ពិធីសែនលោកខែនឹងផ្តើមឡើងនៅរាត្រីនេះ
រាជធានីភ្នំពេញ ៖ នៅរាត្រីថ្ងៃ១៥កើត ពេញបូរមី ខែភទ្របទ ឆ្នាំមមែ សប្តស័កព.ស.២៥៥៩ ត្រូវនិងថ្ងៃទី២៧ កញ្ញា ២០១៥ ប្រជាពលរដ្ឋខ្មែរជាប់សែស្រឡាយចិននឹងរៀបពិធីសែនព្រះខែ ឬ ព្រះចន្ទ នៅតាមលំនៅដ្ឋានរៀងៗខ្លួន ។

ពិធីសែនលោកខែ ឬសែនព្រះចន្ទជាពិធីមួយក្នុងចំណោមពិធីផ្សេងៗដែលជនជាតិចិន និង ប្រជាពលរដ្ឋខ្មែរសែស្រឡាយចិនតែងតែមានជំនឿថាក្រោយការរៀបចំពិធីនេះរួច នឹងទួលបានសេចក្តីសុខ សេចក្តីចម្រើន រកស៊ីមានបាន និងជាប្រទីបបំភ្លឺពួកគាត់ទទួលបានតែភាពជោគជ័យ ។
ការរៀបចំសែនពិធីនេះប្រជាពលរដ្ឋបានរៀបចំទីកន្លែងនិងគ្រឿងសក្ការៈមួយចំនួនតាមបែបប្រពៃណីជាមួយនឹងនំពារពណ៌សតូច-ធំ នំពារតំាងនំ នំពារពិសេសតូច-ធំ ង៉ូវយីង ង៉ូវយ៉េងធំ តូច ង៉ូវយ៉េងស្នូលត្រាវ ង៉ូវយ៉េងស្នូលដូងពងទា នំកោទទឹក នំកោមានស្នូល នំកោអត់ស្នូល នំកោអត់ស្នូគង់ស៊ីអ៊ីមតូច-គង់ស៊ីអ៊ីមធំ នំកោអត់ស្នូលរូបនាគ នំស្លឹកតយស្នូលឈូកពងទា និងផ្លែឈើ ដូចជាផ្លែមៀន ផ្លែទទឹម ក្រូចថ្លុង មើមត្រាវ ដំឡូង ផ្លែដូងនិងមានផ្លែឈើជាច្រើនទៀត ជាមួយគោមទៅតាមលទ្ធភាពនៃគ្រួសារនិមួយៗ ៕
ចែករំលែកព័តមាននេះ