ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាប់​បាន​បុរស​ម្នាក់​តែ​បដិសេធ បែរជា​ចប់​ត្រឹម​គេ​ស្គាល់​ឃើញ​មក​ឆ្មក់​ច្រើន​ដង​ហើយ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​ម្នាក់ និង​បក្សពួក​ចំនួន​២​ទៅ​៣​នាក់​ទៀត​បំរុង​នឹង​ធ្វើ​សកម្មភាព​ចូល​ទៅ​លួច​យក​សម្ភារៈ​នៅ​ក្នុង​តូប​ផ្សា​របឹង​ឈូក ប៉ុន្តែ​មិន​បាន​សម្រេច​នោះ​ទេ​ដោយសារ​តែ​សន្តិសុខ​ប្រទះ​ឃើញ​ក៏​នាំ​គ្នា​រត់គេច​ខ្លួន​បាត់​ស្រមោល បណ្តាល​ឱ្យ​ផ្អើល​ដល់​សមត្ថកិច្ច​ធ្វើការ​ឃាត់ខ្លួន ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​៨ ខែមេសា ឆ្នាំ​២០២១ តាម​បណ្តោយ​ផ្លូវ​២០១១​នៅ​ចំណុច​ក្បែរ​នឹង​ផ្សា​របឹង​ឈូក​ស្ថិត​នៅ​ក្នុង​សង្កាត់​ក្រាំងធ្នុង…

រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​ម្នាក់ និង​បក្សពួក​ចំនួន​២​ទៅ​៣​នាក់​ទៀត​បំរុង​នឹង​ធ្វើ​សកម្មភាព​ចូល​ទៅ​លួច​យក​សម្ភារៈ​នៅ​ក្នុង​តូប​ផ្សា​របឹង​ឈូក ប៉ុន្តែ​មិន​បាន​សម្រេច​នោះ​ទេ​ដោយសារ​តែ​សន្តិសុខ​ប្រទះ​ឃើញ​ក៏​នាំ​គ្នា​រត់គេច​ខ្លួន​បាត់​ស្រមោល បណ្តាល​ឱ្យ​ផ្អើល​ដល់​សមត្ថកិច្ច​ធ្វើការ​ឃាត់ខ្លួន ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​៨ ខែមេសា ឆ្នាំ​២០២១ តាម​បណ្តោយ​ផ្លូវ​២០១១​នៅ​ចំណុច​ក្បែរ​នឹង​ផ្សា​របឹង​ឈូក​ស្ថិត​នៅ​ក្នុង​សង្កាត់​ក្រាំងធ្នុង ខណ្ឌ​សែន​សុខ ។

តាម​ប្រភព​ព័ត៌មាន​ពី​សាក្សី​ដែល​ឃើញ​ហេតុការណ៍ បានឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​ខាងលើ​នេះ គេ​បានឃើញ​ជនសង្ស័យ​ម្នាក់​មិន​ស្គាល់​អត្តសញ្ញាណ​នោះ​ទេ មាន​បក្សពួក​២​ទៅ​៣​នាក់​បាន​ដើរ​ចូល​មក​ក្នុង​ផ្សា​របឹង​ឈូក គោលបំណង​ចង់​ធ្វើ​សកម្មភាព​គាស់​ទ្វារ​តូប​ដើម្បី​យក​សម្ភារៈ​នៅ​ខាងក្នុង​ផ្សារ ប៉ុន្តែ​ចៃដន្យ​អី​ក៏​ស្រាប់តែ​មាន​សន្តិសុខ នាំ​គ្នា​ប្រទះ​ឃើញ​ក៏​រត់​ដេញ​តាម​ចាប់ខ្លួន​ពី​ចំណុច​កើតហេតុ​ខាងលើ រហូត​ជាង​កន្លះ​គឺ​ឡូ​ដី ក៏​ត្រូវ​បាន​សមត្ថកិច្ច​ប៉ុស្តិ៍​ក្រាំងធ្នុង ធ្វើការ​អន្តរាគមន៍​ឃាត់ខ្លួន​បាន​ម្នាក់ ចំណែកឯ​បក្សពួក​វិញ​រត់គេច​ខ្លួន​អស់​តែ​ម្តង ។

ប្រភព​ដដែល​បន្ត​ថា សំណាងល្អ​ហើយ​ដែល​ឃាត់ខ្លួន​បាន​ម្នាក់ ប៉ុន្តែ​ជនសង្ស័យ​រូប​នេះ​បាន​ប្រកែក​ថា ខ្លួន​មិន​បាន​ធ្វើ​សកម្មភាព​លួច​គាស់​តូប​ផ្សារ​នោះ​ទេ គ្រាន់តែ​ចង់​លួច​យក​ត្រី​ដើម្បី​យក​ទៅ​ទុក​ហូប​តែ​ប៉ុណ្ណោះ ។ រីឯ​អ្នក​ដែល​ឃើញ​ហេតុការណ៍​នឹង​ស្គាល់​មុខ​ជនសង្ស័យ​បាន​និយាយ​ថា ជនសង្ស័យ​ខាងលើ​នេះ ធ្លាប់​ធ្វើ​សកម្មភាព​លួច​ជា​ច្រើន​ដង​មក​ហើយ ហើយ​មិន​ដែល​នឹង​ចាប់​បាន​នោះ​ទេ ឱ្យ​តែ​ទុក​មិន​ប្រយ័ត្ន​នឹង​ត្រូវ​ជនសង្ស័យ​លួច​ហើយ ។

ក្រោយ​ពេល​កើតហេតុ​ខាងលើ​នេះ ជនសង្ស័យ​ត្រូវ​បាន​សមត្ថកិច្ច​ធ្វើការ​ឃាត់ខ្លួន ដើម្បី​យក​ទៅ​សួរនាំ​បន្ត​នៅ​ប៉ុស្តិ៍​ក្រាំងធ្នុង ដើម្បី​ចាត់ការ​ទៅ​តាម​នីតិវិធី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ