ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដូច​ម្តេច​ដែល​ហៅ​ថា​វិជ្ជា ?

3 ឆ្នាំ មុន

នៅ​ក្នុង​បិដក​ភាគ​៣៩ ថ្ងៃមួយ​ពួក​ភិក្ខុ​ទាំងឡាយ​បាន​ចូល​ទៅ​កាន់​សំណាក់​ព្រះ​មាន​ព្រះ​ភាគ ហើយ​ថ្វាយបង្គំ​រួច​គង់នៅ​ក្នុង​ទី​ដ៏​សមគួរ ។ លំដាប់​នោះ​ភិក្ខុ​ទាំងឡាយ​ក៏​បាន​ទូល​សួរ​ព្រះ​បរម​សាស្តា​ដោយ​វាចា​ថា បពិត្រ​ព្រះ​អង្គ​ដ៏​ចម្រើន​ដែល​ហៅ​ថា​វិជ្ជា តើ​ដូច​ម្តេច ? មួយទៀត បុគ្គល​ដែល​ប្រកបដោយ​វិជ្ជា…

នៅ​ក្នុង​បិដក​ភាគ​៣៩ ថ្ងៃមួយ​ពួក​ភិក្ខុ​ទាំងឡាយ​បាន​ចូល​ទៅ​កាន់​សំណាក់​ព្រះ​មាន​ព្រះ​ភាគ ហើយ​ថ្វាយបង្គំ​រួច​គង់នៅ​ក្នុង​ទី​ដ៏​សមគួរ ។ លំដាប់​នោះ​ភិក្ខុ​ទាំងឡាយ​ក៏​បាន​ទូល​សួរ​ព្រះ​បរម​សាស្តា​ដោយ​វាចា​ថា បពិត្រ​ព្រះ​អង្គ​ដ៏​ចម្រើន​ដែល​ហៅ​ថា​វិជ្ជា តើ​ដូច​ម្តេច ? មួយទៀត បុគ្គល​ដែល​ប្រកបដោយ​វិជ្ជា តើ​ដូច​ម្ដេច ?

ខណៈនោះ​ព្រះសម្មាសម្ពុទ្ធ​ត្រាស់​តប​នឹង​ភិក្ខុ​ទាំងឡាយ​នោះ​យ៉ាង​ដូច្នេះ​ថា ម្នាល​ភិក្ខុ​ទាំងឡាយ ការ​ដឹង​ទុក្ខ ការ​ដឹង​ហេតុ​ជាទី​កើតឡើង​នៃ​ទុក្ខ ការ​ដឹង​ទី​រំលត់ទុក្ខ ការ​ដឹង​បដិបទា ជា​ដំណើរ​ទៅ​កាន់​ទី​រំលត់ទុក្ខ​ឯណា ម្នាល​ភិក្ខុ​ទាំង​ឡាយ នេះ​ហៅ​ថា​វិជ្ជា ។

មួយវិញទៀត បុគ្គល​ដែល​ប្រកបដោយ​វិជ្ជា ក៏​រមែង​ជា​អ្នកដឹង​នូវ​ទុក្ខ ដឹង​នូវ​ហេតុ​ជាទី​កើតឡើង​នៃ​ទុក្ខ ហើយ​ដឹង​នូវ​ទី​រំលត់ទុក្ខ​ដោយហេតុ​ប៉ុណ្ណេះ​ឯង ឈ្មោះ​ថា​បុគ្គល​ប្រកបដោយ​វិជ្ជា ។

ម្នាល​ភិក្ខុ​ទាំងឡាយ ព្រោះហេតុនោះ ភិក្ខុ​ក្នុង​សាសនា​នេះ គួរ​ធ្វើ​សេចក្ដី​ព្យាយាម​ថា​អាត្មាអញ​គួរ​ញុំ​ា​ង​អត្តភាព​ឱ្យ​ដល់​នូវ​សេចក្តី​សង្វេគ​ក្នុង​សត្វ​និង​សង្ខារ ហើយ​មានដំណើរ​ទៅ​កាន់​ទី​រំលត់ទុក្ខ​ពោល​គឺ​ព្រះ​និព្វាន ៕ សាន សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ