ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បច្ចេកទេស​ដាំ​ត្រកួនដើម្បីទទួល​បានផល​យូរអង្វែង

13 ឆ្នាំ មុន

ត្រកួន​ជា​ដំណាំ​បន្លែ​មួយ​ប្រភេទ ដែលកសិករ​និយម​ដាំ និង​បរិភោគ ព្រោះ​វា​ជាបន្លែ​ដែល​សំបូរ​ទៅ​ដោយសារ​ធាតុ​ទ្រទ្រង់រាង​កាយ ជា​ពិសេស​ជាតិ​ដែក ដែល​អាច​ជួយផ្ដល់​គ្រាប់​ឈាមក្រហម​ដល់​រាង​កាយ ហើយថែម​ទាំង​មាន​លក្ខណៈ​ងាយស្រួល​ដាំ​ទៀតផង ។ ប៉ុន្ដែ​ការ​ដាំ​ដុះ​មាន​លក្ខណៈ​ផ្សេង​ៗ​គ្នាទៅ​តាម​តំបន់ ។ ដើម្បី​បង្កើន​នូវ​ការ​យល់​ដឹង​ឱ្យ​បាន​ច្រើនពី​របៀប​ដាំ​ត្រ​កូន​ឱ្យ​បាន​ ផល​ខ្ពស់ យើងខ្ញុំសូម​លើកយក​បទ​ពិសោធន៍​របស់​លោក​អ៊ុំ ម៉ី សោម ដែល​ជា​កសិករ​រស់នៅ​ភូមិ​ត្រ​ញំ​ង​រាំង ឃុំ​ម្កាក់ ស្រុក​អង្គស្នួល ខេត្ដកណ្ដាល ។ គាត់មាន​បច្ចេកទេស​ដាំ​ប្លែក​ពី​គេ ដោយ​ដាំ​តែមួយ​ដង​អាច​ទទួលផល​បាន​ពេញ​មួយ​ឆ្នាំ ។

ត្រកួន​ជា​ដំណាំ​បន្លែ​មួយ​ប្រភេទ ដែលកសិករ​និយម​ដាំ និង​បរិភោគ ព្រោះ​វា​ជាបន្លែ​ដែល​សំបូរ​ទៅ​ដោយសារ​ធាតុ​ទ្រទ្រង់រាង​កាយ ជា​ពិសេស​ជាតិ​ដែក ដែល​អាច​ជួយផ្ដល់​គ្រាប់​ឈាមក្រហម​ដល់​រាង​កាយ ហើយថែម​ទាំង​មាន​លក្ខណៈ​ងាយស្រួល​ដាំ​ទៀតផង ។ ប៉ុន្ដែ​ការ​ដាំ​ដុះ​មាន​លក្ខណៈ​ផ្សេង​ៗ​គ្នាទៅ​តាម​តំបន់ ។ ដើម្បី​បង្កើន​នូវ​ការ​យល់​ដឹង​ឱ្យ​បាន​ច្រើនពី​របៀប​ដាំ​ត្រ​កូន​ឱ្យ​បាន​ផល​ខ្ពស់ យើងខ្ញុំសូម​លើកយក​បទ​ពិសោធន៍​របស់​លោក​អ៊ុំ ម៉ី សោម ដែល​ជា​កសិករ​រស់នៅ​ភូមិ​ត្រ​ញំ​ង​រាំង ឃុំ​ម្កាក់ ស្រុក​អង្គស្នួល ខេត្ដកណ្ដាល ។ គាត់មាន​បច្ចេកទេស​ដាំ​ប្លែក​ពី​គេ ដោយ​ដាំ​តែមួយ​ដង​អាច​ទទួលផល​បាន​ពេញ​មួយ​ឆ្នាំ ។

ក្នុង​ការ​ដាំគាត់​ធ្វើ​រង​ធម្មតា ដោយ​មានទទឹង​៦​តឹក បណ្ដោយ​ទៅ​តាម​ស្ថានភាព​ដី ។ គាត់​ដាំ​ដោយ​ឆូត​ជា​ចង្អូរ​នៅ​ទទឹង​រង ចន្លោះពី​ចង្អួរ​មួយ​ទៅ​មួយ​៣​តឹក រួច​រោយ​គ្រាប់ស្ដើង​ៗនៅ​តាម​ចង្អូរ​នោះ ឬ​ដាំ​ម្ដង​២​គ្រាប់​ៗចំងាយ​៥​ហ៊ុន​ពី​គ្នា ។ នៅ​ពេល​ត្រកួន​ឱ្យ​ផល គាត់​កាត់​វា​ទុក​ឱ្យគល់​នៅ​ត្រឹម​ដី ព្រោះ​កាលណា​ទុក​គល់​វែងពេក នាំ​ឱ្យ​វា​ដុះ​មក​លើក​ក្រោយ​មាន​រាងស្គម​ៗ​ពេក ។ ក្រោយ​ពី​កាត់​ហើយគាត់​ជ្រុំជ្រោយ​ដី​ក្នុង​រង​ឱ្យ​សព្វ ហើយ​ហាល​ដី​មួយថ្ងៃ ។ លុះដល់​ស្អែក​ឡើង​គាត់​យក​ជី​កំ​ប៉ុ​ស្ដមក​រោយ​ពីលើ ហើយ​ស្រោច​ទឹក​បន្ទាប់​មកយក​ចំបើង​មក​គ្រប​រង​តាម​ចន្លោះ​ជួរ ។ ការស្រោច​ទឹក​ប្រព្រឹត្ដ​ទៅ​រាល់ថ្ងៃ​រហូត​បាន​ពី​១០ ទៅ​១៥​ថ្ងៃ ត្រកួន​ចាប់ផ្ដើម​ដុះ​ឡើង​វិញ យើង​អាច​កាត់​បរិភោគ​បាន ។  សរុប​មកបច្ចេកទេស​សំខាន់​ៗ​របស់​គាត់គឺ ៖
-​ស្រោច​ទឹក​លើ​កន្លែង​ដាក់​ជី​ហើយ
-​គ្រប​ចំបើង​នៅ​ចន្លោះ​គុម្ព​ត្រកួន
-​ពេល​ប្រមូល​ផល​ត្រកួន កាត់​វា​ទុក​ឱ្យ គល់​នៅ​ត្រឹម​ដី
-​ជ្រុំ ជ្រោយ​ដី​បន្ទាប់​ពី​កាត់​រួច​ហើយ
-​រោយ​ជី​កំ​ប៉ុ​ស្ដ​បន្ថែម​នៅ​កន្លែង​ដែល​ជ្រុំ ហើយ ។
លោក​អ៊ុំ​មាន​ចំណាប់អារម្មណ៍​ថា បើ យើង​អនុវត្ដ​តាម​បច្ចេកទេស​នេះ យើង​បាន ចំណេញ​ដូច​តទៅ ៖
១-​ចំណេញ​ពូជ ៖ យើង​មិន​អស់​លុយ​ទិញ ពូជ​ច្រើន​សា
២-​ចំណេញ​ពេលវេលា ដោយ​វា​ឆាប់ ទទួលផល​ជាង​ការ​ដាំ​ដោយ​គ្រាប់​ឡើង​វិញ
៣-​មិន​ចំណាយ​កំលាំង​កាប់​ដី លើក​រង​ជា លើក​ទី​២​ទៀត ៕  (ដកស្រង់ចេញពីទស្សនាវដ្តីកសិកររបស់អង្គការសេដាក)