ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុគ្គលិក​អេ​ស៊ី​លី​ដា​ម្នាក់​នៅ​សាខា​គីឡូម៉ែត្រ​លេខ៦ឆ្លង​កូ​វី​ដ និង​ស្ត្រី​គ្រូទាយ​បៀរ​ម្នាក់​នៅ​សង្កាត់​មិត្តភាព ខណ្ឌ​៧​មក​រា ក៏​វិជ្ជមាន​កូ​វី​ដ​-១៩

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ រដ្ឋបាល​សាលា​រាជធានី​ភ្នំពេញ បាន​បង្ហាញ​អត្តសញ្ញាណ​អ្នក​វិជ្ជមាន​កូ​វី​ដ​-១៩ ចំនួន ១០៣ រូប​ថ្មី ដោយ​ក្នុង​នោះ​មាន​បុគ្គលិក​ធន​គារ​អេ​ស៊ី​លី​ដា មួយ​រូប​នៅ​សាខា គីឡូម៉ែត្រ​លេខ…

រាជធានី​ភ្នំពេញ ៖ រដ្ឋបាល​សាលា​រាជធានី​ភ្នំពេញ បាន​បង្ហាញ​អត្តសញ្ញាណ​អ្នក​វិជ្ជមាន​កូ​វី​ដ​-១៩ ចំនួន ១០៣ រូប​ថ្មី ដោយ​ក្នុង​នោះ​មាន​បុគ្គលិក​ធន​គារ​អេ​ស៊ី​លី​ដា មួយ​រូប​នៅ​សាខា គីឡូម៉ែត្រ​លេខ ៦ មាន​វិជ្ជមាន​កូ​វី​ដ ១៩ និង​មាន​រក​ឃើញ​គ្រូទាយ​បៀរ​ម្នាក់​រស់នៅ​សង្កាត់​មិត្តភាព ខណ្ឌ​៧​មក​រា រាជធានី​ភ្នំពេញ វិជ្ជមាន​កូ​វី​ដ ១៩ ដែល​អ្នក​ទាំង​ពីរ គឺជា​មនុស្ស​ក្នុង​ចំណោម ១០៣ នាក់​ដែល​ឆ្លង​ក្នុង​រាជធានី​ភ្នំពេញ ។

រូបតំណាង

យោង​តាម​សេចក្ដីជូនដំណឹង​របស់​រដ្ឋបាល​សាលា​រាជធានី​ភ្នំពេញ ចុះ​ថ្ងៃ​ទី ៨ ខែមេសា បានឱ្យ​ដឹង​ថា នៅ​ថ្ងៃ​ទី​០៧ ខែមេសា ឆ្នាំ​២០២១ នៅ​រាជធានី​ភ្នំពេញ រក​ឃើញ​ករណី​វិជ្ជមាន​កូ​វី​ដ​-១៩ ចំនួន ១០៣​រូប ដែល​ជា​ករណី​ឆ្លង​ក្នុង​សហគមន៍ រដ្ឋបាល​រាជធានី​ភ្នំពេញ សូម​អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ដែល​ធ្លាប់​ប្រាស្រ័យ​ទាក់ទង​ជាមួយ​អ្នកជំងឺ​កូ​វី​ដ​-១៩ ទាំងអស់​ខាងក្រោម ត្រូវ​រាយការណ៍​ជូន​អាជ្ញាធរ​មូលដ្ឋាន​ជា​បន្ទាន់ និង​រួសរាន់​ទៅ​យក​សំណាក​នៅ​តាម​ទីតាំង​ដែល​បាន​កំណត់​។

រូបតំណាង

នៅ​ក្នុង​នោះ គឺ​មាន​អ្នកជំងឺ​ម្នាក់​ឈ្មោះ ប្រាក់ សង្វាត ភេទ​ប្រុស អាយុ ៣៧ ឆ្នាំ ជា​បុគ្គលិក​ធនាគារ​អេ​ស៊ី​លី​ដា សាខា​គីឡូម៉ែត្រ​លេខ ៦ មាន​ទីលំនៅ​បច្ចុប្បន្ន ផ្ទះ​ចូល​តាម​ក្លោ​ង​ទ្វារ​វត្ត​ច័ន្ទ​បុរីរ​ង្ស ប្រហែល ៤០ ម៉ែត្រ​ខាងឆ្វេង​ដៃ ផ្លូវ​បេតុង ភូមិ​គ្រួ​ស សង្កាត់​សំរោង ខណ្ឌ​ព្រែក​ព្នៅ ។

រូបតំណាង

ចំណែក​អ្នកជំងឺ​ម្នាក់​ទៀត គឺ​មានឈ្មោះ ខៀវ ផល្លា ភេទ​ស្រី អាយុ ៥៤ ជា​គ្រូទាយ​បៀរ មាន​ទីលំនៅ​បច្ចុប្បន្ន​ផ្ទះ​លេខ ១៤៣E4z ផ្លូវ​លេខ ១២៨ ភូមិ ៦ សង្កាត់​មិត្តភាព ខណ្ឌ​៧​មក​រា ។

រូបតំណាង

ជាមួយ​គ្នា​នោះ​ផង​ដែរ អ្នក​ឆ្លង​ច្រើន​លើសលប់ នៃ​ចំនួន ១០៣ នាក់​ឆ្លង​ក្នុង​សហគមន៍​នា​ថ្ងៃ​ទី ៧ ខែមេសា គឺជា​អាជីវករ​និង​ក្រុម​សន្តិសុខ​នៅ​ផ្សារ​អូរ​ឫស្សី និង​កម្មករ​រោងចក្រ​កាត់ដេរ ឌី​ន ហាន នៅ​សង្កាត់​ស្ទឹង​មាន​ជ័យ​ទី ៣ ខណ្ឌមានជ័យ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ