ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រូពេទ្យម្នាក់នៅពេទ្យកាល់ម៉ែតពិតជាស្លា.ប់ដោយសារជំងឹកូវីដ-១៩ កាលពីថ្ងៃទី៧ មេសានៅម៉ោង ១១៖៥៥នាទីព្រឹក

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ លោកគ្រូពេទ្យនោះ ឈ្មោះ ប៊ុន ទិវា ជាអ្នកបច្ចេកទេសមន្ទីរពិសោធន៍ បម្រើការងារនៅផ្នែកមន្ទីរពិសោធន៍ នៃមន្ទីរពេទ្យកាល់ម៉ែត និងជាម្ចាស់មន្ទីរពិសោធន៍វេជ្ជសាស្ត្រមានជ័យ…

រាជធានីភ្នំពេញ ៖ លោកគ្រូពេទ្យនោះ ឈ្មោះ ប៊ុន ទិវា ជាអ្នកបច្ចេកទេសមន្ទីរពិសោធន៍ បម្រើការងារនៅផ្នែកមន្ទីរពិសោធន៍ នៃមន្ទីរពេទ្យកាល់ម៉ែត និងជាម្ចាស់មន្ទីរពិសោធន៍វេជ្ជសាស្ត្រមានជ័យ មានទីលំនៅបច្ចុប្បន្ន នៅផ្ទះលេខ៥G ផ្លូវផ្សារស្ទឹងមានជ័យថ្មី ក្រុមទី១ ភូមិទ្រា៣ សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ បានស្លា.ប់ដោយជំងឺកូវីដ-១៩ ។ នេះបើយោងតាមប្រកាសរបស់ក្រសួងសុខាភិបាល ប្រកាសរបស់ពេទ្យកាល់ម៉េត្រនិងមន្ទីរពេទ្យហ្លួងម៉ែ ។

លោកគ្រូពេទ្យ ឈ្មោះ ប៊ុន ទិវា អាយុ ៤៩ ឆ្នាំ គឺជាអ្នកជំងឺម្នាក់ ក្នុងចំណោមអ្នកស្លា.ប់ ២នាក់ កាលពីថ្ងៃទី ៧ ខែមេសា ដោយសារជំងឺកូវីដ១៩ ។​ លោកគ្រូពេទ្យនោះ ឈ្មោះ ប៊ុន ទិវា គឺជា អ្នកបច្ចេកទេសមន្ទីរពិសោធន៍ បម្រើការងារនៅផ្នែកមន្ទីរពិសោធន៍ នៃមន្ទីរពេទ្យកាល់ម៉ែត និងជាម្ចាស់មន្ទីរពិសោធន៍វេជ្ជសាស្ត្រមានជ័យ មានទីលំនៅបច្ចុប្បន្ន នៅផ្ទះលេខ៥G ផ្លូវផ្សារស្ទឹងមានជ័យថ្មី ក្រុមទី១ ភូមិទ្រា៣ សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ និងត្រូវបានរកឃើញឆ្លងកូវីដ១៩ កាលពីថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២១។


សូមបញ្ជាក់ថា ករណីគ្រូពេទ្យទទួលមរណភាពដោយជំងឺកូវីដ ១៩ គឺមាន ទី២ករណីហើយ នៅកម្ពុជា ដោយករណីដំបូងគឺលោកវេជ្ជបណ្ឌិត ស្តើង ជា អាយុ ៧៥ឆ្នាំ ក៏បានទទួលមរណភាព ដោយសារជំងឺកូវីដ១៩ កាលពីថ្ងៃទី ២១ ខែមីនា ឆ្នាំ ២០២១ ៕

អត្ថបទសរសេរ ដោយ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ