ សាន សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ