ឃាត់រថយន្ត២គ្រឿងពុំមានឯកសារ និងម៉ូតូ១៣៤គ្រឿងមានឯកសារ និងអនុញ្ញាតធ្វើដំណើរបន្ត(វីដេអូ)
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ មន្ត្រីរដ្ឋបាលខណ្ឌដូនពេញ បានឱ្យកោះសន្តិភាពដឹងថា នៅយប់ថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២១ លោក សុខ ពេញវុធ…
រាជធានីភ្នំពេញ ៖ មន្ត្រីរដ្ឋបាលខណ្ឌដូនពេញ បានឱ្យកោះសន្តិភាពដឹងថា នៅយប់ថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២១ លោក សុខ ពេញវុធ…
រាជធានីភ្នំពេញ ៖ មន្ត្រីរដ្ឋបាលខណ្ឌដូនពេញ បានឱ្យកោះសន្តិភាពដឹងថា នៅយប់ថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២១ លោក សុខ ពេញវុធ អភិបាលនៃគណៈអភិបាលខណ្ឌដូនពេញ បានបន្តដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌដូនពេញ ចុះអនុវត្តវិធានការ រដ្ឋបាលបណ្តោះអាសន្ន ដើម្បីទប់ស្កាត់ក្នុងការរីករាលដាលជំងឺកូវីដ-១៩ ក្នុងភូមិសាស្ត្រ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ដោយបានដាក់គោលដៅត្រួតពិនិត្យនៅបណ្តោយមហាវិថីព្រះនរោត្តម ដើម្បីត្រួតពិនិត្យយានជំនិះគ្រប់ប្រភេទ និងត្រួតពិនិត្យលិខិតអនុញ្ញាត ។
លោកបន្តថា ទន្ទឹមគ្នានេះ គណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌ ក៏បានរៀបចំក្រុមល្បាតចំនួន១ក្រុមទៀត ដែលដឹកនាំដោយលោក ចាន់ គន្ថេត អភិបាលរងខណ្ឌ ល្បាតត្រួតពិនិត្យក្នុងភូមិសាស្ត្រខណ្ឌដូនពេញ ក្នុងចន្លោះ២ម៉ោងម្តង រហូតដល់ម៉ោង០៥:០០នាទីទៀបភ្លឺ និងគណៈបញ្ជាការឯកភាពរដ្ឋបាលសង្កាត់ទាំង១១ ក៏បានម្ចាស់ការរៀងៗខ្លួន ដោយបន្តចុះល្បាត និងណែនាំដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន អនុវត្តតាមការជូនដំណឹងរបស់អាជ្ញាធរអោយបានម៉ឺងម៉ាត់បំផុត។
មន្ត្រីដដែលបានបញ្ជាក់ថា ជាលទ្ធផលត្រួតពិនិត្យ រថយន្តចំនួន១២គ្រឿង ឃាត់រថយន្តបានចំនួន២គ្រឿង ដែលពុំមានឯកសារត្រឹមត្រូវ និងម៉ូតូចំនួន១៣៤គ្រឿង មានឯកសារបញ្ជាក់ត្រឹមត្រូវ និងបានអនុញ្ញាតឱ្យពួកគាត់ធ្វើដំណើរបន្ត ៕
ចែករំលែកព័តមាននេះ