ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្នុង​ខណ្ឌមានជ័យ​នៅ​ថ្ងៃ​ទី​០៧ ខែមេសា​នេះ​រក​ឃើញ​អ្នក​វិជ្ជមាន​កូ​វី​ដ​១៩ ចំនួន​២៣​នាក់

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ផ្អែក​តាម​របាយការណ៍​របស់​រដ្ឋបាល​ខណ្ឌមានជ័យ​អោយ​ដឹង​ថា ៖ សម្រាប់​ភូមិសាស្ត្រ​ខណ្ឌមានជ័យ នៅ​ថ្ងៃ​ទី​០៧ ខែមេសា ឆ្នាំ​២០២១ មាន​អ្នក​វិជ្ជមាន​កូ​វី​ដ​១៩ សរុប​ចំនួន​២៣​នាក់…

រាជធានី​ភ្នំពេញ ៖ ផ្អែក​តាម​របាយការណ៍​របស់​រដ្ឋបាល​ខណ្ឌមានជ័យ​អោយ​ដឹង​ថា ៖ សម្រាប់​ភូមិសាស្ត្រ​ខណ្ឌមានជ័យ នៅ​ថ្ងៃ​ទី​០៧ ខែមេសា ឆ្នាំ​២០២១ មាន​អ្នក​វិជ្ជមាន​កូ​វី​ដ​១៩ សរុប​ចំនួន​២៣​នាក់ ។

អ្នក​វិជ្ជមាន​កូ​វី​ដ​១៩ ទាំង​២៣​នាក់ ត្រូវ​បាន​ក្រុម​គ្រូពេទ្យ​ប​ញ្ចូ​ន​ទៅ​កាន់​មន្ទីរពេទ្យ « ហ្លួង​ម៉ែ » ស្ថិត​ក្នុង​ខណ្ឌដង្កោ និង​សណ្ឋាគារ The Great Duke ស្ថិត​ក្នុង​ខណ្ឌ​បឹង​កេងកង ដើម្បី​ធ្វើការ​ព្យាបាល ។ ចំពោះ​លំនៅ​ឋាន​របស់​ពួក​គេ​ហ៊ុំ​ព័ទ្ធ​ខ្សែ​បិទ​ជា​បណ្តោះអាសន្ន ប៉ុន្តែ​ទន្ទឹម​នឹង​នោះ​ក្នុង​ករណី​បើ​ក្នុងផ្ទះ​មាន​សមាជិក​រស់នៅ​ជាមួយ គឺ​តម្រូវ​អោយធ្វើ​ច​ត្តា​ឡី​ស័ក​នៅ​ក្នុងផ្ទះ​ទាំងអស់ ដើម្បី​រង​ចាំ​ក្រុម​គ្រូពេទ្យ​ធ្វើការ​យក​សំណាក​តេ​ស្តិ៍​រក​មេរោគ​កូ​វី​ដ​១៩ ។

ដោយឡែក​ចំពោះ​ផ្ទះ​ណា​ដែល​គ្មាន​មនុស្ស​នៅ ពោល​មាន​តែ​អ្នកជម្ងឺ​រស់នៅ​ម្នាក់ឯង គឺ​ត្រូវ​បាន​ចាក់សោ​ឃ្លុំ​ប៉េ​បណ្តោះអាសន្ន ដោយ​ពុំ​មាន​កម្លាំង​អាជ្ញាធរ​យាមកាម​ឡើយ ។

គួរ​បញ្ជាក់​ថា សម្រាប់​ភូមិសាស្ត្រ​ខណ្ឌមានជ័យ គិត​ចាប់តាំងពី​ព្រិ​ត្តិ​ការណ៍​សហគមន៍​២០ កុម្ភៈ រហូត​មក​ទល់​នឹង​ថ្ងៃ​ទី​០៧ ខែមេសា ឆ្នាំ​២០២១ មាន​អ្នក​កើត​ជម្ងឺ​កូ​វី​ដ​១៩​សរុប ១៦០​នាក់​ហើយ ដោយ​មាន​ជនបរទេស​០៧​នាក់ ក្នុង​នោះ​ដែរ អ្នកជម្ងឺ​០២​នាក់ ( ស្រី​ម្នាក់ ) បានជា​សះ និង​អ្នកជម្ងឺ​០៦​នាក់ ( ស្រី​ម្នាក់ ) បាន​ស្លាប់ ។

ដោយឡែក សម្រាប់​ទីតាំង​ច​ត្តា​ឡី​ស័ក គិត​ត្រឹម​ថ្ងៃ​០៧ គឺ​មាន​៩១​ទីតាំង ដោយ​ក្នុង​នោះ ៣៦​ទីតាំង បាន​បើក​អោយ​ដំណើរការ​វិញ , ០៨​ទីតាំង​ត្រូវ​ឡុ​ក​ដោ​ន ( ផ្ទះ​ដែល​មាន​អ្នក​កើត​ជម្ងឺ ប៉ុន្តែ​ត្រូវ​បាន​ចាក់សោ គ្មាន​អ្នកយាម ) ដូច្នេះ​ហើយ​នៅ​សល់​តែ​៤៧​ទីតាំង​ប៉ុណ្ណោះ ដែល​កំពុង​ជាប់​ធ្វើ​ច​ត្តា​ឡី​ស័ក ( មាន​អ្នក​ជាប់​ច​ត្តា​ឡី​ស័ក​សរុប​៥០៣​នាក់ បរទេស​៦៩​នាក់ ) ដោយ​មាន​កងកម្លាំង​សា​ធា​រៈ​ចូលរួម​ការពារ​សន្តិសុខ​តាម​គោលដៅ​នីមួយ​ៗ​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ