ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រក​ឃើញ យុវតី​២​នាក់ ឆ្លងកូ​វី​ដ​-១៩ នៅ​សង្កាត់​ចាក់​អង្រែ​លើ

3 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ នៅ​ម៉ោង​៦​ល្ងាច​ថ្ងៃ​ទី​០៧ មេ​សា ២០២១ ក្រុម​គ្រូពេទ្យ​ការិយាល័យ​សុខាភិបាល​ស្រុក​ប្រតិបត្តិ​បា​សាក់​(​ច្បារ​អំពៅ​) ដោយ​មានការ​សម្របសម្រួល​ពី​គណៈ​បញ្ជាការ​ឯកភាព​ខណ្ឌមានជ័យ បាន​ចុះ​មក​យក​អ្នកជំងឺកូវីដ-១៩​ ចំនួន ០២​នាក់…

រាជធានី​ភ្នំពេញ ៖ នៅ​ម៉ោង​៦​ល្ងាច​ថ្ងៃ​ទី​០៧ មេ​សា ២០២១ ក្រុម​គ្រូពេទ្យ​ការិយាល័យ​សុខាភិបាល​ស្រុក​ប្រតិបត្តិ​បា​សាក់​(​ច្បារ​អំពៅ​) ដោយ​មានការ​សម្របសម្រួល​ពី​គណៈ​បញ្ជាការ​ឯកភាព​ខណ្ឌមានជ័យ បាន​ចុះ​មក​យក​អ្នកជំងឺកូវីដ-១៩​ ចំនួន ០២​នាក់ ទៅ​សម្រាក​ព្យាបាល ។

អ្នកជំងឺ​កូវីដ-១៩​ ទាំង​០២​នាក់ រួម​មាន ៖ ទី​១ ឈ្មោះ ភោគ ក​ន្នី​កា ភេទ​ស្រី អាយុ​១៩​ឆ្នាំ និង​ទី​២ ឈ្មោះ គី ច័​ន្ធ​រ៉ា​យ៉ា ភេទ​ស្រី អាយុ​១៦​ឆ្នាំ ស្នាក់​ផ្ទះ​លេខ ១៦៧ ផ្លូវជាតិ​លេខ​២ ភូមិ​ព្រែក​តា​គង់ សង្កាត់​ចាក់​អង្រែ​លើ ខណ្ឌមានជ័យ ។

ចំណែក​អ្នក​ពាក់ព័ន្ធ​មាន​សមាជិក​ពាក់ព័ន្ធ​ក្នុងផ្ទះ​ចំនួន​០៥​នាក់ ស្រី​០១ កំពុង​ច​ក្តា​ឡី​ស័ក​ក្នុងផ្ទះ និង​រង​ចាំ​ក្រុម​គ្រូពេទ្យ​ចុះ​មក​យក​សំណាក​ទៅ​ពិនិត្យ​បន្ត ។
ចំពោះ​ទីតាំង​ខាងលើ ត្រូវ​បាន​គណៈ​បញ្ជាការ​ឯកភាព​ខណ្ឌ បាន​ហ៊ុំ​ព័ទ្ធ​បណ្តោះអាសន្ន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ