ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ ៖ ចាប់ពី​ថ្ងៃ​១០​មេ​សា មន្ត្រី​មិន​ចាក់​វ៉ាក់សាំង​មិន​ឲ្យ​ចូល​ធ្វើការ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ សូម​ធ្វើការ​ផ្សព្វផ្សាយ​បន្ថែម​ដល់​មន្ត្រី​នគរបាល​ក្រោម​ឱវាទ​ឲ្យ​ទៅ​ចូលរួម​ចាក់​វ៉ាក់សាំង​កូ​វី​ដ​-១៩ ដោយ​បញ្ជាក់​ថា បើ​មន្ត្រី​ណា​មិន​ចាក់​វ៉ាក់សាំង​មិន​ឲ្យ​ចូល​ធ្វើការ​ឡើយ ។ ការ​កំណត់​នេះ យោង​តាម​សេចក្តី​ថ្លែង​សារ​ពិសេស​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន…

រាជធានី​ភ្នំពេញ ៖ អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ សូម​ធ្វើការ​ផ្សព្វផ្សាយ​បន្ថែម​ដល់​មន្ត្រី​នគរបាល​ក្រោម​ឱវាទ​ឲ្យ​ទៅ​ចូលរួម​ចាក់​វ៉ាក់សាំង​កូ​វី​ដ​-១៩ ដោយ​បញ្ជាក់​ថា បើ​មន្ត្រី​ណា​មិន​ចាក់​វ៉ាក់សាំង​មិន​ឲ្យ​ចូល​ធ្វើការ​ឡើយ ។

ការ​កំណត់​នេះ យោង​តាម​សេចក្តី​ថ្លែង​សារ​ពិសេស​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា កាលពី​យប់​ថ្ងៃ​ទី​០៦ ខែមេសា ឆ្នាំ​២០២១ ជូន​មន្ត្រីរាជការ​ស៊ី​វិល និង​កងកម្លាំងប្រដាប់អាវុធ​គ្រប់​ប្រភេទ​ពាក់ព័ន្ធ​នឹង​ការ​ចាក់​វ៉ាក់សាំង​កូ​វី​ដ​-១៩ ។

យោង​តាម​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​របស់​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​នៅ​ថ្ងៃ​ទី​៨ មេ​សា ឆ្នាំ​២០២១​ថា សូម​ជម្រាប​ជូន ឯកឧត្តម លោក​ជំទាវ អគ្គនាយករង និង​លោក​ប្រធាន​នាយកដ្ឋាន ជ្រាប​ថា កន្លង​មក​តាម​របាយការណ៍​បាន​បញ្ជាក់​ថា ថ្នាក់ដឹកនាំ និង​មន្ត្រី​គ្រប់ លំដាប់ថ្នាក់​នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ បាន​ទៅ​ចាក់​វ៉ាក់សាំង​កូ​វី​ដ​-១៩ តាម​ការ​ស្ម័គ្រ​ចិត្តបាន​ចំនួន​ប្រមាណ ៨២% នៃ​ចំនួន​ក្របខ័ណ្ឌ​រួម​បច្ចុប្បន្ន ។

ក្នុង​នាម​ថ្នាក់ដឹកនាំ នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ សូម​សម្តែង​នូវ​ការ​កោតសរសើរ​ចំពោះ​ឯកឧត្តម លោក​ជំទាវ លោក លោកស្រី ទាំងអស់ ដែល​បាន​ចាក់​វ៉ាក់សាំង​ទាំង​លើក​ទី​១ និង​លើក​ទី​២ ក៏​ដូច​ជា​អនុវត្ត​បាន​ល្អ​ប្រសើរ នូវ​វិធានការ​នានា​របស់​ក្រសួងមហាផ្ទៃ ក្រសួងសុខាភិបាល និង​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា ក្នុង​ការ​បង្ការ​ទប់ស្កាត់​ការ​រី​រាលដាល​ជម្ងឺ​កូ​វី​ដ​-១៩ ។

ជាមួយ​គ្នា​នោះ​ដែរ អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ ពិនិត្យ​ឃើញ​ថា នៅ​មាន​មន្ត្រី​មួយ​ចំនួន​ទៀត​មិន​ទាន់​បាន​ចាក់​វ៉ាក់សាំង​នៅឡើយ​។ ហេតុនេះ ដើម្បី​ជម្រុញ​ការ​ចូលរួម​បង្ការ​ទប់ស្កាត់​ការ​រីក​រាលដាល​ជម្ងឺ កូ​វី​ដ​-១៩ បន្ថែម​ទៀត អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ សូម​ជម្រាប​ជូន​ដល់​ថ្នាក់ដឹកនាំ និង​ប្រធាន​នាយកដ្ឋាន​ចំណុះ​អគ្គ នាយកដ្ឋាន​អន្តោប្រវេសន៍ ត្រួតពិនិត្យ និង​អនុវត្ត​ឱ្យ​បាន​ម៉ឺងម៉ាត់​បំផុត ។

មន្ត្រី​ត្រូវ​អនុវត្ត​នូវ​វិធានការ​មួយ​ចំនួន​ដូច​ជា បន្ត​ផ្សព្វផ្សាយ​ដល់​មន្ត្រី​នគរបាល​នៅ​ក្រោម​ឱវាទ​នាយកដ្ឋាន​នីមួយ​ៗ ដែល​មិន​ទាន់​បាន​ទៅ​ចាក់​វ៉ាក់សាំង​កូ​វី​ដ​- ១៩ ឱ្យទៅ​ចាក់​វ៉ាក់សាំង​នៅ​តាម​ទីតាំង​ដែល​បាន​ណែនាំ​កន្លង​មក ។

គ្រប់​នាយកដ្ឋាន​ត្រូវ​ស្រង់​បញ្ជី​ឈ្មោះ​មន្ត្រី​ដែល​បាន​ចាក់​វ៉ាក់សាំង​កូ​វី​ដ​-១៩ និង​មន្ត្រី​ដែល​មិន​ទាន់​បាន​ចាក់​វ៉ាក់សាំង រួច​ផ្ញើ​មក​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ (​នាយកដ្ឋាន​រដ្ឋបាល​សរុប​) អោយ​បាន​មុន​ថ្ងៃ​ទី ១០ ខែមេសា ឆ្នាំ​២០២១ ជា​កំណត់ ។

អគ្គនាយកដ្ឋាន​បាន​គូសបញ្ជាក់​ថា ក្នុង​ករណី​មន្ត្រី​នគរបាល​ដែល​មិន​អាច​ចាក់​វ៉ាក់សាំង​កូ​វី​ដ​-១៩ ដោយសារ​មូលហេតុ​សុខភាព​ក្នុង​ប្រការ​ណាមួយ សូម​ស្នើ​ឱ្យ​មន្ត្រី​នោះ​ធ្វើការ​បញ្ជាក់​ច្បាស់លាស់​ពី​មន្ទីរពេទ្យ​ក្រសួងមហាផ្ទៃ (​មន្ទីរពេទ្យ​១៦​ឧសភា​) ឬ​មន្ទីរ​សុខាភិបាល​រាជធានី​ខេត្ត ។

ចាប់ពី​ថ្ងៃ​ទី​១០ ខែមេសា ឆ្នាំ​២០២១ តទៅ មន្ត្រី​នគរបាល​ណា​ដែល​មិន​ទាន់​បាន​ចាក់​វ៉ាក់សាំង កូ​វី​ដ​-១៩ មិន​អនុញ្ញាតិ​ឱ្យ​ចូល​មក​កន្លែង​បំពេញការងារ​ឡើយ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ