ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សាខា​ធនាគារ​ស្ថាបនា​មួយកន្លែង​​ត្រូវ​​អគ្គី​ភ័យ​ឆាប​ឆេះ​

3 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្ត​បន្ទាយ​មាន​ជ័យ​ ៖ សាខា​​ធនាគារ​ស្ថាបនា​​មួយកន្លែង​​​ស្ថិត​នៅ​​ក្នុង​ភូមិ​ភ្នំ​ជញ្ជាំង ឃុំ​ជប់​វ៉ា​រី ស្រុក​ព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ​ត្រូវ​បាន​អគ្គី​ភ័យ​ឆាប​ឆេៈ​ ​បង្កការ​ភ្ញាក់​ផ្អើល​ដល់សមត្ថកិច្ច និង​រថយន្តពន្លត់អគ្គិភ័យ​ចុះមកជួយអន្តរាគមន៍​​កាលពី​​វេលា​ម៉ោង​៥និង​៤០​នាទី​ល្ងាច​ថ្ងៃ​ទី​០៧ ខែមេសា ឆ្នាំ​២០២១​។…

ខេត្ត​បន្ទាយ​មាន​ជ័យ​ ៖ សាខា​​ធនាគារ​ស្ថាបនា​​មួយកន្លែង​​​ស្ថិត​នៅ​​ក្នុង​ភូមិ​ភ្នំ​ជញ្ជាំង ឃុំ​ជប់​វ៉ា​រី ស្រុក​ព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ​ត្រូវ​បាន​អគ្គី​ភ័យ​ឆាប​ឆេៈ​ ​បង្កការ​ភ្ញាក់​ផ្អើល​ដល់សមត្ថកិច្ច និង​រថយន្តពន្លត់អគ្គិភ័យ​ចុះមកជួយអន្តរាគមន៍​​កាលពី​​វេលា​ម៉ោង​៥និង​៤០​នាទី​ល្ងាច​ថ្ងៃ​ទី​០៧ ខែមេសា ឆ្នាំ​២០២១​។

លោក​វរៈសេនីយ៍ទោ អៀ​ត ឈុ​ន​ហៃ អធិការរង​នគរបាល​ស្រុក​ព្រៈ​នេត្រ​ព្រៈ​បាន​ប្រាប់​​ឱ្យ​ដឹងថា ​មុនពេលកើតហេតុ គឺ​នៅ​ពេល​បុគ្គលិក​ចេញពី​ធ្វើការ​ទៅ​ផ្ទៈ​អស់​ សស់​តែ​សន្តិសុខ​យាម​ ​ស្រាប់តែ​មានភ្លើង​ឆេះហុយ​​ផ្សែង​ចេញពី​ខាងក្នុង​បន្ទប់ធ្វើការ ​។ ពេលនោះ​​អ្នក​ជិតខាង​បាន​ជួយ​យក​ទឹក​ជះ​ពន្លត់​ និង​រថយន្ត​ពន្លត់អគ្គីភ័យ​របស់​អធិការដ្ឋាន​នគរបាល​ស្រុក​ព្រះ​​នេត្រ​ព្រះ​​ដែល​នៅ​ជិត​បាន​មក​​ជួយ​បាញ់​ទឹក​ពន្លត់​ភ្លាម​ៗទាន់ពេលវេលា​ ទើប​មិនបណ្តាល​ឱ្យ​ឆេះរាលដាលខ្លាំង​ គ្រាន់តែ​ឆេះខូចខាតសម្ភារៈធ្វើការ​អស់បន្តិចបន្តួចតែប៉ុណ្ណោះ​។

លោក​បាន​បញ្ជាក់​ថា​ ពាក់ព័ន្ធ​ករណី​អគ្គី​ភ័យ​​ឆាបឆេះ​ធនាគារ​ស្ថាបនា​មួយកន្លែង​ខាងលើ​នេះ ​តាម​​ការ​សន្និដ្ឋាន​ជំ​ហ៊ាន​ដំបូង​អាច​មក​ពី​ឆ្លង​ចរន្ត​អគ្គី​ស​នី​ក្នុង​បន្ទប់ធ្វើការ​ណាមួយ​ ទើប​បណ្តាលឱ្យ​​ឆាបឆេះ​បែបនេះ​តែម្តង​ ។​

លោក​វរៈសេនីយ៍ទោ អៀ​ត ឈុ​ន​ហៃ បាន​បញ្ជាក់​ថា​ ​ក្នុងការចុះអន្តរាគមន៍ពន្លត់​អគ្គី​ភ័យ​​ខាងលើនេះ គឺ​បាន​ប្រើប្រាស់​រថយន្ត​​ពន្លត់អគ្គិភ័យ​​អស់​១​គ្រឿង ​និង​កម្លាំង​ជួយ​អន្តរាគមន៍ ទើប​ជួយ​ពន្លត់​ទាន់​ពេលវេលា​ មិន​បណ្តាលភ្លើង​​រាលដាល​ឆេះដល់​​ផ្ទះ​អ្នក​ជិតខាង ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ