ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស៊ី​ម៉ាក់ ៖ ការ​ហ្វិ​ក​ហ្វឺ​ន​សុនខ​ស្វែងរក​អ្នក​ផ្ទុក​វីរុស​កូ​វី​ដ​១៩​នៅ​កម្ពុជា​កំពុង​ដំណើរ​ល្អ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បន្ទាប់​ពី​មាន​ធ្វើការ​ហ្វឹកហ្វឺន​សត្វ​សុនខ​ជា​ច្រើន​ក្បាល ដើម្បី​ស្វែងរក​អ្នក​ផ្ទុក​វីរុស​កូ​វី​ដ​១៩ អង្គភាព​ស៊ី​ម៉ាក់​បាន​អះអាង​ថា ការងារ​នេះ​កំពុង​ដំណើរ​ល្អ​ឆ្ពោះ​មុខ​ក្នុង​ការ​ប្រើប្រាស់​សុនខ​ស្វែងរក​អ្នក​ឆ្លង​ជំងឺ​កូ​វី​ដ​១៩ ។ នេះ​បើ​តាម​អគ្គនាយក​អង្គភាព​ស៊ី​ម៉ាក់ ។ លោក…

រាជធានី​ភ្នំពេញ ៖ បន្ទាប់​ពី​មាន​ធ្វើការ​ហ្វឹកហ្វឺន​សត្វ​សុនខ​ជា​ច្រើន​ក្បាល ដើម្បី​ស្វែងរក​អ្នក​ផ្ទុក​វីរុស​កូ​វី​ដ​១៩ អង្គភាព​ស៊ី​ម៉ាក់​បាន​អះអាង​ថា ការងារ​នេះ​កំពុង​ដំណើរ​ល្អ​ឆ្ពោះ​មុខ​ក្នុង​ការ​ប្រើប្រាស់​សុនខ​ស្វែងរក​អ្នក​ឆ្លង​ជំងឺ​កូ​វី​ដ​១៩ ។ នេះ​បើ​តាម​អគ្គនាយក​អង្គភាព​ស៊ី​ម៉ាក់ ។

លោក ហេង រតនា អគ្គនាយក​មជ្ឈមណ្ឌល​កំចាត់​មីន​កម្ពុជា (​ស៊ី​ម៉ាក់​) បាន​បញ្ជាក់​នៅ​បណ្តាញ​សង្គម នៅ​ថ្ងៃ​ទី​៧ ខែមេសា ឆ្នាំ​២០២១​ថា ដំណើរ​ឆ្ពោះទៅ​មុខ​នៃ​សុនខ​ហិត​រក​អ្នក​ផ្ទុក​វីរុស​កូ​វី​ដ​១៩ នៅ​កម្ពុជា​មាន​ល្អ​ប្រសើរ ។

លោក​បន្ត​ថា អង្គភាព​ស៊ី​ម៉ាក់​មាន​សុនខ មាន​ឯកសារ និង​សំភារ​:​ហ្វឹកហ្វឺន មាន​អ្នកមាន​សមត្ថភាព​កាន់​សុនខ និង​មាន​គ្រូ​បច្ចេកទេស​មាន​សមត្ថភាព​បង្ហាត់បង្រៀន​សុនខ រួម​គ្នា​ជាមួយ​សាស្ត្រាចារ្យ​វេជ្ជសាស្ត្រ​នៃ​សកល​វិទ្យាល័យ​វិទ្យាសាស្ត្រ​សុខាភិបាល ព្រមទាំង​មានការ​គាំទ្រ​ទាំង​ស្មារតី និង​សំភារ​:​ពី​មិត្តភក្តិ​ជាតិ និង​អន្តរជាតិ​ទាំងអស់​គ្នា​បន្ត​ខិតខំ និង​ប្តេជ្ញា​អនុវត្ត​តាម​គំនិត​ផ្តួចផ្តើម​និង​អនុសាសន៍​ដ៏​ខ្ពង់ខ្ពស់​របស់​ស​មេ្ត​ច​តេ​ជោ ក្នុង​ការ​ស្រាវជ្រាវ និង​អភិវឌ្ឍន៍​សុនខ​ហិត​រក​អ្នក​ផ្ទុក​វីរុស​កូ​វី​ដ​១៩ ដើម្បី​រួមចំណែក​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​ជម្ងឺ​កូ​វី​ដ​១៩ នៅ​កម្ពុជា​ទាំង​ស្ថានភាព​ចំពោះ​មុខ និង​អនាគត​វែង​ឆ្ងាយ​ទៅ​មុខ​ទៀត ។

លោក​អគ្គនាយក​ស៊ី​ម៉ាក់ បាន​លើក​ឡើង​បច្ចុប្បន្ន​នេះ សុនខ​ហិត​អ្នក​ផ្ទុក​វីរុស​កូ​វី​ដ​១៩ បាន​ហ្វឹកហ្វឺន និង​កំពុង​ប្រើប្រាស់​នៅ​ប្រទេស​មួយ​ចំនួន ។

សូម​ជម្រាប​ថា កាល​ពេល​កន្លង​មក​អង្គភាព​ស៊ី​ម៉ាក់​ធ្លាប់​លើក​ឡើង​ថា នឹង​ត្រៀម​ប្រើប្រាស់​សត្វ​សុ​ខន​ចំនួន​១០​ក្បាល ដើម្បី​ស្វែងរក​អ្នក​ផ្ទុក​ជំងឺ​កូ​វី​ដ​១៩ ។ លោក ហេង រតនា បាន​លើក​ឡើង​ថា ការ​ត្រៀម​សត្វ​ឆ្កែ​ចំនួន​១០​ក្បាល រួម​ទាំង​អ្នកជំនាញ​ពី​ក្រសួងសុខាភិបាល និង​ឯកសារ​សម្រាប់​ហ្វឹកហ្វឺន ដើម្បី​ត្រៀម​ហ្វឹកហ្វឺន​សត្វ​ឆ្កែ​ទាំងនោះ ។ លោក​បន្ត​ថា ការ​ហ្វឹកហាត់​សត្វ​ឆ្កែ​ទាំង​១០​ក្បាល​នេះ ឱ្យ​ហិតក្លិន​រក​អ្នក​ដែល​មាន​ជំងឺ​កូ​វី​ដ​-១៩ អាច​ប្រើ​រយៈពេល​ប្រហែល​៣​ទៅ​៤​ខែ ។

លោក ហេង រតនា បញ្ជាក់​ថា ៖ «​ក្រោយ​ពី​ចេះ​ហិតក្លិន​កូ​វី​ដហើយ ត្រូវ​សាកល្បង​ឱ្យ​រក​ជាក់ស្ដែង​មុន​នឹង​ចេញ​ឱ្យ​អនុវត្ត​ប្រតិបត្តិការ​បាន ។ ក្រោយ​ពី​ធ្វើការ​ជាមួយ​អ្នក​វិទ្យាសាស្ត្រ​ខាង​វិ​ជ្ជ​សាស្ត្រ​ហើយ​ធានា​សុវត្ថិភាព​១០០​ភាគរយ ហើយ​មិន​ឱ្យ​ប៉ះពាល់​ទៅ​លើ​ការ​ឆ្លង ឬ​ហានិភ័យ​ណាមួយ​ដល់​សុនខ ឬ​សត្វ​ឆ្កែ​ហើយ គឺ​យើង​ចាប់ផ្ដើម​អនុវត្ត​» ។

លោក​បន្ថែម​ថា ក្រៅពី​ហ្វឹកហ្វឺន​សត្វ​ឆ្កែ​ទាំង​១០​ក្បាល​នេះ​ហើយ​ស៊ី​ម៉ាក់​ក៏​បាន​ត្រៀម​សត្វ​ឆ្កែ​ជា​ច្រើន​ក្បាល​ទៀត​ដែរ​ទុក​ត្រៀម​ហ្វឹកហាត់​បន្ត​សម្រាប់​ហិតក្លិន និង​ស្រាវជ្រាវ​អ្នក​ដែល​កើត​ជំងឺ​កូ​វី​ដ​-១៩ បើសិន​ការ​អនុវត្ត​ជំហាន​ដំបូង​ទទួល​បាន​ជោគជ័យ​នោះ ។

សូម​ជម្រាប​ថា ការ​បណ្តុះបណ្តាល​នេះ​ធ្វើ​ឡើង បន្ទាប់​ពី​សម្តេច​តេ​ជោ​ហ៊ុន សែន នាយក​រដ្ឋមន្ត្រី បាន​អនុញ្ញាត​ឱ្យ​ក្រសួងសុខាភិបាល និង​អង្គភាព​ស៊ី​ម៉ាក់​រៀបចំ​កម្មវិធី​សិក្សា​ស្រាវជ្រាវ និង​អភិវឌ្ឍន៍​សុនខ ឬ​សត្វ​ឆ្កែ ជា​ជំនួយ​ហិត​រក​អ្នក​ផ្ទុក​កូ​វី​ដ​-១៩ ដោយ​ថា ដើម្បី​ចូលរួម​ទប់ស្កាត់ និង​ប្រឆាំង​ទៅ​នឹង​ការ​រីក​រាលដាល​ជំងឺ​កូ​វី​ដ​-១៩ នៅ​ក្នុង​សហគមន៍ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ