ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យប់មិញ ឡាន​ខ្នាត​ធំ​គ្រប​តង់​៧​គ្រឿង​ចេញពី​ក្រុមហ៊ុន​សៀ​ម៉ុ​ន របស់​ឧកញ៉ា ជា ពៅ (​​វី​ដេ​អូ​)

3 ឆ្នាំ មុន
  • ស្ទឹងត្រែង

ខេត្តស្ទឹងត្រែង ៖ នា​ម៉ោង​៦​រសៀល រហូត​ទល់​ម៉ោង​ជិត​១២​ឆ្លង​ចូល​អធ្រាត្រ ថ្ងៃ​ទី​៧ ខែមេសា ឆ្នាំ​២០២១ ក្បួន​រថយន្ត​ចេញ​បន្តកន្ទុយ​ឆ្លងកាត់​ចំណុច ឡុ​ង​ក្រឡ ភូមិ​ឫ​ទ្ធី​សែន​ជ័យ…

ខេត្តស្ទឹងត្រែង ៖ នា​ម៉ោង​៦​រសៀល រហូត​ទល់​ម៉ោង​ជិត​១២​ឆ្លង​ចូល​អធ្រាត្រ ថ្ងៃ​ទី​៧ ខែមេសា ឆ្នាំ​២០២១ ក្បួន​រថយន្ត​ចេញ​បន្តកន្ទុយ​ឆ្លងកាត់​ចំណុច ឡុ​ង​ក្រឡ ភូមិ​ឫ​ទ្ធី​សែន​ជ័យ ស្រុក​បុរី​អូរ​ស្វាយ សែន​ជ័យ​។ រថយន្ត​ខ្នាត​ធំ​ទាំងនោះ​ចេញ បន្ទាប់​ពី​ត្រាក់ទ័រ​សណ្តោង​រ៉ឺ​ម៉ក​ឈើ​បួន​ជ្រុង​វែង​ធំ​ឆ្លង​បា​រ៉ា​ស់​ចូល​ទៅ​កាន់​ក្រុមហ៊ុន សៀ ម៉ុ​ន​។

តាម ប្រភព​ព័ត៌មាន​ឱ្យ​ដឹង​ថា រថយន្ត​ដឹកឈើ​ចេញពី​ក្រុមហ៊ុន សៀ ម៉ុ​ន ខាងលើ មាន​គោលដៅ​ទៅ​ទម្លាក់​ឃ្លាំង​របស់​លោក ជា ពៅ ហៅ​ហួ នៅ​ព្រែក​អញ្ចាញ ក្បែរ​ភ្នំពេញ​។

តាម​បណ្តាញ​ភ្នាក់ងារ​សម្ងាត់​នៅ​ក្នុង​ក្រុមហ៊ុន សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​បង្ហើប​ប្រាប់​កោះ សន្តិភាព​ថា ប្រភេទ​ឈើ​អារ​ឃ្លុំ និង​ឈើ​អារ​ជា​គ្រឿង មាន​តាម​ខ្នាត​ខ្លះ​ត្រូវ​ចូល​ទៅ​អារជ្រៀក​នៅ​រោង​ម៉ាស៊ីន​រ៉ៃ និង​ខ្លះ​ត្រូវ​ឡើង​ឡាន ដើម្បី​បង្កប់​ឈើ​ច្បាប់​។ ប៉ុន្តែ​ក្រោយ​ព័ត៌មាន​ផ្សព្វ ផ្សា​យមក​នោះ ពួក​គេ​ផ្តើម​ប្រុង​ប្រយ័ត្ន​លើ​យុទ្ធសាស្ត្រ​របស់​ខ្លួន នៅ​គ្រា​ដែល​បង្កើត​ឱ្យ​មាន​គណៈ​ចាត់តាំង​ឃាត់​លេង​ឆាកល្ខោន ពោល​គឺ​រៀបចំ​សម្តែង​រឿង​ថ្មី​។

តាម​ប្រភព​ឱ្យ​ដឹង​ថា នៅ​ក្នុង​ក្រុមហ៊ុន​នីមួយ​ៗ​ការ​ប្រើប្រាស់​មធ្យោបាយ​ដឹក​ជញ្ជូន គឺ​ត្រូវ​បង់​លេខ ឬ​សញ្ញា​សម្គាល់​ឱ្យ​ប្រាកដ​ថា ជា​មធ្យោ​បាយ​បម្រើ​ឱ្យ​ក្រុមហ៊ុន មិនមែន​យក​ត្រាក់ទ័រ គោ​យន្ត​កន្ត្រៃ ឬ​មធ្យោបាយ​គ្មាន​អត្តសញ្ញាណ សម្រាប់​បម្រើ​ឱ្យ​ក្រុមហ៊ុន​នោះ​ឡើយ​។

ប្រភព​បណ្តាញ​ភ្នាក់ងារ​ក្នុង​នោះ​ដដែល​បន្ត​ថា ក្រោយ​ពី​សារព័ត៌មាន​កោះសន្តិភាព​ផ្សាយ​រួច មានការ​ប្រតិកម្ម​ពី​សំណាក់​ថ្នាក់ ដឹកនាំ​យោធា ហើយ​មានការ​ស៊ើបអង្កេត​ភ្លាម​ៗ​ផង​ដែរ​។

ទោះបី​យ៉ាងណា ប្រភព​សម្ងាត់​ចេញពី​ក្រុមហ៊ុន​នោះ​បាន​បន្ត​បង្ហើប​ថា តំបន់​ព្រៃ​ការពារ​ដោយ​បរិស្ថាន និង​យោធា​នោះ ក្រុមហ៊ុន​បាន​បង់​ក្នុងមួយ​ខែ​រាប់​ម៉ឺន​ដុល្លារ ជា​ថ្នូរ​ការ​ទិញ​ព្រៃ ដើម្បី​ឱ្យ​ប្រជាពលរដ្ឋ​ចូល​កាប់ និង​ដឹក​ជញ្ជូន​ទៅ​លក់​ឱ្យ​ក្រុមហ៊ុន​វិញ​។

មិន​អាច​ទាក់ទង​សុំ​ការ​បំភ្លឺ​ពី​ឧកញ៉ា ជា ពៅ បាន​ទេ តាម​ទូរស័ព្ទ​ម្សិល​ម៉ិ​ញ​នេះ ។ ប្រ​សិន​មាន​ព័ត៌មាន​អ្វី​ប្លែក​នឹង​មាន​ផ្សាយ​បន្ត​ទៀត ។ ព័ត៌មាន​ពិស្តារ​នឹង​មាន​ផ្សាយ​ជូន​នៅ​លើ​កាសែត​កោះសន្តិភាព ។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ