ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទីភ្នាក់ងារ​បារាំង​ផ្តល់​សហ​ហិរញ្ញប្បទាន​ជាមួយ​ដៃគូ​អភិវឌ្ឍន៍​ក្នុង​គម្រោង​៥​នៅ​កម្ពុជា

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្នុង​ភាព​ជា​ដៃ​ទីភ្នាក់ងារ​បារាំង​សម្រាប់​ការ​អភិវឌ្ឍន៍ (AFD) បាន​ឲ្យ​ដឹង​ថា ក្នុង​រយៈ​៣​ឆ្នាំ ចុង​ក្រោយ​នេះ AFD បាន​កំពុង​ចូលរួម​ផ្តល់​សហ​ហិរញ្ញប្បទាន​ជាមួយ​ដៃគូ​អភិវឌ្ឍន៍​ដ៏​ទៃ​ទៀត នៅ​កម្ពុជា​លើ​គម្រោង​ចំនួន​៥…

រាជធានី​ភ្នំពេញ ៖ ក្នុង​ភាព​ជា​ដៃ​ទីភ្នាក់ងារ​បារាំង​សម្រាប់​ការ​អភិវឌ្ឍន៍ (AFD) បាន​ឲ្យ​ដឹង​ថា ក្នុង​រយៈ​៣​ឆ្នាំ ចុង​ក្រោយ​នេះ AFD បាន​កំពុង​ចូលរួម​ផ្តល់​សហ​ហិរញ្ញប្បទាន​ជាមួយ​ដៃគូ​អភិវឌ្ឍន៍​ដ៏​ទៃ​ទៀត នៅ​កម្ពុជា​លើ​គម្រោង​ចំនួន​៥ ដែល​មាន​ទឹកប្រាក់​សរុប ១៤១,៥​លាន​អ៊ឺ​រ៉ុ ។

យោង​តាម​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក រដ្ឋមន្ត្រី​កសិកម្ម​រុក្ខា​ប្រមាញ់ និង​នេសាទ ក្នុង​ជំនួប​ពិភាក្សា​ការងារ​ជាមួយ​លោកស្រី Ophelie Bourhis នាយិកា​ទីភ្នាក់ងារ​បារាំង​សម្រាប់​ការ​អភិវឌ្ឍន៍ (AFD) ប្រចាំ​កម្ពុជា កាលពី​ថ្ងៃ​ទី​៧ ខែមេសា ឆ្នាំ​២០២១ លោក វេ​ង សា​ខុន រដ្ឋមន្ដ្រី​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ តាម​រយៈ​ទីភ្នាក់ងារ AFD ដែល​បាន​បន្ត​ជួយ​អភិវឌ្ឍន៍​កម្ពុជា​ឲ្យ​មានការ​រីក​ចម្រើន​ជា​បន្តបន្ទាប់ ក្នុង​នោះ មាន​វិស័យ​កសិកម្ម​ផង​ដែរ ។

លោក​បាន​បញ្ជាក់​ថា​ជាក់ស្តែង ក្នុង​រយៈ​បី​ឆ្នាំ​ចុង​ក្រោយ​នេះ AFD បាន និង​កំពុង​ចូលរួម​ផ្តល់​សហ​ហិរញ្ញប្បទាន​ជាមួយ​ដៃគូ​អភិវឌ្ឍន៍​ដ៏​ទៃ​ទៀត​ក្នុង​គម្រោង​ចំនួន​៥ ដែល​មាន​ទឹកប្រាក់​សរុប​ចំនួន​១៤១,៥ លាន​អ៊ឺ​រ៉ុ ។ លោក​លើក​ឡើង​ថា គម្រោង​ទាំង​៥ មាន​គម្រោង​ចំនួន​៣ ដែល​ក្រសួង​បាន និង​កំពុង​អនុវត្ត ,​ទី​១- ការ​ជំរុញ​កំណើន​វិស័យ​កសិកម្ម​នៅ​កម្ពុជា​ដោយ​ចិ​រ​ភាព (CaPFish Aquaculture) ចំនួន​២៥​លាន​អឺ​រ៉ូ ,​ទី​២-​គម្រោង​ថ្នាក់​តំបន់ ស្តី​ពី​ការ​អភិវឌ្ឍ​ក​សិ​-​ទេសចរណ៍ និង​ប្រព័ន្ធ​សុវត្ថិភាព​ចំណីអាហារ ចំនួន​១១,៥​លាន​អ៊ឺ​រ៉ុ និង​ទី​៣-​គម្រោង​ខ្សែ​ច្រវាក់ តម្លៃ​ផលិតកម្ម​កសិកម្ម និង​ការ​លើកកម្ពស់​សុវត្ថិភាព​កសិផល ចំនួន​២៥​លាន​អឺ​រ៉ូ​។ ដោយឡែក មាន​គម្រោង​២​ទៀត កំពុងធ្វើការ​វាយតម្លៃ​ដើម្បី​ផ្តល់​ហិរញ្ញប្បទាន ក្នុង​ឆ្នាំ​២០២១​នេះ ,​ទី​១- គម្រោង​កម្មវិធី​ស្តី​ពី​«​ការ​អភិវឌ្ឍន៍​បច្ចេកវិទ្យា​កសិកម្ម​ដោយ​ពឹង​លើ​ទឹកភ្លៀង រួម​មាន​កៅស៊ូ ដំណាំ​ចំណី​សត្វ និង​បន្លែ​» ដែល​ភាគី AFD និង​ចូលរួម​ផ្តល់​ហិរញ្ញប្បទាន ចំនួន​៥០​លាន​អ៊ឺ​រ៉ូ និង​ទី​២-​គម្រោង​ដែល​មានឈ្មោះ​ថា «​ការ​គ្រប់គ្រង​ជលផល​នៅ​តំបន់ឆ្នេ និង​សមុទ្រ ប្រកបដោយ​និរន្ត​ភាព​» ត្រូវ​ចូលរួម​សហ​ហិរញ្ញប្បទាន​ជាមួយ​ធនាគារអភិវឌ្ឍន៍អាស៊ី​ចំនួន​៣០ លាន​អ៊ឺ​រ៉ូ ។

ចំណែក​លោក​លោកស្រី Ophelie Bourhis ថ្លែងអំណរគុណ​ចំពោះ​កិច្ចសហការ​របស់​ក្រសួង​នា​ពេល​កន្លង​មក​ធ្វើ​ឲ្យ​ការ​អនុវត្ត​គម្រោង​ដំណើរការ​ទៅ​ដោយ​រលូន ។ ជាមួយ​គ្នា​នោះ​ដែរ លោកស្រី​សង្ឃឹម គម្រោង​ខាងលើ នឹង​ចូលរួម​ចំណែក​ធ្វើ​ឲ្យ​ខ្សែ​ច្រវាក់​តម្លៃ​ផលិតកម្ម​កសិកម្ម​មាន​លក្ខណ​ល្អ​ប្រសើរ រួម​ទាំង ផលិតកម្ម​សត្វ និង​បន្លែ​ផង​ដែរ ។

ក្នុង​ជំនួប​នោះ​រដ្ឋមន្ដ្រី​កសិកម្ម និង AFD បាន​ប្ដេជ្ញា​ថា ទោះបី​កំពុង​ប្រឈម​នូវ​វិបត្តិ​ជំងឺឆ្លង​កូ​វី​ដ​១៩ យ៉ាងណា​ក៏​ដោយ​ក៏​ការ​អនុវត្ត​គម្រោង​នៅ​តែ​បន្ត មិនតែប៉ុណ្ណោះ​គួរតែ​ជំរុញ និង​លើកកម្ពស់​ការ​ទទួលខុសត្រូវ និង​អនុត្ត​ឲ្យ​កាន់តែ​សកម្ម​ទូលំទូលាយ និង​ប្រសិទ្ធភាព​ថែម​ទៀត​ផង​ប្រយោជន៍ ដើម្បី​ប្រជាជន និង​សេដ្ឋកិច្ច ដោយ​គួរ​សិក្សា​រក​យុទ្ធសាស្ត្រ ឬ​កម្មវត្ថុ​ណា​ថ្មី​ៗ​ឲ្យ​ស្រប​តាម​តម្រូវការ​ជាក់ស្តែង​របស់​អ្នក​ទទួលផល ជា​ពិសេស​ប្រជា​កសិករ​ធ្វើ​យ៉ាងណា​ឲ្យ​កសិផល​របស់​ពួក​គាត់​មានគុណ​ភាព សុវត្ថិភាព និង​មាន​ទីផ្សារ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ