ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ថ្ងៃនេះ ផ្សារ​ពង្រ បើក​ឱ្យ​អាជីវករ​ចូល​លក់ដូរ​ធម្មជាតិ​វិញ​ហើយ ក្រោយ​បិទ​អស់​១៥​ថ្ងៃ

3 ឆ្នាំ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ ក្នុង​ឱកាស​បើក​ឱ្យ​អាជីវករ​ចូល​លក់ដូរ​ក្នុង​ផ្សារ​ពង្រ​ឡើង​វិញ នា​ព្រឹក​ថ្ងៃ​ទី​៨ ខែមេសា ឆ្នាំ​២០២១​អភិបាលស្រុក​រលាប្អៀរ បាន​ផ្ដាំផ្ញើ​ដល់​បងប្អូន​អាជីវករ​ទាំងអស់​សូម​អនុវត្ត​នូវ​គោលការណ៍​ការពារ​ជំងឺ​រាតត្បាត​កូ​វី​ដ​១៩ របស់​រាជរដ្ឋាភិបាល​ឲ្យ​បាន​តឹង​រឹង​បំផុត​។លោក យ៉ុ​ង សៅ​វុ​ទ្ធី…

ខេត្តកំពង់ឆ្នាំង ៖ ក្នុង​ឱកាស​បើក​ឱ្យ​អាជីវករ​ចូល​លក់ដូរ​ក្នុង​ផ្សារ​ពង្រ​ឡើង​វិញ នា​ព្រឹក​ថ្ងៃ​ទី​៨ ខែមេសា ឆ្នាំ​២០២១​អភិបាលស្រុក​រលាប្អៀរ បាន​ផ្ដាំផ្ញើ​ដល់​បងប្អូន​អាជីវករ​ទាំងអស់​សូម​អនុវត្ត​នូវ​គោលការណ៍​ការពារ​ជំងឺ​រាតត្បាត​កូ​វី​ដ​១៩ របស់​រាជរដ្ឋាភិបាល​ឲ្យ​បាន​តឹង​រឹង​បំផុត​។
លោក យ៉ុ​ង សៅ​វុ​ទ្ធី អភិបាលស្រុក​រលាប្អៀរ បាន​មាន​ប្រសាសន៍​ថា ក្រោយ​ពី​ផ្ទុះ​បាតុភាព​មាន​បងប្អូន​មក​ពី​រាជធានី​ភ្នំពេញ ២​នាក់​ប្ដី​ប្រពន្ធ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​បងប្អូន​ប្រជាពលរដ្ឋ​នៅ​ផ្សារ​ពង្រ អាជ្ញាធរ​ស្រុក​-​ខេត្ត ក៏​ដូច​ជា​មន្ទីរ​ជំនាញ បាន​ចាត់វិធានការ​ដើម្បី​ទប់ស្កាត់​ការ​រីក​រាលដាល​នៃ​ជំងឺ​កូ​វី​ដ​១៩ ដែល​ក្នុង​នោះ​អ្នក​ប៉ះពាល់​ដោយ​ផ្ទាល់​១១​នាក់ យើង​បាន​យក​ទៅ​ធ្វើ​ច​ត្តា​ឡី​ស័ក​នៅ​ស្រុក​ទឹកផុស និង​បាន​យក​សំណាក​ទៅ​ពិនិត្យ ។ ចំណែក​មនុស្ស​ជា​ច្រើន​នាក់​ផ្សេង​ទៀត ដែល​ប៉ះពាល់​ដោយ​ប្រយោល គឺ​បាន​ធ្វើ​ច​ត្តា​ឡី​ស័ក​នៅ​តាម​ផ្ទះ និង​បាន​ពិនិត្យ​សំណាក​ទៅ​ពិនិត្យ​ដូច​គ្នា​ដែរ​។

ជា​លទ្ធផល​មក​ដល់​ថ្ងៃ​ទី​៧ ខែមេសា ម្សិលមិញ​នេះ អ្នក​ប៉ះពាល់​ពាល់​ដោយ​ផ្ទាល់​ទាំង​១១​នាក់ គឺ​អវិជ្ជមាន​ទាំង​៣​លើក ។ ហេតុនេះ​ហើយ អាជ្ញាធរ​ខេត្តកំពង់ឆ្នាំង ក៏​បាន​ចេញ​សេចក្តីជូនដំណឹង​ស្ដី​ការ អនុញ្ញាត្តិ​ឱ្យ​អាជីវករ​ក្នុង​ផ្សារ​ពង្រ​ចូល​លក់​ឡើង​វិញ នៅ​ព្រឹក​ថ្ងៃ​ទី​៨ ខែមេសា​នេះ​។

ថ្ងៃនេះ​ផង​ដែរ ក្នុង​នាម​អាជ្ញាធរ​ស្រុក សូម​អំពាវនាវ​ដល់​បងប្អូន​អាជីវករ​ចូល​លក់ដូរ​ទាំងអស់ សូម​ថែរក្សា​អនាម័យ និង​ត្រូវ​ប្រកាន់ខ្ជាប់​គោលការណ៍​៦​ចំណុច​របស់​រាជរដ្ឋាភិបាល ក្នុង​នោះ ៣​កុំ និង​៣​ការពារ ។

ក្នុង​ឱកាស​ដែរ អាជីវករ​លក់ដូរ​ខោអាវ​ជជុះ​មុខ​ផ្សារ​ពង្រ​ក៏​បាន​ឲ្យ​ដឹង​ដែរ​ថា អស់​រយៈពេល ជាង​១០​ថ្ងៃ​មក​ហើយ ដែល​គាត់​មិន​អាច​លក់ដូរ​បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សេដ្ឋកិច្ច​ក្នុង​គ្រួសារ​ខ្លាំង​ណាស់​ដែរ ទោះបី​គាត់​ព្យាយាម​យក​ខោអាវ​ជជុះ​ទៅ​លក់ដូរ​នៅ​ផ្សារ​ដទៃ​មែន ក៏​ប៉ុន្តែ​លក់​មិន​ដាច់​ឡើយ​។

ចំណែក​អាជីវករ​លក់​មាស និង​ដូរ​លុយ ក៏​បាន​និយាយ​ប្រហែល​គ្រា​ដែរ​ថា បញ្ហា​ជីវភាព គឺ​ប៉ះពាល់​ខ្លះ​មែន ប៉ុន្តែ​យើង​ត្រូវ​ចេះ​បត់បែន​តាម​កាលៈទេសៈ ដោយ​យើង​ត្រូវ​ហូប​ដោយ​សន្សំ​សំចៃ ។ គាត់​ក៏​សូម​ថ្លែងអំណរគុណ​ដល់​រាជរដ្ឋាភិបាល​អាជ្ញាធរ​ខេត្ត ក្នុង​វិធានការ​ទប់ស្កាត់​ការពារ​ការ​រីក​រាលដាល​នៃ​ជំងឺ​កូ​វី​ដ​១៩ និង​អរគុណ ដែល​បាន​ផ្ដល់​ឱកាស​ឲ្យ​ពួក​គាត់​បាន​ចូល​លក់ដូរ​ឡើង​វិញ​។

គួរ​បញ្ជាក់​ដែរ​ថា ផ្សារ​ពង្រ ត្រូវ​បាន​បិទ​តាំងពី​ថ្ងៃ​ទី​២៤ ខែមីនា រហូត​ដល់​មក​ដល់​នេះ​មាន​រយៈពេល​១៥​ថ្ងៃ​មក​ហើយ បន្ទាប់​ពី​មានការ​ប៉ះ​ពាល់​ប្ដី​ប្រពន្ធ​២​នាក់​ដែល​មក​ពី​រាជធានី​ភ្នំពេញ ធ្វើ​អោយ​មនុស្ស​១១​នាក់​ដែល​ប៉ះពាល់​ដោយ​ផ្ទាល់ និង​មនុស្ស​២២៤​នាក់​ទៀត​ប៉ះពាល់​ដោយ​ប្រយោល ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ